Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, September 9, 2013

របប​នយោ​បាយ​នៃ​ប្រទេស​ ម៉ាឡេស៊ី​

0 Comments

សន្ទុះ​ផុស​ផុល​នៃ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​អន់​វ៉ារ​ អ៊ី​ប្រា​ហ៊ីម​(Anwar Ibrahim) នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​២០១៣​
សន្ទុះ ​ផុស​ផុល​នៃ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​អន់​វ៉ារ​ អ៊ី​ប្រា​ហ៊ីម​(Anwar Ibrahim) នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​២០១៣​

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ ម៉ាឡេស៊ី​។ តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណបក្ស​តែ​មួយ​ដែល​ ឈ្នះ​ឆ្នោត​រហូត​ នោះគឺ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នារេ​ម្តង​បន្តិចៗទៅ​រក​ អំណាច​ផ្តាច់ការ​។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៨​មក​ អប្រជាប្រិយភាព​ជាលំដាប់នៃ​គណបក្ស​កាន់​អំណាច​ និង​ឥទ្ធិពល​ខ្លាំង​ឡើង​បន្តិចម្តងៗ​នៃ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ឲ្យ​ឆាក​ នយោបាយ​នៃ​ប្រទេសអាស៊ីអាគ្នេយ៍មួយ នេះ​ប្រែប្រួល​មិន​តិច​ទេ​។
តាំង​ពី​បាន​ទទួល​ឯករាជ្យពីអង់គ្លេសនៅ​ឆ្នាំ​១៩៥៧​មក​ ម៉ាឡេស៊ី​បាន​បង្កើត​​ប្រព័ន្ធ នយោបាយ​មួយ​ដែល​ថ្នាក់​ដឹក​នាំជា​បន្តបន្ទាប់​នៃ​ប្រទេស​អះអាងថា មាន​មូលដ្ឋាន​នៅ​លើ​Consensus។ មាន​ន័យ​ថា មហិច្ឆតារបស់រដ្ឋអំណាច គឺ​បង្រួបបង្រួមបណ្តា​សហគមន៍និងជាតិសាសន៍ផ្សេងៗនៅក្នុងប្រទេស ដាក់​ក្រោម​ដំបូល​នៃ​ចលនា​នយោបាយ​ចម្រុះ​តែ​មួយគត់ នោះគឺBarisan Nationalប្រែថា រណសិរ្សជាតិ។ រណសិរ្សជាតិចង់ទាក់ទាញជា​ពិសេស​សហគមន៍សំខាន់ៗ​ទាំង​បី​នៃ​ប្រទេស​ ពោល​គឺ​សហគមន៍​ម៉ាឡេ៦០%​នៃ​ចំនួន​ប្រជាជន​ទាំងស្រុង​ សហគមន៍​ចិន​២៥%​ និង​សហគមន៍​ឥណ្ឌា​៨%។
នៅ​ក្នុង​ចលនា​នយោបាយ​ចម្រុះ​Barisan Nasionalឬរណសិរ្សជាតិនេះ គណបក្ស ​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​(UMNO)មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ ពីព្រោះ​គណបក្ស​នេះត្រូវបានគាំទ្រ​ដោយ​សហគមន៍​ម៉ាឡេ​អ្នក​កាន់​សាសនា​ អ៊ីស្លាម​ដែល​មាន​ចំនួន​ច្រើន​លើស​លុប​នៅ​ក្នុង ប្រទេស។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា តាំង​ពី​ឆ្នាំ​១៩៥៧​មក ប្រទេស​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណ​បក្ស​ អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​UMNO​នេះ​តែ​ម្តង។

តាម​ការ​ពិត​និង​នៅ​លើ​សាច់ការណ៍​ជាក់​ស្តែង គ្មាន​ឡើយ​ការ​បង្រួបបង្រួម​គ្នា​រវាង​សហគមន៍​នានានៅក្នុងប្រទេសម៉ាឡេស៊ី មាន​តែ​ការ​ដើរ​ខ្សែ​លើ​ជា​ដរាបពី​សំណាក់​សហគមន៍​ម៉ាឡេ​ដែល​មាន​ចំនួន​ច្រើន ​លើស​លប់​ទៅ​លើ​បណ្តា​សហគមន៍​នានា​ដទៃ។ ការ​រើស​អើង​និង​នយោបាយ​លើក​ស្ទួយ​តែ​ជន​ជាតិ​ម៉ាឡេ​បែប​នេះ ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ រវាង​សហគមន៍​ចិន​និង​សហគមន៍​ម៉ាឡេ​ និង​បាតុកម្ម​ពី​សំណាក់​ជនជាតិ​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ដើម​ទសវត្សន៍​ទី​៧០​ទៀត​ផង។

ការ​មាន​ប្រៀប​ផ្តាច់​មុខ​តែឯក​ឯង ​អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍នៃ​គណបក្ស​អង្គការ​ឯកភាព​ជាតិ(UMNO)​នៅ​លើ​ ឆាក​នយោបាយ​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាលជា​បន្ត​បន្ទាប់​គ្នា​ រេ​ខ្លួន​បន្តិច​ម្តងៗទៅ​រក​អំណាច​ផ្តាច់ការ​។ ជាក់​ស្តែង​ជាង​គេ​ គឺ​រដ្ឋាភិបាល​របស់ម៉ាហាធីរ(​Mahathir)​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​។

នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ ម៉ាហាធីរបានទាំង​តាំង​ខ្លួន​ជា​អ្នក​ការពារ​គោលការណ៍​អាស៊ី ឬ​អ្វី​ដែល​គេ​ហៅ​ថា​អាស៊ីនិយម និយាយ​បែប​ផ្សេង​ម៉ាហាធីរ​បាន​ចេញ​មុខ​ការពារ​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​ ដើម្បីប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​។ នៅ​ក្នុង​ន័យ​នេះ​ ម៉ាហាធីរបាន​ប្រើ​ប្រាស់​កងទ័ព​និង​កង​នគរបាល​ ដើម្បី​ក្តាប់​និង​ត្រួតត្រា​ប្រជារាស្រ្ត​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​ដើម្បី​វាយ​បង្ក្រាប​ពួក​ប្រឆាំង​។ ឧទាហរណ៍​ជាក់​ស្តែង​ គឺ​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​នៅឆ្នាំ១៩៨៦របស់​ពួក​មេធាវី​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​។ ឧទាហរណ៍​ជាក់ស្តែង​មួយ​ទៀត គឺ​ការ​ចាប់​ខ្លួន​អន់វ៉ារ អ៊ីប្រាហ៊ីម(Anwar Ibrahim)​ដាក់​គុក​នៅ​ឆ្នាំ​១៩៩៨ អន់វ៉ារ អ៊ីប្រាហ៊ីមដែល​ជា​បុរស​ខ្លាំង​ទី​២​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ដែល​តាមការគ្រោងទៅនឹង​ត្រូវ​ឡើង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​ ម៉ាហាធីរ​ទៀត​ផង។

ពិត​មែន​តែ​ជា​អ្នក​កាន់​អំណាច​ផ្តាច់​ការ ​ម៉ាហាធីរ​បាន​កាត់​បន្ថយ​មិន​តិច​ទេ​ភាព​ក្រីក្រ បាន​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ដោយសារ​តែ​ការ​លក់​ទំនិញ​ចេញ​ទៅ​ក្រៅ​ ប្រទេស និង​ដោយសារ​តែ​​ឧស្សាហកម្ម​ខ្លាំង​ក្លា ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី ឡើង​ទៅ​ដល់​៦%​ជា​មធ្យមភាគ​ តាំង​ពី​ទសវត្សរ៍​ទី​៨០ រហូត​ដល់​ឆ្នាំ​២០០៨។ ហើយ​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ កំណើន​សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី​បាន​កើន​ទៅ​ដល់​៥,៦% ទោះ​បី​ជា​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​សកល​ក៏​ដោយ។

មុន​នឹង​ចាក​ចេញ​ពី​អំណាច​នៅ​ខែ​តុលា​ឆ្នាំ​២០០៣​ ម៉ាហាធីរ​បាន​ជម្រុញ​អាប់ឌូឡា អាម៉ាដ បាដាវី (Abdullah Ahmad Badawi) ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUNMO​ ដែល​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​។ មួយ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២១​មីនា​ឆ្នាំ​២០០៤​ ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យបាដាវី​បន្ត​ជា​ផ្លូវ​ការ​ តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។

*
ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៧​មក​ លក្ខណៈ​ផ្តាច់ការ​នៃ​របប​នយោបាយ​ម៉ាឡេ បាន​និង​កំពុង​បន្ត​ស្បើយ​ទៅ​វិញ​បន្តិច​ម្តងៗ​ គឺ​ហាក់​បី​ដូច​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ផ្តើម​ឈាន​ជើង​ចេញ​ពី​ ប្រព័ន្ធ​អំណាច​គណបក្ស​តែ​មួយ​ ទៅ​រក​ប្រព័ន្ធ​នយោបាយ​ពហុបក្ស។

មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​បែប​នេះ​។ ម្យ៉ាង​ គឺ​ការ​ដោះលែង​អន់វ៉ារ អ៊ីប្រាហ៊ីម ឲ្យ​ចេញ​ពីពន្ធធានាគារ​ នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៤​ ការ​ដោះលែង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ ចាប់​ផ្តើម​ចេញ​មុខ​ធ្វើ​ជា​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​អសមត្ថភាព​របស់បាដាវី​ ក្នុង​ការ​ដឹកនាំ​គណ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ និង​ក្នុង​ការ​ដឹក​នាំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ បណ្តា​ជន​ជាង​៣០០០០០នាក់​បាន​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​Kuala Lumpour​។ គឺ​ជា​ចលនា​បាតុកម្ម​ធំ​ជាង​គេ​មួយ​មិន​ដែល​មាន​ឡើយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ មាន​មហា​បាតុកម្ម​មួយ​ទៀត​កើត​ឡើង នៅ​ក្នុង​រដ្ឋធានី​។ បណ្តា​បាតុករ​ប្រឆាំង​នឹង​ប្រេងសាំង​ឡើង​ថ្លៃ​ ប្រឆាំង​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​អំពើ​ពុក​រលួយ ​និង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ ដែល​បក្ស​ជំទាស់​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​តទល់​នឹង​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUNMO នៅ​ពេល​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​កើន​ចំនួន​ពី​១៨ ​ទៅ​៨២​។

ការ​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨នៅ​ម៉ាឡេស៊ី​ គឺ​ជា​រលក​យក្ស​ស៊ូណាមី​នយោបាយ​មួយ ​សម្រាប់​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ពីព្រោះ​ជា​លើក​ទី​មួយ​បង្អស់​គណបក្ស​មួយ​នេះ​ដែល​កាន់​អំណាច​ផ្តាច់មុខ​តែ​ ឯកឯងនៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ទទួល​មិន​បាន​អាសនៈចំនួន​២ភាគ៣នៅ​ក្នុង​រដ្ឋសភា​និង​អស់​មាន​អំណាច​កែប្រែ​ រដ្ឋធម្មនុញ្ញ​បាន ស្រេចតែ​អំពើ​ចិត្ត​ទៀត​ហើយ​។

គឺ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​បែប​នេះ​ហើយ​ ដែល​បាន​ជម្រុញ​ឲ្យ​លោក​បាដាវី​លះបង់​ចោល​តំណែង​ប្រធាន​បក្ស​អង្គការ​ឯកភាព​ ជាតិ​ម៉ាឡេ​នៅ​ខែ​មីនា​ឆ្នាំ​២០០៨។ នៅ​ថ្ងៃ​ទី​២៦​មីនា​ឆ្នាំ​២០០៨ បណ្តា​ប្រតិភូ​ទាំង២ ៥០០​នាក់​របស់​បក្ស​ក៏​បាន​បោះ​ឆ្នោត​តែងតាំង​ណាហ្ស៊ីប ទុន រ៉ាហ្សាក(Najib Tun Razak)ជា​ប្រធាន​។ ហើយ​នៅ​ថ្ងៃ​ទី​៣​មេសា​ឆ្នាំ​២០០៨​ដដែល​នោះ ណាហ្ស៊ីប ទុន រ៉ាហ្សាក បាន​ក្លាយ​ជា​ស្វ័យប្រវត្តិ​ ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។ តាំង​ពី​ពេល​នោះ​មក ណាហ្ស៊ីប ទុន រ៉ាហ្សាក ត្រូវ​ប្រឈម​មុខ​នឹង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អន់វ៉ារ អ៊ីប្រាហ៊ីម។

ការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង​រវាង​ណាហ្ស៊ីប ទុន រ៉ាហ្សាក​និង​អន់វ៉ារ អ៊ីប្រាហ៊ីម រវាង​គណ​បក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​ប្រព្រឹត្ត​ទៅ នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​២០១៣។ ទោះ​បី​ជា​នៅ​ទី​បំផុត​ជ័យ​ជំនះ​បាន​ទៅ​បក្ស​កាន់​អំណាច​ដូច​ពេល​បោះ​ឆ្នោត​ មុនៗ​ក៏​ដោយ តែ​លទ្ធផល​នៃ​សម្លេង​ឆ្នោត​បាន​បង្ហាញ​នូវ​ការ​ប្រែប្រួល​ស៊ី​ជម្រៅ​នៃ​ ទិដ្ឋភាព​នយោបាយ​ម៉ាឡេស៊ី និង​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៃ​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី។ ពី​អំណើះ​ត​ទៅ សង្គម​ម៉ាឡេស៊ី​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​សឹង​ស្មើ​គ្នា៖ នៅ​ម្ខាង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង និង​នៅ​ម្ខាង​ទៀត​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច។ មិនមែន​មាន​នៅ​ម្ខាង​ជនជាតិ​ម៉ាឡេ និង​នៅ​ម្ខាង​ទៀត​អ្នក​មាន​ដើម​កំណើត​ជា​ជាតិ​សាសន៍​ចិន ឥណ្ឌា ឬ​ជា​ជាតិ​សាសន៍​ដទៃផ្សេង ដូច​ពេល​មុនៗ​ទៀត​ហើយ។ ពី​អំណើះ​ត​ទៅ​នៅ​ម៉ាឡេស៊ី អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ជា​យុវជន ជា​អ្នក​រស់​នៅ​ទីក្រុង រី​ឯ​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច ជា​មនុស្ស​ចាស់ ជា​អ្នក​រស់​នៅ​ជនបទ។ ពួក​យុវជន​ទាំង​នេះ​ដែល​ក្នុង​ខណៈ​នេះ​តំណាង​១​ភាគ​៥​នៃ​អ្នក​មាន​សិទ្ធិ​ បោះ​ឆ្នោត និង​ដែល​ជា​អ្នក​និយម​លេង​Facebook អាច​នឹង​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ឆាក​នយោបាយ​ម៉ាឡេស៊ី នា​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​នឹង​អាច​បណ្តាល​ឱ្យ​គណបក្ស​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ម្ល៉េះ​ ចាញ់​ឆ្នោត៕
ដោយ ហ្សង់-ហ្វ្រង់ស្វ័រតាន់
ដោយ​ RFI

Read more...

Tuesday, September 3, 2013

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បង្ហាញ​ច្រក​បួន​ដែល​អាច​ដោះស្រាយ​ការជាប់​គាំង

0 Comments

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​

វ៉ាស៊ីនតោន - ការជាប់​គាំង​នយោបាយ​នៅ​បន្ត​នៅ​ឡើយ ​បើ​ទោះ​បី​ជា​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ការ​តវ៉ា​របស់ ​គណបក្ស​សង្រ្គោះជាតិ​ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​ដែល​ប្រកាស​ដោយ​គ.ជ.ប.។​

នៅ​ថ្ងៃ​សៅរ៍​ទី​៧​ខែ​កញ្ញា​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​មហា​បាតុកម្ម​ដូច​ការ​គ្រោង​ទុក​ដដែល។​

នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែលើ​ប្រធាន​បទ​«សិទ្ធិ​ពលរដ្ឋ​និង​ ការ​បោះឆ្នោត»​ លោក​អ៊ូ​ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​បង្ហាញ​នូវ​សេណារីយោ​ចំនួន​ បួន​ដែល​គណបក្ស​នយោបាយ​អាចនឹងប្រើ​ជា​ច្រក​មួយ​ដើម្បីចេញ​ពីភាព​ទាល់ច្រក​ នេះ​បាន។

ច្រកចេញទាំងនេះ រួមាន​ការទទួល​ស្គាល់​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ចរចា​ឱ្យ​មាន ​សម្បទាន​ពី​គណបក្ស​កាន់​អំណាច​ ការ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ចម្រុះ​ដឹកនាំ​ដោយគណៈ​កម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត ​និង​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​ ជាដើម។ ​

ឯកសារ​យុទ្ធ​សាស្រ្ត​នេះ​ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រៀបចំ​កាលពី​ខែ​សីហា​មុន​នេះ៕ 
ម៉ែន គឹមសេង
ពី  វីអូអេ
 
Read more...

អ្នក​វិភាគ​នយោបាយ៖​គម្រោង​បាតុកម្ម​ ស្មិងស្មាធិ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ជំហាន​ទៅ​រក​ការចរចា

0 Comments

លោក​កឹម សុខា​ អនុ​ប្រធាន​​​គណបក្សសង្គ្រោះជាតិ​ជួបជាមួយ​អ្នកគាំទ្រ​​នៅក្រុង​តាខ្មៅ។​
លោក​កឹម សុខា​ អនុ​ប្រធាន​​​គណបក្សសង្គ្រោះជាតិ​ជួបជាមួយ​អ្នកគាំទ្រ​​នៅក្រុង​តាខ្មៅ។​
ហេង រស្មី
from VOA
Read more...

Saturday, August 31, 2013

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើក​សវនា​កា​ជំនុំ​ជំ​រះ​លើ​បណ្តឹង​បក្ស​ប្រឆាំង

0 Comments

ក្រុម​ប្រឹក្សា​ធម្មនុញ្ញដែលបានបើកសម័យប្រជុំ​របស់ខ្លួន​កាលពីពេល​កន្លងទៅ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញដែលបានបើកសម័យប្រជុំ​របស់ខ្លួន​កាលពីពេល​កន្លងទៅ។
នេះ ជា​លើក​ទី១ហើយ​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​សវនាកា​លើក​ទី១​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បណ្តឹង​ស្តីពី​ភាព​មិន​ ប្រក្រតី​នៃ​ការ​បោះឆ្នោត និង​បណ្តឹងទាស់​នឹង​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តក្រចេះ បន្ទាប់​ការពិនិត្យ​លើ​និតិ​វ​ធី​ស្រាវជ្រាវ​លើ​ភាពមិនប្រក្រតី​បាន​បិទ​ បញ្ចប់​កាលពី​ថ្ងៃទី២៥ សីហា។ ការបើក​សវ​នា​ជា​លើក​ទី១នេះ មានការ​ចូលរួម​ពី​ក្រុម​ប្រ​ក្សា​ធម្មនុញ្ញ ដើមបណ្តឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ និង ចុងចោទ គ.ជ.ប។


សវនាកា​លើក​ទី១របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើ​បណ្តឹង​គណ​កប្ស​ សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី៣១ សីហា​នេះ។ សវនាការ​ដែល​ចាប់​ផ្តើម​តាំងពី​ម៉ោង៨ និង៣០នាទី​ព្រឹក នៅឯ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ បានផ្តល់​ឱ្យ​កាស​ឱ្យ​ដើមចោទ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​សមាស​ភាព៣រូប ឡើង​អាន​បណ្តឹងទាស់​របស់ខ្លួន។

លោក កែ​ត ឃី មេធាវី របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើង​អាន​ពី​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​ស្នើឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ ធិ​កា​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)ដែល​សម្រេច​មិន​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​​នៅ​​ មណ្ឌល​​ខេត្ត​ក្រចេះ និង​ការរាប់​សន្លឹកឆ្នោត​ទាំងអស់​នៅ​ទូទាំង​មណ្ឌល​ខេត្តក្រចេះ​ឡើងវិញ រួមទាំង​ការបើក​កា​ស៊ើបអង្កេត​លើ​ការបង្ក​ភាពមិនប្រក្រតី និង​ការផ្តន្ទាទោស​ដល់​អ្នកប្រព្រឹត្តិ​ដោយយោង​ទៅតាម​ច្បាប់​ជាដើម។

លោក មេធាវី​ដដែល បាន​សំអាង​លើ​ហេតុផល​ចំនួន១០ចំនុច​ក្នុងនោះ រួមមាន​កញ្ចប់​សុវត្ថិភាព “ក”ត្រូវបាន​បើកចំហ គ.ជ.ប ចេញ​ទម្រង់១១០៤ ពីរ​ផ្សេងគ្នា​ឱ្យ​គណបក្ស​នយោបាយ ក្រដាស​ធំ​កត់ត្រា​សម្លេងឆ្នោត​មាន​ ភាពផ្ទុយ​គ្នា​ទៅនឹង ទិន្នន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន ជាដើម។

យ៉ាងណាក៏ដោយ កែវ ផល្លា​ មន្ត្រី​អ្នកច្បាប់​របស់ គ.ជ.ប ឆ្លើយតប​ក្នុង​សវនាការ​ថា ការចេញ​ទម្រង់១១០៤ ចំនួន​ពីរដង​នៅ​ថ្ងៃទី២៨ និង​ថ្ងៃទី៣០ផ្សេងគ្នា​នោះ រួមទាំង​កញ្ចប់​សុវត្ថិភាព “ក”ត្រូវបាន​បើកចំហរ​នោះ គឺជា​ការធ្វេសប្រហែស​ផ្នែក​បច្ចេកទេស​របស់​ក្រុមការងារ គជប នៅ​ថ្នាក់មូលដ្ឋាន​តែប៉ុណ្ណោះ។

ប៉ុន្តែ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក ដែល​បាន​ចូលរួម ស្តា​ប់​ស​វនា​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរនោះ បានឱ្យដឹងថា បើទោះបីជា​ក្រុមប្រឹក្សាធម្មនុញ្ញ​ផ្តល់ឱកាស​ដល់​ដើមចោទ និង​ចុងចោទ ឡើង​បកស្រាយ​ក៏ដោយ ក៏​ការសាកសួរ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ មិនបាន​ឆ្លុះបញ្ចាំង​ទៅនឹង​អង្គហេតុ​នៃ​បណ្តឹង​នោះទេ។

សម្រាប់​លោក នី ចរិយា ក្រុមប្រឹក្សាធម្មនុញ្ញ គួរតែ​យកចិត្តទុកដាក់​លើ​កំហុសឆ្គង​របស់​គ.ជ.ប ហើយ​ដាក់​ទោសទណ្ឌ​លើ​អ្នកប្រព្រឹត្ត​កំហុស​តាម​មាត្រា១២៥ថ្មី​ស្តីពី​ កាបោះឆ្នោត ព្រោះ​កំហុស​ដែល​ប្រព្រឹត្តិ​ទាំងនោះ បាន​ប៉ះពាល់​ដល់​សម្លេងឆ្នោត​គ​ណ​បក្សនីមួយ។

គួរបញ្ជាក់​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ម៉ោង១រសៀល​ថ្ងៃ​សៅរ៍​ទី៣១ សីហា​នេះ សវ​នា​ក្រុមប្រឹក្សាធម្មនុញ្ញ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ​គេ​នៅ​រង់​ចាំមើល​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​ចុងក្រោយ​របស់​ ក្រុមប្រឹក្សាធម្មនុញ្ញ​លើ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ៕
ដោយ ស៊ុន មេសា /ម៉េងហូរ
ពី rfi
 
Read more...

