
ក្រុមជួយសង្គ្រោះចិនកំពុងជួយជនរងគ្រោះដោយ
រញ្ជួយដី នៅខេត្តស៊ីឈួននៅថ្ងៃទី ២១ ខែមេសា។
យ៉ាងហោចណាស់ពលរដ្ឋ១៧៩នាក់ស្លាប់។ រូបថត AFP
រញ្ជួយដីរាក់ៗបានវាយប្រហារនៅតំបន់ខ្ពង់រាបទីបេតាន់នៃខេត្ត ស៊ីឈួនប្រហែលជាម៉ោង៨ព្រឹកដែលជំរុញឲ្យមានប្រតិបត្តិការសង្គ្រោះ ទ្រង់ទ្រាយធំនៅក្នុងតំបន់ខាងលើ ដែលមានពលរដ្ឋរស់នៅ៨៧ពាន់នាក់ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួនអំឡុងពេលរញ្ជួយដីដ៏រន្ធត់មួយកាលពីឆ្នាំ២០០៨។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួបានរាយការណ៍ដោយយោងតាមរដ្ឋបាល រញ្ជួយដីចិនបាននិយាយថា រយៈពេល១៨ម៉ោង បន្ទាប់រញ្ជួយដីបានវាយប្រហារលើតំបន់ខោនទីឡូស្សាននៅក្នុងខេត្ត យ៉ាអានចំនួនអ្នកស្លាប់បានកើនឡើងដល់១៧៩នាក់និងរបួសជាង៦៧ពាន់ នាក់។
រដ្ឋាភិបាលខេត្តស៊ីឈួនបានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទះមួយម៉ឺនខ្នងត្រូវបានបំផ្លាញ ខណៈក្រុមអ្នកជួយសង្គ្រោះបានស្រាវជ្រាវរកអ្នករស់រានមានជីវិតនៅ តាមគំនរបាក់បែក។
ទីភ្នាក់ងារព័ត៌មានរដ្ឋដដែលបានផ្សាយថា អ្នកវិទ្យាសាស្ត្រផ្នែករញ្ជួយដីក្នុងស្រុកបានវាស់កម្រិតនៃកម្លាំង រញ្ជួយដីនេះមានកម្លាំង៧រ៉ិចទ័រ ខណៈអ្នកស្ទង់ភូមិសាស្ត្រអាមេរិកបានវាស់ឃើញ៦,៦រ៉ិចទ័រ។
រញ្ជួយដីនេះក៏បានកើតមានផងដែរនៅតាមបណ្តោយភាគខាងកើតនៃ រដ្ឋធានីខេត្តចេងដូ និងថែមញាប់ញ័ររាប់រយគីឡូម៉ែត្រនៅតំបន់ចុងហ្វីង។
ពលរដ្ឋដែលភ័យតក់ស្លុតបាននាំគ្នារត់ចូលទៅតាមដងផ្លូវដោយអ្នក ខ្លះពាក់តែស្បែកជើងផ្ទាត់ និងខោអាវដេកយប់តែប៉ុណ្ណោះ។ ពលរដ្ឋនៅចុងហ្វីងឈ្មោះ វ៉ាង អាយុ៤៣ឆ្នាំបាននិយាយថា៖«សមាជិកគ្រួសារខ្ញុំត្រូវបានភ្ញាក់ពី ដេក។ ពួកគាត់បានកំពុងលង់លក់លើគ្រែនៅពេលរញ្ជួយដីចាប់ផ្តើម ហើយទូសម្លៀកបំពាក់ចាប់ផ្តើមញ័រយ៉ាងខ្លាំង។ យើងយកតែសម្លៀកបំពាក់រត់ចេញមកក្រៅ»។
មន្ទីរពេទ្យនៅឡូស្សាននៅតែបន្តបញ្ជូនរថយន្តសង្គ្រោះបន្ទាន់រហូត ដល់ព្រឹកថ្ងៃអាទិត្យម្សិលមិញ។ ជនរងគ្រោះភាគច្រើនត្រូវបានដាក់នៅតាមតង់ដែលសង់ផ្ទាល់ដីជុំវិញ មន្ទីរពេទ្យដែលវេជ្ជបណ្ឌិតកំពុងព្យាបាលពួកគេ។ ទាហាននិងប៉ូលិសជាង១៧ពាន់នាក់បានរួមគ្នាក្នុងបេសកកម្មជួយសង្គ្រោះ និងយន្តហោះ៥គ្រឿងត្រូវបានបញ្ជូនទៅចាប់រូបភាពលើផ្ទៃអាកាស ព្រមទាំងឧទ្ធម្ភាគចក្រហោះហើរជួយសង្គ្រោះនិងសម្រាលការងារ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួផ្សាយបានថាគ្រោះមហន្តរាយនេះបើ ប្រៀបធៀបនឹងគ្រោះរញ្ជួយដីកាលពីឆ្នាំ២០០៨ គឺអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ហើយលោកប្រធានាធិបតី ស៊ី ជីនភីងបានបញ្ជាឲ្យមានការប្រឹងប្រែងជួយសង្គ្រោះអស់ពីលទ្ធភាព ដើម្បីឲ្យអ្នករងគ្រោះបាត់បង់ជីវិតទាបបំផុត។
កាលពីឆ្នាំ២០០៨រញ្ជួយដីក្នុងខេត្តស៊ីឈួនដែលវាយប្រហារនៅភាគ ខាងជើងនិងខាងកើតនៃតំបន់ចេងដូត្រូវបានជួយឧបត្ថម្ភយ៉ាងខ្លាំងទាំង អុ្នកស្ម័គ្រចិត្តជួយសង្គ្រោះទៅកន្លែងផ្ទាល់ដើម្បីផ្តល់ជំនួយ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវក៏ទៅសួរសុខទុក្ខដែរ។
រញ្ជួយដីឧស្សាហ៍កើតមាននៅភាគខាងត្បូងឆៀងខាងលិចនៃប្រទេស។ កាលពីខែមករា ឆ្នាំ២០១០ រញ្ជួយដីកម្រិត៦,៩រ៉ិចទ័របានសម្លាប់មនុស្សប្រហែល២៧០០នាក់ និងរបួស១២០០០នាក់នៅតំបន់ដាច់ស្រយាលមួយនៃខេត្តហ្វីងហៃដែលមាន ព្រំប្រទល់ជាប់ខេត្តស៊ីឈួន៕ប្រភពពីភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment