Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, April 12, 2013

វិធីធ្វើម្ហូប៖ មាន់ ដុតចំបើង

0 Comments


គ្រឿងផ្សំ
-មាន់
-ជីវ៉ាន់ស៊ុយ
-អំបិល
-គល់ស្លឹកគ្រៃ
-ខ្ទឹមស
-ទឹកត្រី
-ម្រេច
garlic-roast-chicken
វិធីធ្វើ
ដំបូង យកមាន់ស្រែ ទម្ងន់ប្រហែល ១គីឡូក្រាម មើមខ្ទឹម ៥ និង ជីរវ៉ាន់ស៊ុយ
៥ដើម គល់ស្លឹកគ្រៃ ដំបំបែក ៣គល់ និង ម្រេចគ្រាប់ ១០គ្រាប់អំបិលម៉ដ្ឋ ១
ស្លាបព្រាកាហ្វ និង ទឹកត្រី ២ស្លាបព្រាបាយ។
បន្ទាប់មក បុកមើមខ្ទឹម ជីវ៉ាន់ស៊ុយ អំបិល និង ម្រេចចូលគ្នា ឱ្យសព្វ រួចលាង
មាន់ យកគ្រឿងក្នុងចេញឱ្យស្អាត  យកមាន់មកប្រឡាក់គ្រឿង ដែលបុកបាន
ហើយ លាយជាមួយទឹកត្រី ឱ្យសព្វទាំងក្នុង ទាំងក្រៅ  រួចយក  គល់ស្លឹកគ្រៃ
ញ៉ុកចូល ក្នុងខ្លួនមាន់។
ចុងក្រោយ វិធីដុតយកឈើ មកដោតមាន់ ដោយបន្សល់ចុងម្ខាង  សំរាប់ដោត
ទៅនឹងដី   ហើយយកសំបកប៉ោត   មកគ្របពីលើ  រួចយកចំបើងមក គរលើ
សំបកប៉ោត   រួចដុតចំបើងនោះ   ទុកប្រហែលជា ១៥ ទៅ ២០នាទី មាន់នឹង
ឆ្អិនបានល្អ៕http://khmerlibrary.asia

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com