Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, March 30, 2013

កម្ពុជា-ចិន បន្ត​ប្តេជ្ញា​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​ដល់​៥ពាន់​​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧

0 Comments

កម្ពុជា-ចិន បន្ត​ប្តេជ្ញា​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​ដល់​៥ពាន់​​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧


ក្រុម​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ ចិន​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ថ្លែង​អះ​អាង​រួមគ្នា​ពី​ការ​បន្ត​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ ទ្វេ​ភាគី​ឲ្យ​កើន​ដល់ ៥ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េ​រិក​ ត្រឹម​ឆ្នាំ​២០១៧ ខណៈ​ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ ​សម្រេច​បាន​២ ពាន់​លាន​ដុល្លារ។​
នេះ​បើ​តាម​លោក​ ឡុង ​វី​សា​ឡូ រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​រវាង​លោក​ ឧប​នាយក​រដ្ឋមន្រ្តី​ ហោ ​ណាំហុង​ រដ្ឋ​មន្រ្តី​ការ​បរទេស​ និង​លោក Shen Peiping អភិបាល​រង​ខេត្ត​យូណាន។
លោក​ ឡុង វីសាឡូ បន្ត​ថា​លោក ​ហោ ណាំហុង​ បាន​ជំរុញ​វិស័យ​បី​ដើម្បី​បន្ត​ពង្រីក​ការ​វិនិ​យោគ​បន្ថែម ក្នុង​នោះ​មាន​ វិស័យ​ទេស​​ចរណ៍​ កសិឧស្សាហកម្ម​ និង​សំណង់។​ គិត​ត្រឹម​ឆ្នាំ​២០១២​នេះ ចិន​បាន​មក​វិនិ​យោគ​នៅ​កម្ពុជា​ ជិត​ទៅ​ដល់​ ៤​ពាន់​លាន​ដុល្លារ​ហើយ។​
កម្ពុជា ​​ចាត់​ទុក​ប្រទេស​ចិន​ ជា​មិត្ត​ដ៏​ល្អ​ ដែល​បាន​ជួយ​​ជ្រោម​ជ្រែង​កម្ពុជា​គ្រប់​កាលៈ​ទេសៈ​ហើយ​ប្រទេស​ទាំងពីរ​ បាន​ក្លាយ​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត និង​គ្រប់​ជ្រុង​ជ្រោយ​នៃ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ផង​ដែរ៕radioaustralia

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com