Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, April 11, 2013

អំពី​ប្រវត្តិ​ព្រះ​ទាំង ៥ ព្រះអង្គ តាមរយៈ​ឯកសារ​មួយនា​ចុង​ស​.​វ​ទី​១៩

0 Comments





ភាគ​១ : ប្រវត្តិ​នៃ​ព្រះពុទ្ធ​ទាំង ៥​អង្គ​
​     ​អត្ថបទ​ស្រាវជ្រាវ​ដ៏​ខ្លី​នេះ ចែកជា​ពីរ​ភាគ​។ នៅ​ភាគ​ទី​១ យើង​នឹង​ខិតខំ​ព្យាយាម​ពន្យល់​អត្ថន័យ​ស៊ីជម្រៅ​នៃ​ប្រវត្តិ​ព្រះ​ទាំង​៥​ អង្គ ក្នុង​បរិបទ​វប្បធម៌​ខ្មែរ​។ ក្នុង​ភាគ​ទី​២ ជា​ព័ត៌មាន យើង​នឹង​បង្ហាញជូន​មហាជន​ខ្មែរ​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយ​ឈ្មោះ ’​រឿង​សវ​តារ​កំណើត​ព្រះ​ទាំង ៥​អង្គ​” នា​ស​.​វ​ទី​១៩ ដែល​លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ បាន​យក​ពី​ប្រទេស​ខ្មែរ​នា​សម័យ​នោះ តែ​សព្វថ្ងៃ​តម្កល់​នូវ​បណ្ណាល័យ​ជាតិ ខេត្ត​អា​ឡាំង​សុង ប្រទេស​បារាំង​។ សូមជម្រាបថា ក្នុង​ភាគ​នេះ យើង​សូម​រក្សា​ទាំងស្រុង​នូវ​អត្ថបទ​ដើម​ទាំងស្រុង ដែលជា​សំណេរ​ដៃ ដោយ​ពុំបាន​ថែមថយ​អ្វី​ទាំងអស់​។​


​    ​ឯកសារយោង​ខាងលើនេះ​ត្រូវបាន​ថតចម្លង​ចេញពី​សាស្ដ្រា​ស្លឹករឹត​នា​ចុង​ស​.​ វ​ទី ១៩ ក្រោម​ការណែនាំ​របស់លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ ក្នុងខណៈ​លោក​ជា​រ៉េស៊ីដង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​
​    ​ជាបឋម​សូមជម្រាបថា សស្ត្រា​ខាង​ង​លើ​នេះ សព្វថ្ងៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឯកសារ​នេះ​មាន​ឈ្មោះថា “​សាស្ដ្រា​ក្អែ​កស​”​។ ទាំង​អត្ថបទ​របស់លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ ទាំង​អត្ថបទ​ដែលមាន​នៅក្នុង​ទឹកដី​ខ្មែរ​យើង​សព្វថ្ងៃ ពុំ​ឃើញ​មាន​ដាក់ឈ្មោះ​អ្នកនិពន្ធ​ទេ​។
​ព្រះពុទ្ធ​ទាំង ៥ ព្រះអង្គ​នោះ​មាន​ព្រះនាម​ដូចតទៅ ៖
​    ​- ទី ១ ក​កុស​ន្ធោ តំណាង​ដោយ​សត្វ​មាន់​
​    ​- ទី ២ កោ​នាគ​មនោ តំណាង​ដោយ​សត្វ​នាគរាជ​
​    ​- ទី ៣ កស្ស​បោ តំណាង​ដោយ​សត្វ​អណ្ដើក​
​    ​- ទី ៤ គោត​មោ តំណាង​ដោយ​សត្វ​គោ​
​    ​- ទី ៥ អរិយ​មេ​ត្ដេ​យ្យោ តំណាង​ដោយ​សត្វ​ខ្លា ឬ​រាជសីហ៍​

​     ​សូមបញ្ជាក់ថា​រូបគំនូរ​នៃ​ព្រះពុទ្ធ​អង្គ​ទាំង ៥ ខាងលើនេះ ដែល​បាន​ត្រាស់ដឹង​នៅក្នុង​ភទ្ទកប្ប​ត្រូវបាន​គេ​គូរ​នៅតាម​ជញ្ជាំង​នៃ​វត្ត ​អារាម និង​ព្រះបត់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រកាន់​ព្រះពុទ្ធសាសនា ។​
គំនូរ​សម័យ​ទំនើប​ស្តីពី​ព្រះពុទ្ធ​ទាំង ៥ ព្រះអង្គ វត្ត ភ្នំ​ក្រោម សៀមរាប  និង​ក្បាច់​ហោជាង (​ម​.​ត ២០០៦)

