បុរសចម្លែកបរិភោគតែខ្មោចសត្វងាប់តាមចិញ្ចើមផ្លូវ
បុរសវ័យ៧២ឆ្នាំ អាទ័រ បយត៍ ពន្លះសាច់ខ្មោចសត្វងាប់តាមចិញ្ចើមថ្នល់ទុកចម្អិនអាហារ។
ក្រុងឡុងដ៍ៈ បុរសវ័យ៧២ឆ្នាំឈ្មោះ អាទ័រ បយត៍ មកពីតំបន់បូដមីនម័រប្រទេសអង់គ្លេសត្រូវបានគេស្គាល់ថាគាត់ជា មនុស្សចម្លែក ដែលបានទទួលទានអាហារប្លែកៗ។ លោកតែងតែទៅប្រមូលរើសយកខ្មោចសត្វតាមចិញ្ចើមថ្នល់ដែលត្រូវយាន យន្តគ្រប់ប្រភេទបុក ឬកិនងាប់ពេលឆ្លងកាត់នោះ យកទៅពន្លាត់ស្បែកទុកធ្វើជាម្ហូបអាហារ។
លោកអាទ័រ បយត៍ ក៏ត្រូវបានគេដាក់រហស្សនាមថាជា «ឆ្មាំខ្មោចសត្វតាមចិញ្ចើមថ្នល់» តៗរហូតមក។
បុរសចំណាស់រូបនេះនិយាយថា៖ «ខ្ញុំតែងត្រូវបានគេសួរជារឿយៗ តើខ្ញុំកើតទម្លាប់ចម្លែកនេះពីពេលណាមក?»។
លោក រំឭកថា៖ «បន្ទាប់ពីឆ្នាំ១៩៧៦មកខ្ញុំបានរស់នៅតែម្នាក់ឯង ហើយខ្ញុំប្ដេជ្ញាថាមិនត្រូវខ្វាយខ្វល់នឹងទស្សនៈមនុស្សជុំវិញ ខ្លួននោះទេ។ ខ្ញុំក៏ចាប់ផ្ដើមប្រមូលខ្មោចសត្វតាមចិញ្ចើមផ្លូវយកមកទុកបរិភោគ ព្រោះបើបោះចោលដូចជាស្តាយណាស់អ៊ីចឹងមានតែយកវាមកចម្អិនជា អាហារតែម្តងទៅ។ ទោះជាយ៉ាងណាក្ដី ខ្ញុំមិនដែលសម្លាប់សត្វមួយក្បាលណាដោយផ្ទាល់ដៃឡើយ»។
បុរសដែលមានទម្លាប់បរិភោគខ្មោចសត្វងាប់តាមចិញ្ចើមថ្នល់អស់រយៈ ពេលជិត៤ ទសវត្សរ៍ រូបនេះក៏មានទូក្លាសេ្សសាច់មួយយ៉ាងធំតម្កល់នៅឯផ្ទះដែលក្នុង នោះមានសាច់សត្វដូចជា កាំប្រមា ទីទុយ ចាប កំប្រុក ឆ្មា ឥន្ទ្រី និងពពួកល្មូនកម្រជាច្រើនទៀត៕ប្រភពពី ភ្នំពេញប៉ុស្តិ៍ PR
0 Comments:
Post a Comment