Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, April 28, 2013

តើ​ពិត​ទេ​ដែល​ថា​ការបរិភោគ​សាច់​អាំង​ច្រើន​អាច​មាន​ជំងឺ​មហារីក​?

0 Comments




ការសិក្សា​មួយ​ចំនួន​បាន រកឃើញថា ភ្នាក់ងារ​បង្ករ​ជំងឺមហារីក​ពីរ​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​អ្នក​អាំង​សាច់​។ ភ្នាក់ងា​រទាំង​ពីរ​នោះ​គឺ polycyclic aromatic hydrocarbons (PAHs) និង heterocyclic amines (HCAs)​។ PAHs បង្ករ​ឡើង​នៅក្នុង​ផ្សែង និង​មាន​នៅ​ផ្ទៃ​ខាងក្រៅ​នៃ​សាច់ ដែល​ងាយស្រួល​កោស​ចេញ​។​
 HCAs បង្ករ​ឡើង​នៅ​ខាង​ក្នុងនៃ​សាច់​។ វា​បង្ករ​ឡើង​ដោយ​ការដាក់​សាច់​ឱ្យ​ត្រូវ​នឹង​កម្តៅ​ខ្លាំង ហើយ​វា​អាច​បង្ករ​ឡើង​នៅក្នុង​ខ្ទះ​ឆា​ឬ​ម៉ាស៊ីន​ចម្អិន ក៏ដូចជា​ពេល​អាំង​ផងដែរ​។​
 សូម​កុំ​បារម្ភ អ្នក​នៅ​តែ​អាច​បន្ត​ការ​អាំង​សាច់​បាន​ដោយ​គ្រាន់តែ​គ្រប់គ្រង​វិធី​ចម្អិន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​។ ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ខ្លះៗ​ពី​វិធី​អាំង​សាច់​៖
•​    ​ប្រឡាក់​សាច់​
•​    ​ចម្អិន​ជាមុនសិន​មុន​នឹង​ដាក់​អាំង (​វា​កាត់បន្ថយ​ការ​ប៉ះ​ទៅ​នឹង​កម្តៅ​ខ្លាំង ហើយ​អ្នក​អាច​ចម្រោះ​ជាតិ​ខ្លាញ់​ដើម្បី​ឱ្យ​មាន​ការ​ស្រក់​ខ្លាញ់​និង ផ្សែង​តិច​)​។​
•​    ​ឧស្សាហ៍​ប្រែ​សាច់​
•​    ​ចម្អិន​ក្នុង​កម្តៅ​ទាប​
•​    ​មិន​ត្រូវ​ចម្អិន​ផ្ទាល់​លើ​ធ្យូង​នោះទេ​
•​    ​កុំ​សូវ​ប្រើ​គម្រប​ដើម្បី​កាត់បន្ថយ​ការ​ចម្អិន​ក្នុង​ផ្សែង​
•​    ​កោស​ឬ​ចៀរ​ផ្នែក​ខ្មៅៗ​ដែល​មាន​នៅ​លើ​សាច់​ចេញ​៕ប្រភពពី សុខភាព​

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com