ព្រះមហាក្សត្រ​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នយោបាយ​តាម​រដ្ឋធម្មនុញ្ញ​និង​ស្ថាប័ន​ជាតិ​

0 Comments

ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី កាលពីពេលកន្លងទៅ។
ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី កាលពីពេលកន្លងទៅ។
ក្នុង​ព្រះរាជសារ​ចុះថ្ងៃទី​៣០ សីហា ព្រះមហាក្សត្រ សម្តេច ព្រះ​ បរម​នាថ នរោត្តម ​សីហមុនី​ ​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​នានា​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ។ ក្រោយពី​ ទទួលបាន​ព្រះរាជសារ​ព្រះមហាក្សត្រ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍ និង​ចាត់ទុក​ព្រះមហា​ក​ត្រថា ជា​ឥស្សរជន​កំពូល​បំផុត​ដែល​គោរព​រដ្ឋធម្មនុញ្ញ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​មុន​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ អំពី​ព្រះរាជសារ​នេះ។
ខណៈដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​ខ្លាំង ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​អន្តរាគមន៍​ជាថ្មីទៀត​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ។
នៅក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី ៣០ សីហា​ម្សិលមិញ ព្រះមហាក្សត្រ ដែល​កំពុង​គង់ប្រថាប់​នៅឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​កត់សម្គាល់ថា លទ្ធផល​នៃ​ការបោះឆ្នោត​សភា​អាណត្តិ​ទី៥ នឹង​ត្រូវ​​ប្រកាស​ជា​ផ្លូវការ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី ៨ កញ្ញា​ខាងមុខ​ដើម្បី​ឲ្យ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ដែល​ចេញពី​ការបោះឆ្នោត​ដំណើរការ​ត្រឹមត្រូវ​តាម​ការកំណត់ ​របស់​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ដើម្បី​ធានា​ស្ថិរភាព និង​និរន្តរភាព​ជាតិ។
ព្រះអង្គ​ក៏បាន​សង្កត់ធ្ងន់ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ អធិបតេយ្យ និង​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​​ដែល​​ប្រជា​ជាតិខ្មែរ​គោរព​ ទាំងអស់គ្នា។ ដូច្នេះ ការដោះស្រាយ​បញ្ហា​ជាតិ​នានា​គួរតែ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ប្រគល់​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ។ ព្រះអង្គ​ក៏បាន​រម្លឹក​អំពី​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​បានបង្ហាញ​អំពី​ ការបែកបាក់​គ្នា និង​ការឈឺចាប់​ច្រើន​ឥត​គណនា​របស់​ប្រជាជាតិ​ខ្មែរ។ ដូច្នេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាពស្ងប់ស្ងាត់​និង​ សេចក្តីថ្លៃថ្នូរ។

ព្រះរាជសារ​នេះ​ត្រូវគេ​មើលឃើញថា​បានផ្តល់​ទម្ងន់​ដល់​ជំហរ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​​ដែល​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​ជាតិ។ ប៉ុន្តែ វា​ជា​សម្ពាធ​ទៅលើ​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​កំពុង​ទាមទារ​ឲ្យ​មាន​ យន្តការ​ដោះស្រាយ​បញ្ហា​ដែលមាន​ការចូលរួម​ពី​សហប្រជាជាតិ និង​សង្គម​ស៊ីវិល។

លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​ អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះមហាក្សត្រ​គឺជា​ឥស្សរជន​កំពូល​របស់​ប្រទេស​ដែល​តែង​គោរព​យ៉ាង​ ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ។ លោក​បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​ស្ងាត់ស្ងៀម​ចំពោះមុខ​ជម្លោះ​នយោបាយ​នេះ​ក៏​ ព្រោះតែ​ខ្លួន​គោរព​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានា​របស់​ប្រទេស​ដែរ។

ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ​ ទេ​រហូតមក​ទល់នឹង​ថ្ងៃ​ត្រង់នេះ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​ថា គណបក្ស​របស់លោក​កំពុង​ពិចារណា​ទៅលើ​ខ្លឹមសារ​នៃ​ព្រះរាជសារ​របស់​ ព្រះមហាក្សត្រ៕
ដោយ ប៉ែន បូណា/ siv channa
ពី www.khmer.rfi.fr




Read more...

Monday, August 26, 2013

ការបើកកញ្ចប់​សុវត្ថិភាព​របស់ គ.ជ.ប

0 Comments
Read more...

រុស្ស៊ី និង​អ៊ីរ៉ង់មាន​ភស្តុតាង​ដែល​បញ្ជាក់ថា ក្រុមប្រឆាំង​ស៊ីរី​ជាអ្នកប្រើប្រាស់​អាវុធ​គីមី

0 Comments

 
រថយន្ត​របស់​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បើក​ចេញ​ពី​ទីក្រុង​ដាម៉ាស​សំដៅ​ទៅ​តំបន់​ដែល​រងការបាញ់ប្រហារ​ដោយអាវុធ​គីមី កាលពី​ថ្ងៃ​ពុធ​ទី ២១ សីហា ២ឥ១៣
រថយន្ត ​របស់​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បើក​ចេញ​ពី​ទីក្រុង​ដាម៉ាស ​សំដៅ​ទៅ​តំបន់​ដែល​រងការបាញ់ប្រហារ​ដោយអាវុធ​គីមី កាលពី​ថ្ងៃ​ពុធ​ទី ២១ សីហា ២ឥ១៣
 
នៅថ្ងៃ​ចន្ទទី ២៦ សីហា ក្រុមស៊ើបអង្កេត​របស់​​អង្គការ​សហប្រជាជាតិ​នឹង​ចូល​ទៅ​ត្រួតពិនិត្យ ស៊ើបអង្កេត​នៅក្នុង​តំបន់​ដែល​ទទួល​រង​ការវាយប្រហារ​ដោយ​អាវុធគីមី កាលពី​ថ្ងៃ​ពុធ​កន្លងទៅ បន្ទាប់ពី​រដ្ឋាភិបាល​ស៊ីរី​បានយល់ព្រមបើក​ភ្លើង​ខៀវ កាលពី​ថ្ងៃ​អាទិត្យ​ទី ២៥ សីហា។ ប្រទេស​រុស្ស៊ី​ដែល​ជាសម្ព័ន្ធមិត្ត​របស់​ស៊ីរី​បាន​ស្វាគម​ជំហរ​របស់​ រដ្ឋាភិបាល​ស៊ីរី ប៉ុន្តែ ប្រទេស​លោក​ខាង​លិច នាំមុខ​ដោយ​អាមេរិក​ បាន​វាយតម្លៃ ការបើកភ្លើងខៀវ​របស់​រដ្ឋាភិបាលលោក​បាស្ហា អាល់​អាសាដ​ ថា ជារឿង​ដែល​ហួសពេល។
កន្លងមក បើទោះបី​ជា​ខ្លួន​បាន​បដិសេធ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការចោទប្រកាន់​ថា បាន​ប្រើ​អាវុធ​គីមី សម្លាប់ មនុស្ស​ដល់​ទៅ​ជាង​៣០០​នាក់ កាលពីថ្ងៃ​ពុធ រដ្ឋាភិបាល​ស៊ីរី នៅ​រឹងទទឹង​មិនចង់​ឲ្យ​មន្រ្តី របស់​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ស៊ើប​អង្កេត។ លើកនេះ ការដែល​រដ្ឋាភិបាល​ក្រុងដាម៉ាស​យល់ព្រម ឲ្យគេ​ចូល​ទៅ​ស៊ើបអង្កេត​នៅ​តំបន់​រង​អាវុធ​គីមី គឺ​ដោយសារ​​​តែ​មាន​ការដាក់​​សម្ពាធ​ខ្លាំងពេក ពី​សហគមន៍​អន្តរជាតិ ជាពិសេស ការគំរាម​របស់​អាមេរិក​ដែល​ថា នឹង​អាច​ធ្វើ​អន្តរាគម​យោធា ទៅលើ​ស៊ីរី ប្រសិន​បើ​គេ​រកឃើញ​ថា រដ្ឋាភិបាល​ស៊ីរី​ពិតជា​បាន​ប្រើ​អាវុធ​គីមី សម្លាប់​មនុស្ស កាលពី​ថ្ងៃ​ពុធ មែន។

ជាក់ស្តែង ក្រសួងការពារ​ជាតិ​អាមេរិក​ទើប​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា នាវាពិឃាត​ទីបួន របស់​អាមេរិក កំពុង​ធ្វើដំណើរ​ចេញនៅ​សមុទ្រ​មេឌីទែរ៉ាណេ ដែល​នៅទីនោះ អាមេរិក​បាន​ប្រចាំការ​នាវា​ពិឃាត​បី​រួចហើយ សម្រាប់​ធ្វើ​អន្តរាគមន៍ យោធា នៅ​ស៊ីរី​ នៅពេល​មាន​បញ្ជា​ពីលោក​អូបាម៉ា។

មួយវិញទៀត រដ្ឋាភិបាល​ស៊ីរី​ទើប​យល់ព្រម​ឲ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ ស៊ើបអង្កេត នៅកន្លែង​កើតហេតុ នៅពេលនេះ គឺ​វា​ហួសពេលទៅហើយ។ តាម អាមេរិក និងអង់គ្លេស វាយឺតពេល​ដើម្បី គេ​អាច​ប្រមូល​ភស្តុតាង នៅក្រោយ​ព្រឹត្តិការណ៍​ដែល​កើតមាន កាលពី​៥ថ្ងៃមុន។ ក្នុង​អំឡុង​ពេល​៥ថ្ងៃ​កន្លងទៅ គឺ​បន្ទាប់ពី​ការវាយប្រហារ​អាវុធ​គីមី ទាហាន​រដ្ឋាភិបាល​ស៊ីរី បានប្រើ​យន្តហោះ ទម្លាក់គ្រាប់ និង​បាញ់ផ្លោង ជារៀងរាល់ថ្ងៃ ទៅលើ​តំបន់​ដែល​គេសង្ស័យថា មាន​ប្រើ​អាវុធ​គីមី។ បើតាម រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស ​ ភស្តុតាង បញ្ជាក់​ពី​ការប្រើ​អាវុធ​គីមី បា្រកដ​ជា​ត្រូវ​បំផ្លាញ ឬ​ខូចខាត បាត់បង់​សភាព​ដើមដែរ ដោយសារ​បាញ់ផ្លោង ជញ្ជ្រុំ ​របស់​ទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី។

មន្រ្តី​អង្គការ​សហប្រជាជាតិ ​ត្រូវ​ទៅមើល​ដោយ​ផ្ទាល់​ភ្នែក​ថា តើ​ពិត​ជា​មាន​ការវាយប្រហារ​ដោយ​អាវុធ​គីមី មែន តាម​ការអះអាង​របស់​ក្រុមប្រឆាំង​ស៊ីរីដែរឬទេ។ បើសិន​ជា​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ អះអាង​ថា ពិតជា​មានមែន នោះគឺ​​ជា​លើកទីមួយ ដែល​មាន​ការបញ្ជាក់​ពី​ក្រុមឯករាជ្យ ព្រោះថា កន្លងមក ព័ត៌មានថា មាន​ប្រើអាវុធ ត្រូវ​បាន​ផ្តល់​តែពី​ភាគី​ម្ខាង គឺ​ខាង​ក្រុមប្រឆាំង ឬ​ភ្នាក់ងារ​ស៊ើបការសម្ងាត់​របស់​ប្រទេស​លោកខាងលិច ដែល​កាន់ជើង​ក្រុមប្រឆាំង​ស៊ីរី និង​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ស៊ីរី​ចុះចេញពី​អំណាច ប៉ុន្តែ មិន​មែនក្រុមឯករាជ្យ​នោះទេ។ នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមស៊ីរី និង​រដ្ឋាភិបាល​បាន​យល់ព្រម​ធ្វើ​បទឈប់បាញ់​មួយ នៅ​តំបន់ ជាយក្រុង​ដាម៉ាស ជាទី​ដែល​ក្រុមអ្នកសង្កេត​ត្រូវ​ចុះ​ទៅ​ស្រាវជ្រាវ​ប្រមូលភស្តុតាង។

លើកនេះ បើ​ទោះជា ការងារ​របស់​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ មិនមែន​សំដៅ​ដាក់​កំហុស​ទៅលើ​ភាគី​ណា ថា ជា​អ្នកប្រើ​អាវុធ​គីមី ប៉ុន្តែ ការស្រាវជ្រាវ ធ្វើ​កោសល្យវិច័យ លើ​គ្រាប់មីស៊ីល​ដែល​បាន​បាញ់​ចូល​ទៅ​លើ​តំបន់​ដែលរង​អាវុធ​គីមី នឹង​អាច​ធ្វើ​ឲ្យ​គេ​កំណត់​បាន​ថា តើ​ភាគី​ណា​ដែល​បាន​ប្រើ​អាវុធ​គីមី។

នៅក្នុង​សារព័ត៌មាន​រុស្ស៊ី ដែល​ស្និទ្ធ​នឹង​ទីក្រុង​ម៉ូស្គូ ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទ​នេះ លោក​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់​អាសាដ​បាន​បដិសេធ ថា រដ្ឋាភិបាល​របស់​លោក​​មិន​បាន​ប្រើប្រាស់​អាវុធ​គីមីទេ។ ជាមួយគ្នានោះ លោក​បាន​ព្រមានថា អាមេរិក នឹង​ជួប​បរាជ័យ ប្រសិន​បើ​ហ៊ាន​ធ្វើ​អន្តរាគមន៍​ទ័ព​នៅ​ស៊ីរី។ ការព្រមាន​របស់​ប្រធានាធិបតី​ស៊ីរី ធ្វើឡើង ​បន្ទាប់ពី​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង ជាបន្តបន្ទាប់​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ ដើម្បី​ត្រៀម​ធ្វើ​អន្តរាគមន៍​យោធា​ណា​មួយ​ទៅលើ​ប្រទេស​ស៊ីរី។

លោក​បាស្ហា អាល់អាសាដ​ដែល​បាន​ទទួល​ការគំាទ្រ​យ៉ាងចេញមុខ ចេញមាត់​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ទម្លាក់កំហុស​ទៅលើ​ក្រុមប្រឆាំង​ស៊ីរី ថា ជាអ្នកប្រើប្រាស់​អាវុធ​គីមី។ លោក​ប្រធានាធិបតី​ស៊ីរី បាន​បញ្ជាក់​បន្ថែម ថា ក្រុមប្រឆាំង​ស៊ីរី​ពិតជា​បាន​ប្រើ​អាវុធ​គីមី ព្រោះថា ទាហាន​រដ្ឋាភិបាល​ជាង​៥០​នាក់​ដែល​ចូល​ទៅ​ឡោមព័ទ្ធ​តំបន់​គ្រប់គ្រង​ដោយ​ ក្រុមប្រឆាំង បាន​ទទួល​រងផ្សែងពុល និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។

ទូរទស្សន៍​សាណា ដែល​ជា​ទូរទស្សន៍​រដ្ឋាភិបាល​​ស៊ីរី បាន​ចាក់បញ្ចាំង​រូបភាពដែល​បង្ហាញ​ពី​រូងក្រោមដី​ដែល​ក្រុមប្រឆាំង​បាន​ ប្រើប្រាស់​ដើម្បី​ផលិត​អាវុធ​គីមី។ តាម​ទូរទស្សន៍​រដ្ឋាភិបាល​ដដែល គេ​រកឃើញ ឧបករណ៍​ពាក់​បិទមុខ​ជាច្រើន​សម្រាប់ ដែល​ក្រុមប្រឆាំង អាច​ប្រើ​ដើម្បី​ជៀសផុត​ពី​ការស្រូប​ផ្សែង​ពុល​គីមី។

រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត របស់​ស៊ីរី បាន លើកឡើង​ពី​ភស្តុតាង​នានា ដែល​បញ្ជាក់ថា គឺ​ក្រុមប្រឆាំង​ស៊ីរី​ដែល​បាន​ប្រើ​អាវុធ​គីមី។ កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​ម៉ូស្គូ​បាន​បញ្ជូន​រូបថត​ផ្កាយរណប​របស់​រុស្ស៊ី ទៅក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ដែល​បង្ហាញ​ថា មីស៊ីល​ពីរ​ដែល​មាន​អាវុធ​គីមី ត្រូវបាន​​បាញ់​ចេញ​ពី​តំបន់​ដែលគ្រប់គ្រង​ដោយ ក្រុមប្រឆាំង។

រហូត​មកដល់​ពេលនេះ គេ​នៅ​មិនទាន់​រកឃើញច្បាស់​ថា អ្នកណា​ជាទទួល​ខុសត្រូវ​លើ​ការប្រើអាវុធ​គីមី ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ កាលពីថ្ងៃ​ពុធទេ។ ក្រុមប្រឆាំង​ស៊ីរី វិញ ដែល​ជា​បញ្ចេញ​រូបភាព និង​វីដេអូ មនុស្ស​ដែល​ស្លាប់​ដោយ​ផ្សែងពុល កាលពីថ្ងៃ​ពុធ បាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​ជាអ្នក​ប្រើប្រាស់​អាវុធគីមី។ ភាគី​ទាំងពីរ​នៅ​បន្តទម្លាក់​កំហុស​ដាក់គ្នា។ បើតាម​ប្រភព​ពី​ក្រុមភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​លោក​ខាងលិច គេ​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​អាវុធ​គីមី ព្រោះ​ក្រុមប្រឆាំង​ស៊ីរី​មិន​ងាយ​នឹង​អាច​ទទួល​ប្រើប្រាស់​អាវុធ​គីមី​បាន​ ទេ។ វាផ្ទុយស្រឡះ​ពី​រដ្ឋាភិបាល​ស៊ីរី ដែល​ត្រូវ​បាន​ពិភពលោក​ចាត់ទុក​ថា ជា​ប្រទេស​ដែល​មាន​លាក់​អាវុធ​គីមី យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ដែល​គេ​ប្រើ​សម្រាប់​បំផ្លាញ​កោសិការ​ខួរក្បាល​របស់​មនុស្សបាន។ ស៊ីរី​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​៧ដែល​បដិសេធ​មិន​ចូលរួម នៅក្នុង​សន្ធិសញ្ញា ឆ្នាំ ១៩៩៧ ដែល​ហាមការប្រើប្រាស់​អាវុធ​គីមី៕
©REUTERS/Khaled al-Hariri
ដោយ ឈាង បុប្ផា
From ( RFI )
Read more...

លោក​​សម​ រង្ស៊ី​​ អំពាវនាវ​​​​ឲ្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​វិល​​ចូល​​តុ​​ចរចា​​​ជា​ថ្មី​​​

0 Comments

លោក​សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣
លោក ​សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣
កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា នៅ​ក្នុង​សន្និសីទ​កាសែត ឯ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នេះ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិល​ចូល​តុ​ចរចា​ជា​ថ្មី ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​គណៈកម្មការ​ឯករាជ្យ​ចំពោះ​កិច្ច ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​​តាម​រយៈ​សារព័ត៌មាន ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិល​ចូល​តុ​ចរចា​ជា​ថ្មី ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​គណៈកម្មការ​ឯករាជ្យ ចំពោះ​កិច្ច ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​សម រង្ស៊ី បាន​បញ្ជាក់​ច្បាស់​ៗ​ថា គណបក្ស​លោក ​នឹង​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចុង​ក្រោយ ដែល​ចេញ​ពី​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ និង​ឯករាជ្យ របស់​គណៈកម្មការ​ចំពោះ​កិច្ច​នោះ បើទោះ​ជា​គណបក្ស​សង្គ្រោះជាតិ​របស់​លោក ចាញ់ ឬ​ឈ្នះ​ក៏​ដោយ។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​សំណូម​ពរ​ឲ្យ​គណបក្ស​ប្រជាជន ប្រកាន់​ស្មារតី​ដូច​គ្នា​នេះ​ដែរ។
គួរ​បញ្ជាក់​ថា គណៈកម្មការ​ចំពោះ​កិច្ច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​សំដៅ​ដល់​នោះ គឺ​ជា​គណៈកម្មការ​ដែល​​មាន​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត និង​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥​នេះ។

ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​មួយ​នេះ មិន​ត្រូវ​គ្នា​ជាមួយ​ជំហរ​របស់​​គណបក្ស​ប្រជាជន​ទេ ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​មាន​វត្តមាន​គណៈ​កម្មាធិការ​​​ជាតិ​ រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ គ.ជ.ប ដែល​នឹង​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​គណៈកម្មការ​ចំពោះ​កិច្ច​នោះ ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​កម្ពុជា។ នេះ​បើ​តាម​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នា​ពេល​កន្លង​មក៕
ដោយ អ៊ឹម រចនា/Im Rachna
From ( RFI )

 



Read more...

បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍៖ ខុស​គ្នាច្រើន ដូច​គ្នា​តិច

0 Comments

 
ចាប់​ពី​សប្តាហ៍​នេះ​ត​ទៅ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើម​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍។ អាស៊ី​អាគ្នេយ៍ ជា​តំបន់​មួយ​ដែល​គ្មាន​អរិយធម៌​រួម​គ្នា​មួយ​ទេ។ ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​មិន​ដូច​គ្នា​សោះ​ឡើយ ប្រើ​ភាសា​ខុស​គ្នា មាន​វប្បធម៌ ទំនៀម​ទម្លាប់​និង​ប្រពៃណី​ខុស​គ្នា​ស្រឡះ។
សម្រាប់​ពួក​ភូមិសាស្ត្រនយោបាយវិទូ តំបន់​អាស៊ី​អាគ្នេយ៍​ឋិត​នៅ​ក្នុង​ភូមិភាគ​ដ៏​ធំ​មួយ​ដែល​គេ​ហៅ​ថា​អាស៊ី​ បូព៌ា ដាច់​ដោយ​ឡែក​ពី​អាស៊ី​កណ្តាល អាស៊ី​ខាង​ត្បូង និង​អូសេអានី (Océanie)។ តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ទៀត​សោត ត្រូវ​បាន​ពួក​អ្នក​ឯកទេស​ដដែល​បែងចែក​ជា​ពីរ៖ មួយគឺពិភព​ឥណ្ឌូចិន និង​មួយ​ទៀត​គឺ​ពិភព​ម៉ាឡេ។

នៅ​ក្នុង​ស្មារតី​របស់​ពួក​ភូមិសាស្រ្ត​នយោបាយ​វិទូ ពាក្យ​ថា"ពិភព​ឥណ្ឌូចិន" មាន​ន័យ​ធំ​ទូលំ​ទូលាយ ពីព្រោះ​វា​គ្រប​ដណ្តប់​មិន​ត្រឹម​តែ​ទៅ​លើ​ប្រទេស​វៀតណាម កម្ពុជា​និង​ឡាវ​ប៉ុណ្ណោះ​ទេ តែ​ទៅ​លើ​ប្រទេស​ភូមា​និង​ប្រទេស​ថៃ​ថែម​ទៀត។ រី​ឯ​"ពិភព​ម៉ាឡេ​"វិញ គឺ​ជា​ពពួក​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ផ្សេង​ដែល​ជា​កោះ ឬ​ជា​ទី​ប្រជុំ​កោះ រួម​មាន​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ព្រុយណេ និង​ទីម័រ​ខាង​កើត។

រី​ឯ​ប្រជាជន​អាស៊ី​អាគ្នេយ៍​វិញ មិន​ដូច​គ្នា​សោះ ប្រើ​ភាសា​ខុសៗ​គ្នា មាន​សាសនា ​វប្បធម៌ ទំនៀម​ទម្លាប់​ និង​ប្រពៃណី​ខុសៗ​ពី​គ្នា។
ប្រជាជន​ភាគ​ច្រើន​នៅ​ភូមា កម្ពុជា ថៃ ឡាវ និង​វៀតណាម កាន់​ព្រះពុទ្ធ​សាសនា។ អ៊ីស្លាម​ជា​សាសនា​របស់​ប្រជាជន​ភាគ​ច្រើន​នៅ​ឥណ្ឌូណេស៊ី និង​នៅ​ម៉ាឡេស៊ី។ វា​ក៏​ជា​សាសនា​របស់​ប្រជាជន​មួយ​ចំនួន​ដែរ នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន ដូច​ជា​នៅ​កោះ​មីនដាណាវ(Mindanao) ស៊ុយលុយ(Sulu) និង​រ៉ូឡូ(Jolo) ព្រម​ទាំង​របស់​ប្រជាជន​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ដូច​យ៉ាង​នៅ​ខេត្ត​ណារ៉ាធីវ៉ាត(Narathiwat) ប៉ាត្តានី(Pattani) និង​យ៉ាឡា(Yala)។ ចំណែក​ប្រជាជន​ភាគ​ច្រើន​នៅ​ហ្វីលីពីន​វិញ ជា​អ្នក​កាន់​សាសនា​គ្រិស្ត។ សាសនា​គ្រិស្ត​ក៏​ជា​សាសនា​របស់​ប្រជាជន​មួយ​ចំនួន​ដែរ នៅ​ប្រទេស​វៀតណាម។

