ផ្ទះមន្រ្តីមន្ទីរអប់រំ និងផ្ទះគ្រូបង្រៀនត្រូវភ្លើងលេបត្របាក់ក្នុងមួយប៉ប្រិចភ្នែក
ក្រចេះ
៖ អណ្តាតភ្លើងបានលេបត្របាក់ផ្ទះឈើប្រកក្បឿងចំនួន២ខ្នង៦ដំបូល
ដែលមានតម្លៃរាប់ម៉ឺនដុល្លារនៅជាប់គ្នាក្នុងភូមិរកាកណ្តាល
ទី១ សង្កាត់រកាកណ្ដាល កាលពីព្រឹក៩ និង៣០នាទី ថ្ងៃទី៩ ខែមេសា
ឆ្នាំ២០១៣។
ក្នុង
ករណីខាងលើនេះពុំមានប្រភពព័ត៌មានច្បាស់លាស់ណាមួយបញ្ជាក់អំពី
មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ
ដោយម្ចាស់ផ្ទះដែលជាដើមហេតុ បានអះអាងប្រាប់សមត្ថកិច្ចថា
បណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលរូបគាត់
និងភរិយាមិននៅផ្ទះរវល់ទៅធ្វើបុណ្យ។
អណ្ដាត
ភ្លើងត្រូវបានកើតចេញពីផ្ទះឈើមួយខ្នង៣ដំបូល មានទំហំ ៨គុណ១២មែត្រ
ធ្វើអំពីឈើប្រក់ក្បឿងជា កម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះសន ធី
អាយុ៣៧ឆ្នាំ ជាបុគ្គលិកមន្ទីរអប់រំ មានប្រពន្ធឈ្មោះ ចោម ចរណៃ
អាយុ២៩ឆ្នាំ មុខរបរជាគ្រូបង្រៀន
និងត្រូវបានខូចខាតទាំងស្រុងក្នុងអណ្តាតភ្លើង
ក្នុងនោះរួមមានស្រូវ២០បេ លុយខ្មែរ៣០ម៉ឺនរៀល លុយដុល្លារ ២២០ ទូរ៣
គ្រែ១ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ។
លំនៅដ្ឋានមួយខ្នងទៀតមានទំហំ៧.៥គុណ១២មែត្រ
១ខ្នង៣ដំបូលធ្វើអំពីឈើប្រក់ក្បឿង និងទើបតែ
សាងសង់រួចកាលពីឆ្នាំទៅ ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ហ៊ន
សុមី អាយុ៣៣ឆ្នាំ បំរើការងារនៅក្នុងអង្គការក្រៅរាជរដ្ឋាភិបាលមួយ
ដែលស្ថិតនៅក្នុងខេត្តក្រចេះនិងប្រពន្ធឈ្មោះលី ម៉ាឡៃ
អាយុ៣២ឆ្នាំជាគ្រូបង្រៀន។
លំនៅដ្ឋានមួយខ្នងនេះត្រូវបានអណ្ដាតភ្លើងឆាបឆេះគ្មានសល់
សម្ភារៈខូចខាត រួមមានលុយ៣០០ដុល្លារ គ្រឿងអលង្ការបា្លទីន ជាង១តម្លឹង
និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួនធំ។
បុរស
ឈ្មោះ សន ធី អាយុ៣៧ឆ្នាំ ជាម្ចាស់ ផ្ទះកើតហេតុ បាននិយាយថា
ថ្ងៃកើតហេតុគាត់និងប្រពន្ធមិនទៅផ្ទះនិងចាក់សោរផ្ទះហើយបាននាំ
គ្នាទៅធ្វើបុណ្យនៅផ្ទះម្តាយ។ ដោយបុរសរូបនេះអះអាងថា
ក្នុងផ្ទះគាត់មិនមានអុជ ធូបទៀន ឬដុតភ្លើងទុកចោលនោះទេ។
ស្ថានភាព
គ្រោះអគ្គិភ័យនេះបានឆេះសន្ធោសន្ធៅអស់រយៈពេលជិត២ម៉ោង
ទើបមានការធូរស្រាលមកវិញបន្ទាប់ពីកម្លាំងនគរបាលបានយករថយន្តពន្លត់
អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់។
ក្នុង
ការចុះជួយសង្គ្រោះបាញ់ពន្លត់នោះ
គឺមានការចុះដឹកនាំចាត់ចែងផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី
ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និងលោក វរៈសេនីយ៍ឯក ហន ប៉ូច
ស្នងការរងកណ្តាលសណ្តាប់ធ្នាប់
និងកងកម្លាំងនគរបាលជាច្រើនរូបទៀត។
លោក
វរៈសេនីយ៍ឯក ហន ប៉ូច
ស្នងការរងកណ្តាលសណ្តាប់ធ្នាប់បានមានប្រសាសន៍ឲ្យដឹងថាក្នុង
សកម្មភាពចុះជួយសង្គ្រោះគ្រោះអគ្គិភ័យនាព្រឹកនោះ
ស្នងការនគរបាលខេត្តបានប្រើប្រាស់កម្លាំងចំនួនជិត១រយនាក់ក្នុង
ការចុះជួយសង្គ្រោះ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង
និងទឹកចំនួន១២ឡាន ទើបធ្វើការគ្រប់គ្រងស្ថានការបានវិញ
ក្នុងរយៈពេលជិត២ម៉ោងរួចមក។
លោក
ស្នងការរងបានបញ្ជាក់ថាកម្លាំងនគរបាលនៅតែបន្តការស្រាវជ្រាវរក
មូលហេតុពិតប្រាកដ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើង៕ប្រភពកម្ពុជាថ្មី
0 Comments:
Post a Comment