លោក ហោ ណាំហុង ដឹកនាំគណៈប្រតិភូទៅតុលាការយុត្តិធម៌អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង
ធ្វើសន្និសីទកាសែតនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
មុនពេលចាកចេញទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)
នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣។
RFA/Sok Serey
លោក ហោ ណាំហុង៖ «ដូច្នេះ ចំណុច៣ ដែលយើងត្រូវចាប់អារម្មណ៍ គឺចំណុចទី១ អធិបតីភាពរបស់កម្ពុជា។ ចំណុចទី២ តំបន់ជុំវិញប្រាសាទព្រះវិហារ ទី៣ ក្នុងទឹកដីកម្ពុជា ហើយអធិបតេយ្យកម្ពុជា វាទាមទារឲ្យមានកំណត់ទឹកដីរបស់វា។ ធម្មតា អធិបតីភាពរបស់រដ្ឋនីមួយៗ មិនមែនស្ថិតនៅពាសណាពាសណីទេ ត្រូវតែមានកំណត់។
កំណត់នេះនៅកន្លែងណា? កំណត់នេះក្នុងអង្គហេតុតុលាការបានយល់ច្បាស់លាស់ក្នុងអង្គហេតុ គឺថាទឹកដីនៅជុំវិញប្រាសាទព្រះវិហារ តំបន់ជុំវិញប្រាសាទព្រះវិហារ គឺកំណត់ដោយផែនទីឧបសម្ពន្ធ១ ធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម ពីឆ្នាំ១៩០៤ ទៅឆ្នាំ១៩១៧»។ ប្រភពពី វិទ្យុអាស៊ីសេរី (RFA)
0 Comments:
Post a Comment