​     ​មាន​ចម្ងល់​មួយ​បាន​លើកឡើងថា តើ​ហេតុដូចម្ដេច​បានជា​មាន​រូបតំណាង​ព្រះពុទ្ធ​អង្គ​នីមួយៗ​ក្រោមរូបភាព​ជា​ សត្វ​ទៅវិញ ? ហើយ​ព្រះពុទ្ធ​ទាំង ៥ ព្រះអង្គ​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​ដែរ ?
​ការសិក្សា​ស្រាវជ្រាវ​របស់​យើង​បានឱ្យដឹងថា យោងតាម​ឯកសារ ជារួម យើង​អាច​សង្ខេប​ប្រវត្តិ​នៃ​ព្រះពុទ្ធ​អង្គ​ទាំង ៥ ដូចតទៅ ៖
​ ក្នុង​អតីតកាល​មួយ​ដ៏​យូរលង់​ណាស់​មកហើយ ដែល​គេ​កំណត់​ពេលវេលា​ពុំបាន មាន​ស្ដេច​ក្អែក​ស​មួយគូ​ស្រឡាញ់គ្នា​ណាស់​។ ក្អែក​ទាំងពីរ​នោះបាន​ធ្វើ​សម្បុក​លើ​ដើមឈើ​មួយ​ដែល​ស្ថិត​ក្បែរ​ឈូង​សមុទ្រ ។ បន្ទាប់មក​ក្អែ​កញី​ក៏បាន​ពង​ចំនួន ៥ ។​ក្អែក​ទាំងពីរ​នោះ​ខិតខំ​ថែរក្សា​ពង​ទាំង ៥ នោះ ដោយ​យកចិត្តទុកដាក់​ជាទីបំផុត ។ តែ​ជា​អកុសល ថ្ងៃមួយ​មាន​ព្យុះសង្ឃរា​បាន​បោកបក់​ឈើ​ដែល​នៅក្បែរ​ឈូង​សមុទ្រ​នោះ បានធ្វើឱ្យ​សម្បុក​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​បាត់ទៅ ជាហេតុ​នាំឱ្យ​ពង​ទាំង ៥ នោះ​រសាត់​តាម​ខ្សែទឹក​គួរឱ្យ​រន្ធត់ ។ ឃើញ​ដូច្នោះ ក្អែក​ទាំងពីរ​ក៏​ហើរ​ម្នីម្នា​ឆ្លេឆ្លា​តាម​ឆាប​ឆក់យក​ពង​មកវិញ តែ​ពុំបាន​ដូច​សេចក្ដីប្រាថ្នា​ឡើយ ។ ដោយ​ឈឺ​ចុកចាប់​ខ្លោចផ្សា​អាឡោះអាល័យ​ដល់​ពង​ទាំងនោះ​ពេក ពួកគេ​ក៏​ក្ស័យជីវិត​ទៅ ។ ក្រោយពី​ស្លាប់ ក្អែក​ញី​ឈ្មោល​ក៏បាន​ទៅ​ចាប់កំណើត​នៅ​ឋាន​ព្រះព្រហ្ម​ឈ្មោះ “​ក​កា​មហាព្រហ្ម​” ។​
​    ​តាមពិត ពង​ទាំងនោះ​ដែល​អណ្ដែត​តាម​ផ្លូវទឹក​ពុំមាន​គ្រោះថ្នាក់​អ្វី​ឡើយ ព្រោះ​ជា​តំណាង​តួអង្គ​នៃ​ព្រះ​ពោធិសត្វ ។ ពង​ទាំង​នោះបាន​អណ្ដែត​ច្រាស​ខ្សែ​ទឹកបាន​បញ្ចេញ​នូវ​ពន្លឺ​គួរឱ្យ​គយគន់ ហើយ​ក្រោយពី​ឆ្លងកាត់​នូវ​រាល់​ឧបសគ្គ ពង​ទាំង ៥ ក៏បាន​អណ្ដែត​ដល់​សត្វ​មាន់ សត្វ​នាគ សត្វ​អណ្ដើក សត្វ​គោ និង​សត្វ​ខ្លា ។ ស្ដេចសត្វ​ទាំងនោះ​ក៏បាន​រើស​ពង​ទាំង​នោះមក​រក្សាទុករ​ហូ​តដល់​ញាស់​ព្រមៗ​ គ្នា ។ ដោយមាន​ឧបនិស្ស័យ​យ៉ាង​ជ្រាលជ្រៅ​នឹង​ព្រះពុទ្ធសាសនា សត្វ​ទាំង ៥ នោះ​ធំ​ឡើង​កាលណា​ក៏បាន​ប្រែកាឡា​ជា “​មនុស្ស​” ហើយក៏​ទៅ​សាង​ផ្នួស ដោយមាន​ទឹកចិត្ត​ជ្រះថ្លា​បរិសុទ្ធ​ជាទីបំផុត ។ នៅក្នុង​ថ្ងៃមួយ អ្នកបួស​ទាំងនោះ​បាន​ឆ្លងកាត់​ស្ទឹង​មួយ តែ​ពុំ​អាច​ឆ្លងទៅ​បានឡើយ ពីព្រោះ​ទឹកស្ទឹង​នោះ​ជ្រៅ​ពេក ។ ពួកគេ​ក៏​សម្រេចចិត្ត​អង្គុយ​ក្បែរ​មាត់​ស្ទឹង រង់ចាំ​ក្រែងលោ​មាន​នរណាម្នាក់​អុំទូក​ឆ្លងកាត់ ដើម្បី​សុំ​ដោយសារ​ឆ្លងទៅ​ត្រើយម្ខាង​ទៀត ។ ក្នុងខណៈ​នោះដែរ ស្រាប់​តែមាន​ស្ដ្រី​ម្នាក់​ឈ្មោះ​នាង “​មយីមយា​” ចែវ​ទូក​ក្បែរ​នោះ ។ នាង​ក៏​សួរ​ទៅកាន់​បុរស​ទាំង ៥ នាក់​នោះ​ថា តើ​ហេតុអ្វី​បានជា​ពួក​អ្នក​ចង់​ឆ្លងទៅ​ត្រើយម្ខាង​ទៀត ?
​     ​ឆ្លើយ​នឹង​សំណួរ​នាង​មយីមយា​ខាងលើ អ្នកបួស​ទាំង ៥ នាក់​ឆ្លើយតប​ដោយ​ប្រញាប់ប្រញាល់​ថា ពួកលោក​ប្រាថ្នា​ចង់​ត្រាស់ដឹង​ជា​ព្រះពុទ្ធ ។ នាង​ក៏បាន​ដាក់​លក្ខខណ្ឌ​ថា បើ​ចង់​ដូច្នេះ ខ្ញុំ​សូមឱ្យ​អ្នក​ទាំង ៥ យក​ខ្ញុំ​ធ្វើជា “​ម្ដាយ​” ហើយ​បុរស​ទាំងនោះ ក៏​យល់ព្រម​ភ្លាម​ដែរ ។​
​តាម​ដំណើររឿង​ខាងលើនេះ នាង​មយីមយា​ក៏បាន​ក្លាយខ្លួនជា​ព្រះ​មាតា​របស់​ព្រះ​ពុទ្ធអង្គ​ទាំង ៥ ព្រះអង្គ​ក្នុង​ភទ្ទកប្ប​យើង​នេះ ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធ​ទាំង ៥ ព្រះអង្គ​នោះ ក្រោយពី​បាន​ត្រាស់ដឹង​ក៏បាន​យកឈ្មោះ​ម្ដាយ​ដែល​បាន​ថែរក្សា​ខ្លួន​មក​ប្រើ​ ដូច​ពាក្យ​បណ្ដាំ ។ ដូច្នេះ បុរស​ដែល​ត្រូវបាន​មាន់​ចិញ្ចឹម​ត្រូវមាន​ឈ្មោះថា “​ក​កុស​ន្ធោ​” បុរស​ដែលមាន​គោ​ចិញ្ចឹម​ត្រូវបាន​ដាក់ឈ្មោះថា “​គោត​មោ​” បុរស​ដែលមាន​ខ្លា ឬ​រាជសីហ៍​ចិញ្ចឹម​មានឈ្មោះ​ថា “​អរិយ​មេ​ត្តេ​យ្យោ​” បុរស​ដែលមាន​នាគ​ចិញ្ចឹម​មានឈ្មោះ​ថា “​កោ​នាគ​មនោ​” និង​បុរស​ដែល​ត្រូវបាន​អណ្ដើក​ចិញ្ចឹម​ត្រូវមាន​ឈ្មោះថា “​កស្ស​បោ​” ។​
