Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, April 11, 2013

រឿងព្រេង​ទាក់ទង​នឹង​ខ្លែង

0 Comments


    ​ប្រវត្តិ​ខ្លែង​ខ្មែរ យើង​ដឹង​តាម​ប្រភព​រឿ​ព្រេង​បុរាណ​មួយ​។ រឿងព្រេង​នេះ​ដំណាល​ថា ’ ​នា​សម័យកាល​មួយ​ដ៏​យូរលង់​មកហើយ មាន​ព្រះ​ចៅ​អធិរាជ​ចិន​មួយ​ព្រះអង្គ ដែលមាន​ឈ្មោះ​មិន​ប្រាកដ ព្រះអង្គ​បាន​ចាប់​នេន​ជ័យ ជា​ជនជាតិខ្មែរ​មួយ​យកទៅ​ឃាំង​ក្នុង​ប្រាសាទ​មួយ ស្ថិតក្នុង​បរមរាជវាំង​ឯ​ស្រុក​ចិន​។ ជ័យ​អត់​ផ្សុ​ក ហើយ​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់​សម្រាប់​គេចខ្លួន​ពី​ស្តេច​ពាល​នោះ​។ ដូច្នេះហើយ បានជា​នេន​ជ័យ ធ្វើ​ខ្លែង​មួយ​យ៉ាង​ធំ ដោយ​យក​ក្រដាស​ធ្វើជា​ស្លាប និង​ឈើ​ធ្វើជា​ឆ្អឹងទ្រូង​យ៉ាង​រឹងប៉ឹង​។​

​     ​នៅពេល​យប់​ខ្លែង​នេះ​បញ្ចេញ​សម្លេង​យ៉ាង​ខ្លោចផ្សា ជាហេតុ​ដែល​ធ្វើ​ឲ្យ​ចៅ​អធិរាជ​ចិន​ភិតភ័យ ហើយ​កោះហៅ​ហោរាសាស្ត្រ​មក​សួរ​មូលហេតុ​។ ហោរាសាស្ត្រ​បាន​ឆ្លើយតប​ថា ’​បពិត្រ​សម្តេច​ជា​អម្ចាស់​លើ​ត្បូង មាន​សត្វ​ស្លាប​ចង្រៃ​មួយ​ស្ថិតនៅលើ​វិមាន​។ រាល់​យប់ សត្វ​ខ្លែង​នេះ​យំ​ស្រែក​មិន​ឈប់ឈរ ដូច្នេះ សូម​ព្រះអង្គ​ដោះលែង​អ្នកទោស​នោះ​ទៅ​!!”
​     ​ក្រោយពី​ស្តាប់​ដោយ​រន្ធត់ចិត្ត​នូវ​ការអធិប្បាយ​របស់​ហោរាសាស្ត្រ ចៅ​អធិរាជ​ក្រុង​ចិន​បាន​បញ្ជា​ឲ្យ​គេ​ដោះ​លេង​អ្នកទោស​ខ្មែរ​ឲ្យ​រួច​ផុតពី ​ការឃុំ​ឃាំង​។​
​     ​មិនយូរប៉ុន្មាន ព្រះអង្គ​ក៏បាន​ទទួល​ព្រះរាជ​ដ​ង្វា​យ​មួយ​ជា​ខ្លែង ដែលមាន​សម្លេង​ដ៏​ពិ​រោះ ពេលដែល​គេ​បង្ហោះ​វា​នៅលើ​អាកាស​។ ដូច្នេះហើយ បាន​ជាមាន​ខ្លែង​នៅ​ស្រុក​ចិន​តាំងពី​នោះ​រហូតមកដល់​សព្វថ្ងៃ​នេះ​”។​
​     ​សារសំខាន់​នៃ​រឿងព្រេង​នេះ បង្ហាញ​ឲ្យ​យើង​ឃើញ​ចំណាស់​នៃ​ការនិយម​លេង​ខ្លែង​នៅ​ស្រុក​ខ្មែរ និង​ទំនាក់ទំនង​ផ្នែក​វប្បធម៌​-​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​។ ម្យ៉ាងទៀត តាម​រឿងព្រេង​នេះ យើង​ក៏​ប្រហែលជា​អាច​នឹង​សន្និដ្ឋាន​បានដែរ​ថា ខ្លែង​ខ្មែរ​មាន​ប្រភពពី​ចិន​។​
​    ​ដើម្បី​ជា​ព័ត៌មាន យើង​សូម​ជូន​នូវ​ឈ្មោះ​របស់​ខ្លែង​ដែលជា​លទ្ធផល​នៃ​ការស្រាវជ្រាវ ដោយ​ក្រុម​ឯកទេស​នាយកដ្ឋាន​វិចិត្រសិល្បៈ ខេត្តសៀមរាប កាលពី​ឆ្នាំ ១៩៩៦-១៩៩៧ ដូចតទៅ ៖
    ​១- ឆ្អឹងទ្រូង​
​    ​២- ស្លាប​
​    ​៣- ជើង​ទា ឬ កូន​
​    ​៤- ពោង ឬ ក្បាល​
​    ​៥- កន្ទុយ​ងាប់​
​    ​៦- ចង្កេះ​
​    ​៧- កន្ទុយ​រស់​
​    ​៨- ដង​ឯក​
​    ​៩- អណ្តាត​ឯក​
​    ​១០- ខ្សែ ឬ​ខ្សែ​ឯក​
​    ​រីឯ​ខ្លែង​ប្រ​ម៉​ង់ គេ​ឃើញ​មាន​ខ្សែ​ប្រ​យិ​ត នៅ​ក្បាល​ខ្លែង​, ឆ្អឹងទ្រូង និង​ខ្សែ​ទាញ​ប្រ​យិ​ត​ស្លាប និង​កន្ទុយ​ខ្លែង​។
​ ជា​អវសាន សូម​ជម្រាប​ផងដែរ​ថា រហូតដល់​សព្វថ្ងៃ​ពុំទាន់​មានការ​ស្រាវជ្រាវ ប្រៀបធៀប​ណាមួយ​ស្តីពី​សម្ព័ន្ធភាព​ផ្នែក​បច្ចេកទេស​ធ្វើ​ខ្លែង និង​ឈ្មោះ​រវាង​ខ្លែង​ខ្មែរ និង​ខ្លែង​សៀម​ឬ​ថៃ នៅឡើយ​។ នេះ​ជា​អ្វីមួយ​ដែល​យើង​សង្ឃឹមថា នឹង​អាចធ្វើ​នៅពេល​អនាគត​ខាងមុខនេះ​។ តែ​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅទីនេះ​នោះ គឺថា បើ​គេ​ពិនិត្យ​ឈ្មោះ​នៃ​តួ​ខ្លែង​ខ្មែរ គេ​នឹងមាន​អារម្មណ៍​ថា ឈ្មោះ​ទាំងនោះ​ពិតជា​តំណាង​ឲ្យ​អវយវៈ​មនុស្ស​យ៉ាង​ប្រាកដ​។ ពោលគឺ សត្វ​ខ្លែង​ជា​សត្វ​មួយ​ដែល​ជនជាតិខ្មែរ រមែងតែ​ប្រដូច​ទៅនឹង​មនុស្ស ដែលមាន​ជីវិត​ជីវ៉ា​៕ប្រភពពី CEN (​ម​.​ត្រា​ណេ​)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com