Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, April 12, 2013

សំរាម ផ្សារ ដើមគរ ស្អុយរលួយ គ្មានអ្នកប្រមូល

0 Comments


ភ្នំពេញ ៖ សំរាមនៅផ្សារដើមគរ ទុកចោលក្បែរដងផ្លូវ គ្មានអ្នកប្រមូល វេចខ្ចប់នោះទេ បានធ្វើឱ្យជះក្លិនមិនល្អ ប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាពផ្សារនេះតែម្ដង ប៉ុន្តែឃើញតែអ្នកដើរទារលុយផាស៊ីទៅវិញ ។

សំរាមនៅផ្សារដើមគរ រាយប៉ាយ នាថ្ងៃទី១៣ មេសា ។
 
កាលពីថ្ងៃទី៥ មេសា សេចក្ដីជូនដំណឹងរបស់សា់លាក្រុងបានឱ្យដឹងថា ក្រុមហ៊ុនស៊ីនទ្រី (CINTRI) បានប្រកាស
ឱ្យបុគ្គលិករបស់ខ្លួនសម្រាកអបអរបុណ្យចូលឆ្នាំថ្មី ចំនួន ១សប្ដាហ័ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៩ មេសា ទើប
សេវាដឹកសំរាមមានដំណើរការឡើងវិញដូចធម្មតា ។

ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងថា សូមប្រជាពលរដ្ឋមេត្តាវេចខ្ចប់ និងទុកដាក់សំរាមនៅក្នុងផ្ទះរៀងៗខ្លួនឱ្យបានត្រឹម
ត្រូវ ។

សម្រាប់ផ្សារដើមគរ ប្រធានផ្សារប្រហែលជាមិនបានទទួលដំណឹងនេះ មើលទៅ បានជាបណ្ដែតបណ្ដោយឱ្យមាន
សំរាមគ្មានការវេចខ្ចប់ បញ្ចេញក្លិនស្អុយ ធ្វើឱ្យប៉ះពាល់បរិស្ថានផ្សារនេះតែម្ដង ប៉ុន្តែបើរឿងទារផាស៊ី កម្រៃសេវាផ្សារ
មិនមានការរអាក់រអួលនោះទេ ។

ប្រជាពលរដ្ឋចូលផ្សារដើមគរបានសម្ដែងក្ដីកង្វល់ថា អ្នកគ្រប់គ្រងផ្សារគួរណាស់មានវិធានការ ចាត់ចែង ឬបិទផ្សាយ
សេចក្ដីជូនដំណឹងដល់អាជីវករឱ្យបានជ្រាបពីការផ្អាកប្រមូលសំរាមរបស់ក្រុមហ៊ុន និងប្រាប់ពួកគេឱ្យមានការវេចខ្ចប់
ឱ្យបានត្រឹមត្រូវ ព្រោះរយៈពេល ១សប្ដាហ៍ពេញ សំរាមយកមកទុកចោលទាំងនេះមិនដឹងនឹងទៅជាយ៉ាងណានោះទេ៕

នាថ្ងៃទី១៣ មេសា នេះ

សំរាម ផ្សារ ដើមគរ ស្អុយរលួយ គ្មានអ្នកប្រមូល
ប្រភពពី newstoday អត្ថបទ ៖ ជូលី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com