​    ​ដោយសារ​មូលហេតុ​ទាំងឡាយ​ខាងលើ​នេះហើយ បានជា​យើង​ឃើញ​គេ​គូររូប​នាគរាជ​ដាក់​ក្រោម​ព្រះ​ពុទ្ធអង្គ​ទ្រង់​ព្រះនាម “​កោ​នាគ​មនោ​” ។​ល​។​
​ ថ្វីត្បិតតែ “​សាវតារ​ព្រះពុទ្ធ ៥ អង្គ​” មាន​លក្ខណៈ​ជា​ពុទ្ធ​និយម​ដែលជា​លក្ខណៈ​សកល​ក៏ពិតមែន ក៏ប៉ុន្ដែ​វា​បាន​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​បែប​ខ្មែរ​សុទ្ធសាធ ស្ដីអំពី​ការចាប់​ជាតិ​ឡើងវិញ​នៃ​ព្រលឹង​ក្នុង​វាលវដ្ដសង្សារ ក្រោយពី​ការកើត​ស្លាប់​របស់​មនុស្ស​យើង ។​
ចម្លាក់​សម័យ​ទំនើប កំណើត​ព្រះ​ទាំង ៥​អង្គ ជាមាន់ នាគ អណ្តើក គោ និង រាជសីហ៍ វត្ត​ទន្លេបាទី (​ម​.​ត ២០១០)
​    ​ប្រវត្តិ​របស់​ព្រះពុទ្ធ​ទាំង ៥ ព្រះអង្គ​មាន​កត្ដា​វិទ្យា​របស់​វា​យ៉ាង​ច្បាស់លាស់ ហើយ​មានតែ​ការ​ស្គាល់​នូវ​ក្រិ​ត្យ​ក្រម​បុរាណ​ទេ ទើប​អាច​វាយតម្លៃ​សាច់រឿង និង​យល់​ដល់​អត្ថន័យ​ពិត​យ៉ាង​ត្រឹម​ត្រូវបាន ។ ដើម្បី​រក្សា​មរតក​វប្បធម៌​ទាំងនេះ​សម្រាប់​អនុ​ជន​ខ្មែរ​រាប់​ជំនាន់​ តទៅទៀតបាន​នោះ យើង​ត្រូវតែ​បោះពុម្ព​អត្ថបទ​ដើម​ទាំងស្រុង​ឡើងវិញ ។​
​    ​ទោះបីជា​រយៈពេល​ច្រើន​សតវត្សរ៍​បាន​កន្លង​ផុត​ទៅហើយ​ក្តី ក៏​សាវតារ​ព្រះ ៥ ព្រះអង្គ​របស់​យើង​នៅតែ​ថែរក្សា​បាន​នូវ​ប្រជាប្រិយភាព​របស់​ខ្លួន​នៅឡើយ ។ ជាក់ស្ដែង “​ព្រះពុទ្ធ​ទាំង ៥ ព្រះអង្គ​” ខាងលើនេះ ត្រូវបាន​គេ​គូរ​ជា​ផ្ទាំងគំនូរ​ធំៗ​នៅតាម​វត្ត​អារាម ហើយ​ជួនកាល​ធ្វើជា​ក្បាច់​ហោជាង​ជាដើម តាំងពី​បុរាណកាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន ។ ក្នុងករណី​នេះដែរ បើ​យើង​ចង់​ស្វែងយល់​អំពី​អត្ថន័យ​អ្វីមួយ​ឱ្យ​ស៊ីជម្រៅ​ទាក់ទង​ទៅនឹង​គំនូរ ​ពិសិដ្ឋ​ទាំងនោះ យើង​ត្រូវ​ស្គាល់​សាវតារ​របស់​ព្រះ​ទាំងនោះ​ជាមុនសិន​៕ ប្រភពពី CEN  (ម.ត្រាណេ)
​ភាគ ២ : ឯកសារ​ពាក់ព័ន្ធ​ជា​សំណេរ​ដៃ នា​ស​.​វ​ទី​១៩

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com