បន្ថែម​ពី​ការ​ប្រើ​ភាសា​ផ្សេងៗ​ពី​គ្នា ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​អាស៊ី​អាគ្នេយ៍​និយាយ​ទាក់ទង​គ្នា​បានស្រួល ក៏​មាន​ដែរ​ការ​ប្រើ​ភាសា​ជា​ច្រើន​ខុសៗ​គ្នា​នៅ​ក្នុង​ប្រទេស​អាស៊ី​ អាគ្នេយ៍​នីមួយៗ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មាន​ភាសាតូចៗ​ផ្សេងៗ​គ្នា​រហូតដល់ទៅ​ជិត៧០០​ឯ​ណោះ។

ម្ល៉ោះ​ហើយ បាន​ជា​បន្តិច​ម្តងៗ អង់គ្លេស​ក្លាយ​ទៅ​ជា​ភាសា​រួម​មួយ​រវាង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។ គឺ​ជា​ភាសា​ផ្លូវការ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។

*

ដោយ​ឡែក លក្ខណៈ​ខុស​គ្នា​ច្រើន​និង​ដូច​គ្នា​តិច​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ក៏​ជា​កេរ​ដំណែល​បន្សល់​មក​ពី​សម័យ​អាណានិគម​ផង​ដែរ។ ចូរ​កុំ​ភ្លេច​ថា ភូមា​និង​ម៉ាឡេស៊ី​ជា​អតីត​អាណានិគម​របស់​អង់គ្លេស ឥណ្ឌូណេស៊ី​ជា​អតីត​អាណានិគម​របស់​ហូឡង់ ហ្វីលីពីន​ជា​អតីត​អាណានិគម​របស់​អេស្ប៉ាញ និង​ក្រោយ​មក​ទៀត​របស់​អាមេរិក។ រី​ឯ​ឥណ្ឌូចិន​វិញ រួម​មាន​វៀតណាម កម្ពុជា​និង​ឡាវ ជា​អតីត​អាណានិគម​របស់​បារាំង។ នៅ​អាស៊ី​អាគ្នេយ៍ គឺ​មាន​តែ​ប្រទេស​ថៃ​មួយ​ទេ​ដែល​បាន​គេច​ផុត​ពី​នឹម​អាណានិគម​របស់​អឺរ៉ុប ដ្បិត​កាល​សម័យ​នោះ ថៃ​ជា​ដី​មួយ​ដុំ​ដែល​ត្រូវ​បាន​បារាំង​និង​អង់គ្លេស​ទុក​ចោល​ឱ្យ​នៅ​ជា​ តំបន់​ទ្រនាប់​ដើម្បី​បែងចែក​ដែនដី​អាណានិគម​នៃ​មហាអំណាច​ទាំង​ពីរ​ឱ្យ​នៅ​ ឆ្ងាយ​និង​ដាច់​ស្រឡះ​ពី​គ្នា។

នៅ​ត្រួត​ពី​លើ​កេរដំណែល​បន្សល់​មក​ពី​សម័យ​អាណានិគម​របស់​អឺរ៉ុប ក៏​មានដែរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឥទ្ធិពល​របស់​ឥណ្ឌា​និង​របស់​ចិន ឥទ្ធិពល​ដែល​មាន​មក​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។ ឥទ្ធិពល​វប្បធម៌​របស់​ឥណ្ឌា​បាន​សាប​ព្រោះ​ខ្លាំង​ទៅ​លើ​កម្ពុជា ឡាវ ភូមា ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។ អ៊ីចឹង​ហើយ​បាន​ជា​មាន​មក​ទល់​សព្វ​ថ្ងៃ ជន​ជាតិ​ឥណ្ឌា​រស់​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី។

រី​ឯ​ឥទ្ធិពល​វប្បធម៌​របស់​ចិន​វិញ វា​លេច​ឡើង ជា​ពិសេស​តាម​រយៈ​វត្តមាន​ច្រើន​សន្ធឹក សន្ធាប់​របស់​ជនជាតិ​ចិន គឺ​ប្រមាណ​ជាង​៣០លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​មាន​ជា​អាទិ៍​នៅ​វៀតណាម ថៃ ហ្វីលីពីន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ សហគមន៍​ចិន​ដើរ​តួនាទី​សេដ្ឋកិច្ច​សំខាន់​ណាស់​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី ​អាគ្នេយ៍ ជា​ពិសេស​នៅ​ថៃ​និង​នៅ​ឥណ្ឌូណេស៊ី។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ជនជាតិ​ចិន​ក្តាប់​យក​យ៉ាង​ហោច​ណាស់​៧០%​នៃ​សេដ្ឋកិច្ច​ឯកជន ម្ល៉ោះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ប្រជាជន​ឥណ្ឌូណេស៊ី​មួយ​ចំនួន​ធំ​ស្អប់​ខ្ពើម​សហគមន៍ចិន។

ដោយ​ឡែក គេ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ពិបាក​នឹង​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សង្គម​កាន់​សាសនា​អ៊ីស្លាម ជាង​ទៅ​ក្នុង​សង្គម​កាន់​ព្រះ​ពុទ្ធ​សាសនា ដ្បិត​ព្រះ​ពុទ្ធ​សាសនា ក៏​ជា​សាសនា​របស់​ចិន​ដែរ ទោះ​បី​ជា​ព្រះពុទ្ធ​សាសនា​បែប​ចិន​មាន​លាយ​ទៅ​ដោយ​សាសនា​កុងជឺ(Confucius)​ ក៏​ដោយ។

ភាព​ខុស​គ្នា​ចុង​ក្រោយ​រវាង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ គឺ​របប​នយោបាយ​ផ្សេងៗពី​គ្នា និង​គម្លាត​សេដ្ឋកិច្ច។ តើ​មាន​អ្វី​ដូច​គ្នា​ទៅ រវាង​របប​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​និង​របប​កុម្មុយនិស្ត​វៀតណាម ឬ​រវាង​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​សិង្ហបុរី​និង​អំណាច​ផ្តាច់ការ​សឹង​ ផ្តាច់​មុខ​តែ​ឯកឯង​របស់​គណបក្ស​តែ​មួយ​នៅ​ម៉ាឡេស៊ី? តើ​មាន​អ្វី​ដូច​គ្នា​ទៅ រវាង​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​សិង្ហបុរី និង​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​ឡាវ កម្ពុជា​ឬ​វៀតណាម?

អ៊ីចឹង​ហើយ​បាន​ជា​ពួក​សេដ្ឋវិទូ​នាំ​គ្នា​បែងចែក​បណ្តា​ប្រទេស​អាស៊ី​ អាគ្នេយ៍​ជា​បី​ប្រភេទ។ ទីមួយ​គឺ​ពពួក​ប្រទេស​នាគ​សេដ្ឋកិច្ច នោះ​គឺ​ប្រទេស​សិង្ហបុរី។ ទី​ពីរ​គឺ​ពពួក​ប្រទេស​ខ្លា​សេដ្ឋកិច្ច រួម​មាន​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ​និង​ហ្វីលីពីន។ រី​ឯ​ទី​បី ​គឺ​ពពួកបណ្តា​ប្រទេស​មិន​សូវ​លូត​លាស់ រួម​មាន​វៀតណាម កម្ពុជា ឡាវ ភូមា និង​ទីម័រ​ខាង​កើត៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
From ( RFI )
Read more...

អំណាចផ្តាច់ការ និង លទ្ធិប្រជាធិបតេយ្យ នៅអាស៊ីអាគ្នេយ៍

0 Comments
 
លោកស្រីកូរី អាគីណូ(Cory Aquino) និមិត្តិរូបប្រជាធិបតេយ្យ នៃប្រទេសហ្វីលីពីន
លោកស្រីកូរី អាគីណូ(Cory Aquino) និមិត្តិរូបប្រជាធិបតេយ្យ នៃប្រទេសហ្វីលីពីន
 
ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​អំណាច​ផ្តាច់ការ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ ភូមិភាគ​អាស៊ី​អាគ្នេយ៍។ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​ចាក់​ឫស​ នៅ​អាស៊ី​អាគ្នេយ៍​ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​ និង​បាន​គ្រប​ដណ្តប់​ខ្លាំង​ ទៅ​លើ​ភូមិភាគ​នេះ​ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ ដោយ​សារ​តែ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់ និង​ដោយសារ​តែ​កំណើន ​និង​សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។
មុន​ពេល​មក​ដល់​របស់​បណ្តា​ប្រទេស​អឺរ៉ុប​អាណានិគម​និយម​ក្នុង​ សតវត្សរ៍​ទី​១៩​ នៅ​អាស៊ី​អាគ្នេយ៍​ មាន​សុទ្ធ​តែ​របប​រាជា​និយម​ចាស់​គំរិល​។ ក្រោយ​ពេល​ដែល​បណ្តា​ប្រទេស​អាណា​និគម​និយម​ទាំងនេះ​ បាន​ចាក​ចេញ​ពី​អាស៊ី​អាគ្នេយ៍សឹង​អស់​ទៅ​វិញ​ នៅ​ចុង​ទសវត្សរ៍​ទី​៤០​និង​ដើម​ទសវត្សរ៍​ទី​៥០​ ប្រទេស​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​នេះ​ បាន​ទទួល​រង​ខ្លាំង​ឬ​តិច​ ចំហាយ​នៃ​សង្គ្រាម​ត្រជាក់​។ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ប្រទេស​ខ្លះ​បាន​ក្លាយ​ជា​របប ផ្តាច់ការរណប​សហរដ្ឋអាមេរិក​ដូច​ជា​ថៃ​ ហ្វីលីពីន និងសិង្ហបុរី រីឯ​ប្រទេស​ខ្លះ​ទៀតវិញបាន​ក្លាយ​ជា​របប​ផ្តាច់ការ​កុម្មុយនិស្តរណប​សហភាព​ សូវៀត ឬ​រណប​ប្រទេស​ចិន​ប្រជាមានិត​ ដូច​ជា​វៀតណាម​ ឡាវ​ និង​កម្ពុជា​។

គេ​ត្រូវ​រង់​ចាំរហូត​ដល់​ទសវត្សរ៍​ទី​៨០​ ទើប​ឃើញ​ប្រទេសអាស៊ី​អាគ្នេយ៍​មួយ​ នោះគឺ ហ្វីលីពីន ឈាន​ជើង​មុន​គេទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​។ កាល​នោះ​ គឺ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៨៦​ ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos) បុរស​ខ្លាំង​នៃរបប​ផ្តាច់ការ​ហ្វីលីពីន ត្រូវ​បាន​អាមេរិក​បង្ខំឲ្យ​រៀប​ចំការ​បោះ​ឆ្នោត​សេរី​និង​ប្រជាធិបតេយ្យ​។ កាល​នោះ ​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​បាន​ទៅលោក​ស្រី​កូរី អាគីណូ(Cory Aquino) ភរិយា​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​បេនីញ៉ូ អាគីណូ(Benigno Aquino) ដែល​ត្រូវបាន​គេ​ធ្វើ​ឃាតនៅ​ឆ្នាំ​១៩៨៣​។ នេះ​គឺ​ជា​រលក​ប្រជាធិបតេយ្យ​ទី​មួយ​។ រលក​ប្រជាធិបតេយ្យ​ទី​ពីរ​ ដែល​បាន​គ្រប​ដណ្តប់​ទៅ​លើ​អាស៊ី​អាគ្នេយ៍​ បាន​ប្រព្រឹត្ត​ទៅ​នៅក្នុង​ទសវត្សរ៍​ទី​៩០​ ឧទាហរណ៍​ដូច​ជា​នៅ​សិង្ហបុរី​ នៅ​ថៃ​ នៅ​កម្ពុជា​និង​នៅ​ឥណ្ឌូណេស៊ី​ជា​ដើម​។

មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូបនីយកម្ម​ នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​ទសវត្សរ៍​ទី​៨០​និង​ទី​៩០​។ មូលហេតុ​ទី​មួយ​ គឺ​ការ​រលត់​រលាយ​ទៅ​នៃ​សង្រ្គាម​ត្រជាក់​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​មួយ​ចំនួន​ ដូច​ជា​នៅ​ថៃ​ឬ​នៅ​ឥណ្ឌូណេស៊ី​
បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ ដោយ​មាន​ការ​ចូល​ដៃ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រឆាំង​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត​។ ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​អស់​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​របប​សឹក​ អស់​មាន​លេស​ ដើម្បី​ពង្រឹង​និង​បង្កើន​អំណាច​របស់​ខ្លួន​ទៀត​ហើយ​។ ម្ល៉ោះ​ហើយ​ បាន​ជា​សន្តិភាព​និង​លទ្ធិប្រជាធិបតេយ្យ​ អាច​ផ្តើម​ចាក់​ឫស​គល់​ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

មូល​ហេតុ​ទី​ពីរ​ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​របស់​បណ្តា​ប្រទេស​នាគ​អាស៊ី​ ដូច​ជា​សិង្ហបុរី​ និង​ក្រោយ​មក​ទៀត​ របស់​បណ្តា​ប្រទេស​ខ្លា​អាស៊ី​ ដូច​ជា​ម៉ាឡេស៊ី​ និង​ថៃ​ ពី​ទសវត្សរ៍​ទី​៨០ដល់​ឆ្នាំ​១៩៩៧​ ឆ្នាំ​ដែល​វិបត្តិ​សេដ្ឋកិច្ច​បាន​រាតត្បាត​ទៅ​លើ​ទ្វីប​អាស៊ី​។ កំណើន​សេដ្ឋកិច្ច​ដ៏​វិសេស​វិសាល​នេះ​ បាន​ធ្វើ​ឲ្យ​ពួក​អ្នក​វណ្ណៈ​កណ្តាលដែល​ចេះ​ដឹង​ជាង​មុន​និង​ធូរធា​ជាង​ មុនកើន​ចំនួនលឿន​រហ័ស​ និង​ហ៊ាន​ចេញ​មុខ​ទាមទារ​សេរីភាព​។

*

គឺ​នៅ​ក្នុង​បរិបទ​នៃ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់​ បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ក្លៀវ​ក្លា​បែប​នេះ​ហើយ​ ដែល​គេ​ឃើញ​សង្គម​ស៊ីវិល​មួយ​លេច​ត្រដែត​ឡើង​ និង​ចេញ​មុខ​ទាមទារ​សេរីភាព​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។ សហជីព​ ជា​អ្នក​នាំ​មុខ​គេ​ នៅ​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ក្រោយ​មក​ទៀត​ មាន​និស្សិត​ និស្សិត​ដែល​ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​ទៅ​ បាន​ចុះ​ធ្វើ​បាតុកម្ម​នៅ​តាមដង​ផ្លូវ ក្នុង​ប្រទេស​ថៃ​ ហ្វីលីពីន ភូមា​ និង​ដប់​ឆ្នាំ​ក្រោយ​មក​ទៀត​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។
ចូរ​កុំ​ភ្លេច​ថា​ របប​ផ្តាច់ការ​របស់​ស៊ូហាកតូ(Suharto)​ នៅ​ឥណ្ឌូណេស៊ី​បាន​ដួល​រលំ​ នៅ​ឆ្នាំ​១៩៩៨​ ដោយ​ហេតុ​តែមាន​មហា​បាតុកម្ម​ ក្នុង​ទូទាំង​ប្រទេស​ របស់​ពួកសហជីព​និង​របស់​​ពួកនិស្សិត​។

ក្រៅ​ពី​សហជីព​និង​និសិ្សត​ សាសនា​ក៏​បាន​ដើរ​តួ​នា​ទី​មួយ​សំខាន់​ដែរ​ នៅ​ក្នុង​អភិក្រម​នៃ​ការ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​។ ឧទាហរណ៍​ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៨៦​ ក្នុង​ប្រទេស​ហ្វីលីពីន ព្រះ​វិហារ​កាតូលីក​បាន​ចេញ​មុខ​គាំ​ទ្រ​លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​កូរី អាគីណូ(​Cory Aquino) ដើម្បីប្រឆាំង​នឹង​របប​ផ្តាច់ការ​របស់​ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos)។ ដូច​គ្នា​អ៊ីចឹង​ដែរ​ នៅ​ប្រទេស​ភូមា​ ព្រះសង្ឃ​បាន​ជួយ​លាក់​ខ្លួននៅ​ក្នុង​វត្ត​ ពួក​និស្សិត​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ របស់​ណេ វីន(Ne Win) ក្នុង​ឆ្នាំ​១៩៨៨​។

គេ​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​ តួ​នាទី​របស់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​សសរ គ្រឹះមួយ​ដ៏​មាំ​នៃ​សង្គម​ស៊ីវិល​ នៅមុន​និងនៅ​ក្រោយ​ពេល​ដែល​អំណាច​ផ្តាច់ការ​ខ្លះ​នៅ​ អាស៊ី​អាគ្នេយ៍​ដួល​រលំ​ហើយ។

គេ​ក៏​ត្រូវ​ឲ្យ​តម្លៃ​ផង​ដែរ​ដល់​បច្ចេក​វិជ្ជា​ថ្មីៗ​និង​ឈាន​មុខ ដូច​ជា​ទូរស័ព្ទ​ដៃ​ និងអ៊ីនធឺណែត ដែល​បាន​បើក​លទ្ធភាព​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពត៌មាន​លឿន​រហ័ស​ និង​ការ​ទាក់ទង​គ្នា​ទាន់​ពេល​វេលា​រវាង​មតិ​សាធារណជន​ក្នុង​ស្រុក​និង​មតិ​ អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សព្វ​ថ្ងៃ​នេះ​ អាស៊ី​អាគ្នេយ៍​ នៅ​តែ​ជា​ទី​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ពិបាក​ងើប​ក្បាលនិង​ពិបាក​ដំណើរ​ការ​។ ពិបាក​ដំណើរ​ការ​ ដោយ​ហេតុ​តែ​វត្តមាន​ដ៏​រឹងមាំ​និង​ចាស់​ដុះ​ស្លែ​នៃ​អំណាច​ផ្តាច់ការ​មួយ​ ចំនួន​នៅ​ក្នុង​តំបន់​ ដោយហេតុ​តែ​មាន​ការ​បំផុស​បំផុល​ឡើង​នូវ​ទ្រឹស្តី«តម្លៃ​គោលការណ៍​អាស៊ី​ »ដែល​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​ និង​ដោយហេតុ​តែ​វត្តមាន​របស់​មហាយក្ស​ចិនកុម្មុយនិស្ត​ ដែល​អាច​ជា​ហ្រ្វាំង​នៃ​ប្រជាធិបតេយ្យូបនីយកម្ម ​នៅអាស៊ី​អាគ្នេយ៍៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
from ( RFI )
Read more...

ភាព​ផុយ​ស្រួយ​​នៃ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​​អា​ស៊ី​អាគ្នេយ៍​

0 Comments
Mahathir Mohamad និង Lee Kuan Yew អ្នក​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​បែប​បស្ចឹម​លោក​
Mahathir Mohamad និង Lee Kuan Yew អ្នក​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​បែប​បស្ចឹម​លោក​
ថ្ងៃនេះ ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​បន្ត​ចាប់អារម្មណ៍​ទៅលើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ តទៅទៀត ដោយ​សូម​លើកឡើង​អំពី​ភាពផុយស្រួយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​អាស៊ីអាគ្នេយ៍។ ផុយស្រួយ ពីព្រោះ​ម្យ៉ាង សុទ្ធសឹង​ជា​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​ដែល​តែង​ជួបនឹង​វិបត្តិ​នយោបាយ សង្គម សេដ្ឋកិច្ច និង​សន្តិសុខ។ ពីព្រោះ​ម្យ៉ាងទៀត ថ្នាក់ដឹកនាំ​ខ្លះ​នៅតែ​មិន​ព្រម​ទទួល​គោលការណ៍​ប្រជាធិបតេយ្យ​បែប​បស្ចិម​ លោក។

ជាការ​ពិតណាស់​ដែលថា បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​បាន​បោះជំហាន ទៅរក​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​នៅក្នុង​អំឡុង​ទសវត្សរ៍​ទី៩។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​ទាំងនេះ ផុយស្រួយ​មែនទែន តែង​ជួបនឹង​វិបត្តិ​បី​ប្រភេទ ៖ វិបត្តិ​នយោបាយ វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច ព្រមទាំង​វិបត្តិ​សន្តិសុខ។
វិបត្តិ​នយោបាយ​តែងតែ​កើតឡើង នៅពេលដែល​ពលរដ្ឋ​ចាប់ផ្តើម​ប្រឆាំងនឹង​អ្នកដឹកនាំ​ដែល​ខ្លួន​បាន​បោះឆ្នោត​ តែងតាំង​ជា​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល។ ជាទូទៅ ពលរដ្ឋ​បែក ចិត្ត ឈប់​គាំទ្រ​អ្នក​ដែល​ខ្លួន​បាន​បោះឆ្នោតឱ្យ ដោយហេតុតែ​ពួក​អ្នកដឹកនាំ​ទាំងនោះ ពុករលួយ បក្សពួកនិយម មិន​ព្រមធ្វើ​កំណែទម្រង់ ឬ​គ្រប់គ្រង​ប្រទេស​របៀប​ផ្តាច់ការ​ពេក។

វិបត្តិ​នយោបាយ​បែបនេះ បានកើត​ឡើង នៅ​ហ្វីលីពីន ក្នុង​ខែមករា​ឆ្នាំ២០០។ កាលនោះ លោក​ប្រធានាធិបតី​ហ្សូ​ហ្សេ​ហ្វ អេ​ស្ត្រា​ដា (Joseph Estrada) ដែល​ជាប់​ចោទថា​បាន​គៃបន្លំ​យកប្រាក់​រដ្ឋ ត្រូវ​បង្ខំចិត្ត​លា​ចេញពី​តំណែង​និង​ប្រគល់​អំណាច​ទៅ​ឲ្យ​លោកស្រី​អនុ​ ប្រធានាធិបតី ក្លូ​រី​យ៉ា អា​រ៉ូ​យ៉ូ (Gloria Arroyo)។ ករណី​ស្រដៀង​គ្នា ក៏បាន​កើតឡើង​ដែរ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា​ឆ្នាំ២០០។ កាលនោះ លោក​ប្រធានាធិបតី​វ៉ា​ហ៊ី​ដ (Wahid) បាន​ជាប់​ទាក់ទិន​ក្នុង​រឿង​ពុករលួយ ហើយក៏​ត្រូវ​បាត់បង់​អំណាច​ដែល​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​លោកស្រី​អនុ​ ប្រធានាធិបតី ម៉េ​ហ្កា​វ៉ា​ទី ស៊ុយ​កា​ណូ​ពុ​យ​ទ្រី(Megawati Sukarnoputri) វិញ​ម្តង។

គ្រោះថ្នាក់​ទី​ពីរ ដែល​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង នៅ​អាស៊ីអាគ្នេយ៍​ជួបប្រទះ គឺ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម។ ជាក់ស្តែង ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ១៩៩៧និង​ចំហាយ​អាក្រក់​របស់​ វាត​រហូត​ដល់​ឆ្នាំ២០០១ សសរ​គ្រឹះ​ទាំង​ប៉ុន្មាន​នៃ​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​នៅ​ឥណ្ឌូណេស៊ី​ និង​នៅ​ហ្វីលីពីន​បាន​រង្គោះរង្គើ។ កាលនោះ នៅ​ឥណ្ឌូណេស៊ី កងទ័ព​បាន​សាកល្បង​វិល​មក​ក្តាប់​អំណាច​វិញ រីឯ​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដែល​ស្អប់ខ្ពើម​លិ​ទ្ធិ​ប្រជាធិបតេយ្យ​មាន​ ប្រជាប្រិយភាព​ខ្លាំងក្លា។ ចំណែក​នៅ​ហ្វីលីពីន​វិញ កាលណោះ ក្រោយពី​លោក​ប្រធានាធិបតី​ហ្សូ​ហ្សេ​ហ្វ អេ​ស្ត្រា​ដា​បាន​ដួលរលំ ពួកក្រុម​អ្នកមាន​និង​អ្នកមានអំណាច​សម័យ​លោក​ហ្វៀ​ក​ឌី​ណង់ ម៉ាក​កុស ព្រមទាំង​កងទ័ព​ក៏បាន​ពង្រឹង​ជំហរ​របស់​ពួកគេ​ឡើងវិញ​នៅក្នុង​ប្រទេស​ដែរ។ គឺជា​សំណាង​មួយ​ល្អ​ហើយ ដែល​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​មិនបាន​អូសបន្លាយ​យូរ និង​មិនបាន​បណ្តាលឱ្យ​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​ទាំងនេះ​ដួលរលំ។

