រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីសហរដ្ឋអាមេរិក John Kerry បានមកដល់អ៊ីរ៉ាក់ដោយមិនបានផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយ
លោក John Kerry
ជារដ្ឋមន្ត្រីក្រសួងកាបរទេសថ្មីរបស់សហរដ្ឋអាមេរិកបាន មកដល់ប្រទេស
អ៊ីរ៉ាក់ដោយមិនបានធ្វើការផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ
នេះបើយោងតាម BBC ។
ក្នុងដំណើរទស្សនៈកិច្ចរបស់លោកមកអ៊ីរាក់នេះគឺក្នុងគោលបំណងបង្កើនកិច្ច
សហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហាជំលោះរវាងប្រទេស សេរ៉ី។ លោក Kerry
នឹងលើកទឹកចិត្តមេដឹកនាំរបស់អ៊ីរ៉ាក់ដើម្បីបញ្ឈប់ការហោះហើរដឹកជញ្ជូនកងទ័ពររបស់ប្រទេសអ៊ីរ៉ង់លើដែនដីរបស់ខ្លួន
ក្នុងការវាយប្រហារទៅលើប្រទេសសេរ៉ី។ នេះបើយោងតាមន្ត្រីរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានសង្ស័យទៅលើប្រទេសអ៊ីរ៉ាក់ក្នុងការធ្វើជាមើលមិនឃើញក្នុងការហោះហើររបស់ប្រទេសអ៊ីរ៉ង់ដែលដឹកជញ្ជូនកងកម្លាំងរបស់ខ្លួនទៅវាយប្រហារសេរ៉ី។
ជាមួយនឹងដំណើរទស្សនៈកិច្ចរបស់លោក Kerry លើកនេះក៏មានគោលបំណងចង់ពិភាក្សា
ពីបញ្ហាលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះផងដែរ។ ការអញ្ជើញរបស់លោក Kerry
គឺក្រោយថ្ងៃគំរប់ខួប១០ឆ្នាំ
នៃការលុកលុយរបស់សសហរដ្ឋអាមេរិកដើម្បីទំលាក់លោកអតីតនាយករដ្ឋមន្ត្រី Saddam
Husseinចេញពីដំណែង ។
គួរបញ្ជាក់ផងដែរថាដំណើរទស្សនៈកិច្ចនេះគឺជាលើទីមួយហើយចាប់តាំងពីពេលដែលលោកបានឡើងកាន់ដំណែងនៅដើមឆ្នាំនេះ
ហើយវាក៏ជាលើកទីមួយដែរចាប់តាំងពីឆ្នាំ២០០៩មក។
បើតាមមន្រ្តីអ្នកនាំពាក្យម្នាក់បានប្រាប់ AP
ថាការហោះហើររបស់ប្រទេសអ៊ីរ៉ង់ក្នុងការវាយប្រហារប្រទេសសេរ៉ីគឺត្រូវឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ព្រោះមានចម្ងាយជិនជាង។
From BBC.
0 Comments:
Post a Comment