ដោយឡែក បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​នៅ​អាស៊ីអាគ្នេយ៍ ដូចជា​នៅ​ខ្វះ​ចន្ទល់ មួយ​ដ៏​សំខាន់ នោះ​គឺ​ការស្វែងរក​កំណើនសេដ្ឋកិច្ច ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំងមូល​ធូរធារ មិនមែន​ឲ្យ​ធូរធារ​តែ​អ្នកមាន និង​អ្នកមានអំណាច​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ​ទេ។ នេះ​គឺជា​មូលហេតុ​សំខាន់​នៃ​គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ គឺជា​មូល​ហេតុដែល​នឹង​អាច
បណ្តាលឱ្យ​អ្នកក្រីក្រ​ក្លាយជា​អ្នក​ឈឺចាប់ ហើយ​បែរ​ទៅរក​ចលនានយោបាយ​ជ្រុលនិយម​ឬ​អ៊ីស្លាម​ជ្រុលនិយម​ដែល​ប្រឆាំង​ ដាច់ខាត​ទៅនឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ។

ក្រៅពីនេះ វិបត្តិ​សន្តិសុខ​ក៏​អាច​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​ដែរ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង នៅ​អាស៊ីអាគ្នេយ៍ ។ គ្រោះថ្នាក់​នេះ អាច​ស្តែងចេញ តាមរយៈ​រូបភាព​ពីរ​ខុសគ្នា។ រូបភាព​ទីមួយ គឺ​អំពើ​ភេរវកម្ម ដែលមាន​កើតឡើង​ជា​ហូរហែ នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ នៅ​ឥណ្ឌូណេស៊ី ឬ​នៅ​ហ្វីលីពីន។ ចូរ​កុំភ្លេចថា ពួក​ភេរវជន ជាពិសេស​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម ជាស​ត្រូវ​របស់​លទ្ធិប្រជាធិបតេយ្យ។ រីឯ​រូបភាព​ទី​ពីរ​វិញ​នៃ​វិបត្តិ​សន្តិសុខ ដែល​អាច​គំរាម​លទ្ធិប្រជាធិបតេយ្យ នៅ​អាស៊ីអាគ្នេយ៍ គឺ​សង្គ្រាម សង្គ្រាមស៊ីវិល ឬ​សង្គ្រាម​រវាង​ប្រទេសជិតខាង​របង​ជាមួយ។​

យ៉ាងណាក៏ដោយ សព្វថ្ងៃ អាស៊ីអាគ្នេយ៍ នៅតែ​ជាទី ដែល​លទ្ធិប្រជាធិបតេយ្យ​មានដំណើរ​រ​ប៉ាក់រ​ប៉ើ​ក។ មូលហេតុ​មាន​ច្រើនយ៉ាង៖
 មូលហេតុ​ទីមួយ គឺ​មក​អំពី​ថ្នាក់ដឹកនាំ​ខ្លះ មិន​ព្រម​ទទួល​គោលការណ៍​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក  នាំគ្នា​និយាយថា មិនត្រូវ​អនុវត្ត​ឡើយ ឬក៏​មិនត្រូវ​អនុវត្ត​ម៉ត់ចត់​ហួសហេតុ​ពេក​ទេ លទ្ធិប្រជាធិបតេយ្យ។ ដើម្បី​ពង្រឹង​ទឡ្ហីករណ៍​នេះ ពួកគេ​បាន​ទាំង​ចងក្រង​ឡើង​នូវ​អ្វីដែល​គេ​ហៅថា«តម្លៃ​គោលការណ៍​អាស៊ី» (Les valeurs asiatiques)។

តើ​អ្វី​ទៅ « តម្លៃ​អាស៊ី »? វា​គឺជា​ទ្រឹស្តី​មួយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី គាន់​យូ(Lee Kuan Yew) បាន​បង្កើតឡើង ក្នុង​គោលដៅ​ច្រានចោល​លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម
លោក។ លី គាន់​យូ បាន​អះអាង​ជាអាទិ៍​ថា បណ្តា​សង្គម​អាស៊ី​មាន​ប្រពៃណី​និង​វប្បធម៌​របស់គេ​ដាច់ដោយឡែក ដែល​ខុសគ្នា​ស្រឡះ​ពី​ប្រពៃណី​និង​វប្បធម៌​បស្ចិម​លោក។ បស្ចិម​លោក​ឲ្យ​តម្លៃ​ខ្លាំងណាស់​ទៅលើ​បុគ្គល សេរីភាព និង​សមធម៌ ចំណែក​ពិភព​អាស៊ី​វិញ​ឲ្យ​តម្លៃ​ខ្លាំងជាងគេ​ទៅលើ​គ្រួសារ សង្គម វិន័យ សណ្តាប់ធ្នាប់ អំណាច និង​ការងារ។
សម្រាប់​លី គាន់​យូរ « តម្លៃ​អាស៊ី »ប្រសើរ​ជាង​គោលការណ៍​ប្រជាធិបតេយ្យ​បែប​បស្ចិម
លោក។ នេះ​មិនមែន​ជាការ​មួយ​ចៃដន្យ​ឡើយ ពីព្រោះ ពី​ទសវត្សរ៍​ទី៨០រហូតដល់​ពាក់
កណ្តាល​ទសវត្សរ៍​ទី៩០ បណ្តា​ប្រទេស​អាស៊ី​ដែល​គេ​ហៅថា«នាគ​អាស៊ី»មាន​កំណើនសេដ្ឋកិច្ច​ក្លៀវក្លា នៅពេលដែល​សេដ្ឋកិច្ច​បស្ចិម​លោក​ជាទូទៅ​ផ្តើម​បាត់បង់​សន្ទុះ ជាហេតុ​ជំរុញ នៅពេលនោះ ឲ្យ​បណ្តា​ប្រទេស​នាគ​សេដ្ឋកិច្ច​ទាំងនេះ និយាយ​អួតអាង​ពី​គំរូ​សង្គម​របស់​ពួកគេ និង​ទិតៀន​គំរូ​សង្គម​របស់​បស្ចិម​លោក។

មូលហេតុ​មួយទៀត ដែល​បង្ក​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មានដំណើរ​រ​ប៉ាក់រ​ប៉ើ​ក នៅ​អាស៊ីអាគ្នេយ៍​គឺ​កម្លាំង​ខ្លាំង​សឹង​ផ្តាច់​មុខតែ​ឯកឯង​នៃ​គណបក្ស​មួយ​ នៅលើ​ឆាកនយោបាយ​នៃបណ្តា​ប្រទេស​មួយចំនួន។ ក្នុងនោះ​រួមមាន​ជាអាទិ៍ បក្ស​សកម្មភាព​ប្រជាជន នៅ​សិង្ហ​បុរី បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ា​ឡេ នៅ​ម៉ាឡេស៊ី និង​រហូតមកដល់​ឆ្នាំ២០១៣នេះ បក្ស​ប្រជាជន​កម្ពុជា នៅ​កម្ពុជា។

មូលហេតុ​ផ្សេង​មួយទៀត​ដែល​បង្ក​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មានដំណើរ​រ​ប៉ាក់រ​ ប៉ើ​ក នៅ​អាស៊ីអាគ្នេយ៍  គឺ​ការ​លេច​ត្រដែត​ឡើង​ខ្លាំង​នៃ​ប្រទេស​ចិន​កុ​ម្មុយ​និ​ស្ត នៅលើ​ឆាក​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ។ ទីក្រុង​ប៉េកាំង​ខ្លួនឯង ដែល​នៅតែ​មិន​ព្រម​ផ្តល់​សិទ្ធិ​នយោបាយ ឲ្យ​ពលរដ្ឋ​របស់ខ្លួន​បាន​រកស៊ី​សឹង​ផ្តាច់មុខ​ជាមួយ​ប្រទេស​កាន់អំណាច​ ផ្តាច់ការ​ដូច​យ៉ាង​ភូមា​រហូតមក​ដល់ពេលថ្មីៗនេះ និង​បានធ្វើ​ឲ្យ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​បស្ចិម​លោក​ទៅលើ​ប្រទេស​អាស៊ី​មួយ ​នេះ​គ្មាន​ប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះ ចិន​ផ្តល់ជំនួយ​គ្មាន​ល័​ក្ខ​ខ​ណ្ឌ័​នយោបាយ ដល់​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ដូចជា​កម្ពុជា​ជាដើម។

ឯ​មូលហេតុ​ចុងក្រោយ គឺ​ការដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន នៅតែ​មិន​ព្រម​បោះបង់ចោល​រដ្ឋប្រហារ​យោធា​ដូចជា​ប្រទេស​ថៃ​ជាដើម និង​ការដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​នៅតែ​បន្ត​ឋិត​ក្រោម​ ការគំរាមកំហែង​ពី​សំណាក់​រដ្ឋប្រហារ​យោធា ដូច​យ៉ាង​ប្រទេស​ហ្វីលីពីន៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
From ( RFI ) 

Read more...

លោក​ សម​ រង្ស៊ី៖​ ​ទេស​ភាព​​នយោ​បាយ​នៅ​​​កម្ពុជា​​​បាន​ផ្លាស់​ប្ដូរ​ក្រោយ​​ការ​​បោះឆ្នោត​​និតិកាល​ទី៥​​

0 Comments

លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​
លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​
ដូច​ការគ្រោងទុក លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដែល​ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួបជុំ​ជាមួយ​ អ្នកគាំទ្រ​របស់ខ្លួន​ប្រហែល១ម៉ឺន​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​រសៀល​ ថ្ងៃ​ចន្ទ​ទី ២៦ សីហានេះ។ នៅ​ក្នុង​រាជធានី​ភ្នំពេញ ខ្លឹមសារ​​នៃ​សុន្ទរកថាទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ​របស់​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​ធ្ងន់​ជាង​ខ្លឹមសារ​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ធ្លាប់​បាន​ធ្វើ​ ​​កន្លងមក ​នៅ​តាម​បណ្តា​ខេត្ត​នានា។
មនុស្ស​ប្រហែល១ម៉ឺន​នាក់​ បានមក​ជួបជុំគ្នា​នៅលើ​ទីលាន​ ប្រជាធិបតេយ្យ​ ដើម្បី​ស្តាប់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ​ថ្លែង​សារ​ អំពី​គោលជំហរ​នយោបាយ​រប​ស់​គណបក្ស​នេះ ទាក់ទង​នឹង​ការបោះឆ្នោត។ ជាការ​ជួបជុំ​ជា​លើក​ទី២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អោយ​ឈ្មោះថា "វេទិកា​ម្ចាស់ឆ្នោត​ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌"។ ពី​វេទិកា​ទល់មុខ​អ្នក​គាំ​ដ៏​ច្រើន លោក​សម រង្ស៊ី​ បាន​មិនបាន​ខ្លា​ចនឹង​ស្រែក​ដាក់​មេក្រូ​ ប្រាប់​អ្នកគាំទ្រ​ទេ​ថា ទេសភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​នីតិកាល​ទី៥នេះ បាន​ផ្លាស់ប្តូ​រហើយ។
ការផ្លាស់ប្តូរ ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​មិនបាន​និយាយ​ដល់​ការផ្លាស់ប្តូរ​មេដឹកនាំ ​ប្រទេស​ដូច​មុន​ទៀត​ទេ ប៉ុន្តែ ​ជាការ​ផ្លាស់ប្តូរ​ទិដ្ឋភាព​នយោបាយ ដែល​ទាក់ទង​នឹង​តុល្យភាព​អំណាច​នៅក្នុង​រដ្ឋសភា តាមរយៈ​ការបោះឆ្នោត។
លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​ផ្តើម​សុន្ទរកថា ដោយ​ប្រកាស​អំពី​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានធ្វើអោយ​អ្នកគាំទ្រ​ហ៊ោ​​រ​យ៉ាងខ្លាំង។ ប៉ុន្តែ​ជា​ជ័យ​ជំ​នះ​​របស់​គណបក្ស​នេះ​ នៅក្នុង​ទីក្រុង​ភ្នំពេញ។ ចំពោះ​លោក​កឹម សុខា ជ័យ​ជំ​នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​រាជធានី គឺ​​តំណាងអោយ​ជ័យ​ជំ​នះ​​ពិតប្រាកដ​ ដែល​ចេញពី​ឆន្ទៈ​របស់​អ្នកបោះឆ្នោត។

គួររម្លឹកថា យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជា​តិ​បានទទួល៧អាសនៈ លើស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានទទួល៥អាសនៈ នៅ​រាជធានី​ភ្នំពេញ។
មេដឹកនាំ​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានធ្វើ​ដំណើរ​ជួបជុំ​អ្នកគាំទ្រ​ជា​លើក ​ទី២ នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​នៅ​ភ្នំពេញ​នេះ ខណៈដែល​គណបក្ស​នេះ​កំពុងតែ​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត៕
សេចក្ដីរាយការណ៍របស់​ សឿន វឌ្ឍនា/Siv Channa
from ( RFI)
Read more...

គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​យុទ្ធវិធី​៣​យ៉ាង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត

0 Comments

លោក​សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
លោក ​សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​សន្និ សីទ​សារព័ត៌មាន​ នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
បន្ទាប់​ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព «ក» និង​បាន​រក​ឃើញ​មាន​មិន​ប្រក្រតី​មួយ​ចំនួន គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​មក​ប្រកាស​ពី​ជំហរ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បើក​កញ្ចប់​សុវត្ថិភាព ព្រម​គ្នា​ជាមួយ​នឹង​យុទ្ធវិធី​ចំនួន​៣ ដែល​គណបក្ស​នេះ​នឹង​ធ្វើ​បន្ត​ទៀត នៅ​ពេល​ខាង​មុខ។
នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ព្រឹក​ មិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​លោក​មិន​ទាន់​សន្និដ្ឋាន​ជា​ស្ថាពរ​ថា ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​មាន​លក្ខណៈ​ធំ​ជា​ប្រព័ន្ធ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ​ដែល​កើត​មាន​នៅ​ពេល​បើក​កញ្ចប់​សុវត្ថិភាព «ក» កាល​ពី​ម្សិលមិញ គឺ​បាន​សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ពិត​ចាប់​ផ្ដើម​បែក​ធ្លាយ​ហើយ។
ជាមួយ​គ្នា​នោះ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត និង​តំណាង​សង្គម​ស៊ីវិល អំពី​យុទ្ធវិធី​៣យ៉ាង ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ធ្វើ ចាប់​ពី​ពេល​នេះ​ត​ទៅ​មុខ​ទៀត។ យុទ្ធវិធី​ទាំង​៣​នោះ​រួម​មាន ទី​១៖ ជម្រុញ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព «ក» នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត។ លោក​សម រង្ស៊ី បន្ថែម​ថា ប្រសិន​បើ​បើក​រួច ហើយ​ឃើញ​ថា​បាត់​ចំនួន​ឬ​ផ្ទៀងផ្ទាត់​មិន​ត្រូវ​គ្នា នោះ​អាច​នឹង​មាន​លទ្ធភាព​បោះ​ឆ្នោត​សារ​ឡើង​វិញ។

យុទ្ធវិធី​ទី​២ គឺ​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​លោក សម រង្ស៊ី។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បន្ត​ថា លោក​នៅ​តែ​មិន​ទុក​ចិត្ត គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​មិន​ចង់​ឲ្យ​ស្ថាប័ន​ទាំង​២​នេះ​មាន​វត្តមាន​នៅ​ក្នុង​គណៈកម្មការ​ ឯករាជ្យ​នោះ​ទេ។ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​នៅ​ដដែល គឺ​ចង់​ឲ្យ​មាន​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត និង​អង្គការ​សហប្រជាជាតិ។

ចំណែក​យុទ្ធវិធី​ទី​៣ ដែល​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ បាតុកម្ម​អហិង្សា​​និង​សន្តិវិធី​ ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស។ ជា​បាតុកម្ម​ដែល​ចូល​រួម​ដោយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដើម្បី​ទាមទារ​យុត្តិធម៌៕

ដោយ អ៊ឹម រចនា/ Im Rachna
From (RFI)
Read more...

ស.រ.អា.​និងអ.ស.ប.​​គាំទ្រ​ដំណោះ​ស្រាយ​សន្តិវិធី​ចំពោះ​បញ្ហា​បោះឆ្នោត

0 Comments

លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេសចិន​និង​គណៈ​ប្រតិភូ​នៅ​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​សមភាគី​កម្ពុជា​។​
លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេសចិន​និង​គណៈ​ប្រតិភូ​នៅ​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​សមភាគី​កម្ពុជា​។​

Read more...

Saturday, August 24, 2013

ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​៥​ពាន់​នាក់

0 Comments


ក្រសួង​មហាផ្ទៃ សម្រេច​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី២៦ ខែ​សីហា ប៉ុន្តែ ហាម​មិន​ឲ្យ​ពលរដ្ឋ​ជា​អ្នក​គាំទ្រ​ពី​បណ្ដា​ខេត្ត​នានា​ចូល​រួម និង​កំណត់​ចំនួន​អ្នក​ដែល​ចូល​រួម។

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កណ្ដាល​ហ្វូង​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៣។
RFA/Mom Sophon
កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប៉េអិម​ជាច្រើន​រយ​នាក់ ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ក្នុង​ការ​ជួប​ជុំ​នោះ ប៉ុន្តែ​បាន​ព្រមាន​ថា ប្រសិន​បើ​ការ​ជួប​ជុំ​ប្រែ​ក្លាយ​ទៅ​ជា​ការ​ធ្វើ​បាតុកម្ម​វិញ​នោះ ការ​បង្ក្រាប​អាច​នឹង​មាន​កើត​ឡើង។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​គណបក្ស​ប្រឆាំង ជាមួយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត តាម​ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រៀម​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​សីហា។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​ជួប​ជុំ​នោះ​អាច​ធ្វើ​ទៅ​បាន ដោយ​មាន​ការ​ព្រមព្រៀង​គោរព​នូវ​លក្ខខណ្ឌ​មួយ​ចំនួន គឺ​ការ​ជួប​ជុំ​ត្រូវ​តែ​បញ្ចប់​យ៉ាង​យូរ​បំផុត​នៅ​ម៉ោង ៦​ល្ងាច ហាម​មិន​ឲ្យ​អ្នក​ចូល​រួម​មក​ពី​បណ្ដា​ខេត្ត​នានា មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ជា​ក្បួន និង​មាន​អ្នក​ចូល​រួម​ប្រមាណ​ត្រឹម ៥​ពាន់​នាក់៖ «ឯកភាព​គ្នា​សម្រេច​ទី១ ធ្វើ​ឲ្យ​ចប់​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃ​ច័ន្ទ និង​ទី២ មិន​យក​អ្នក​ដែល​ចូល​រួម​ពី​បណ្ដា​ខេត្ត នៅ​ជុំវិញ​ភ្នំពេញ ឬ​ក្រៅ​ភ្នំពេញ ចូល​រួម​ទេ ហើយ​ទី៣ គឺ​មិន​ធ្វើ​ការ​ដង្ហែ​ក្បួន​ទេ និង​ទី៤ គឺ​គោរព​ច្បាប់​ចរាចរណ៍​អី​ផ្សេងៗ»
លោក ខៀវ សុភ័គ បញ្ជាក់​ថា ដើម្បី​ការពារ​សុវត្ថិភាព​ខណៈ​ដែល​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​តូច​ចង្អៀត ដូច្នេះ​សំណើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ដាក់​មនុស្ស ១​ម៉ឺន​នាក់​នោះ ត្រូវ​បាន​ទាត់​ចោល និង​ត្រូវ​អនុញ្ញាត​ឲ្យ​ដាក់​តែ ៥​ពាន់​នោះ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ជួប​ជុំ​នោះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​មាន​កង​សន្តិសុខ​ផ្ទាល់​ខ្លួន ដើម្បី​គ្រប់គ្រង​អ្នក​មក​ចូល​រួម ហើយ​ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​ការពារ​សន្តិសុខ​នៅ​ក្រៅ​ពិធី។
ការ​កំណត់​ចំនួន​មនុស្ស​ចូល​រួម​របស់​ក្រសួង​មហាផ្ទៃ នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​ការ​បិទ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា ដែល​ធានា​ដោយ​ច្បាប់។
ប្រធាន​នាយកដ្ឋាន​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ ខែ​សីហា យល់​ឃើញ​ថា វា​អាច​ជា​ការ​លំបាក​មួយ​ក្នុង​ការ​កំណត់​អ្នក​ចូល​រួម។ តួលេខ​នៃ​អ្នក​ចូល​រួម​អាច​មាន​ការ​ប្រែប្រួល ហើយ​មាន​មិន​តិច​ជាង ១​ម៉ឺន​នាក់​នោះ​ទេ​បើ​តាម​គម្រោង។
លោក​អះអាង​ដោយ​ធានា​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​យក​វេទិកា​នោះ​ឲ្យ​ប្រែ​ក្លាយ​ជា​ការ​ធ្វើ​បាតុកម្ម​ឡើយ ហើយ​អ្នក​ចូល​រួម​ជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុង​បំណង​ចង់​ប្រាប់​ទៅ​ម្ចាស់​ឆ្នោត​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ ​ជាតិ ក្រោយ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ៖ «ថេរវេលា ខ្ញុំ​គិត​ថា មិន​ប្រើ​ពេល​យូរ​ទេ ហើយ​ខ្ញុំ​បាន​បញ្ជាក់​ជំហរ​ក្នុង​ប្រជុំ​ច្បាស់​លាស់​ហើយ។ ការ​កំណត់​ចំនួន​ហ្នឹង ដូច​ជា​មិន​ចាំបាច់​ប្រើប្រាស់​ថា ចំនួន​ប៉ុន្មាន​ទេ ព្រោះ​យើង​អត់​មាន​ថា​គិត​យក អា​ហ្នឹង​ទៅ​ធ្វើ​អី បាន​ន័យ​ថា យើង​ប្រើប្រាស់​ចំនួន​អ្នក​ដែល​គាំទ្រ​រាជធានី​ភ្នំពេញ ទេ អ៊ីចឹង​ការ​កំណត់​ចំនួន​ហ្នឹង ខ្ញុំ​អត់​ទទួល​យក​បាន​ទេ វា​អាច​ប្រែប្រួល​តិច​តួច»
អាជ្ញាធរ សមត្ថកិច្ច​ប្រដាប់​អាវុធ និង​រាជ​រដ្ឋាភិបាល​ហាក់​ខ្លាច​មាន​ការ​ធ្វើ​បាតុកម្ម​ណា​មួយ ដែល​ផ្ទុះ​ឡើង​ពី​មហាជន ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​គណបក្ស​នេះ​បាន​កៀងគរ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត។
អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បញ្ជាក់​ថា កម្លាំង​រាជ​អាវុធហត្ថ​ច្រើន​រយ​នាក់ នឹង​ចូល​រួម​ទៅ​ការពារ​សុវត្ថិភាព​នៅ​កិច្ច​ប្រជុំ​របស់​គណបក្ស​ប្រឆាំង​នៅ​ ថ្ងៃ​ច័ន្ទ។ លោក ខេង ទីតូ បញ្ជាក់​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បង្ក្រាប​ក្រុម​បាតុករ ប្រសិន​បើ​ការ​ជួប​ជុំ​នោះ​ឈាន​ទៅ​ធ្វើ​បាតុកម្ម​ហិង្សា​កើត​ឡើង៖ «យើង​ ត្រៀម​កម្លាំង​ដើម្បី​បំពេញ​តួនាទី​តាម​ភារកិច្ច​ពីរ ទី១ គឺ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សន្តិសុខ​សាធារណៈ បើ​ឈាន​ដល់​ករណី​បង្ក្រាប គឺ​យើង​បង្ក្រាប​ហើយ»
ក្រោយ​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​បាន​ឃើញ​មាន​ការ​ចល័ត​កម្លាំង​មាន​សមត្ថកិច្ច កម្លាំង​កង​រាជ​អាវុធហត្ថ និង​រថក្រោះ​ជាច្រើន​គ្រឿង។ កម្លាំង​ទាំង​នោះ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រៀម​បង្ក្រាប​ក្រុម​បាតុករ ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ឈ្នះ​ការ​បោះ​ឆ្នោត​រៀងៗ​ខ្លួន៕
ដោយ ទេព សុរ៉ាវី
ពី RFA 
Read more...
 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com