-ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែដំណើរការយ៉ាងល្អ បើទោះមានបញ្ហា នៅតុលាការក្រុងឡាអេក្តី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និង ថៃ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៣ បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីធ្វើយ៉ាងខិតខំពង្រឹង និងពង្រីក ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈកម្មការចម្រុះ ពាណិជ្ជកម្ម កម្ពុជា-ថៃ លើកទី៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញថា កិច្ចប្រជុំយើង បានធ្វើការត្រួតពិនិត្យឡើងវិញ នូវផែនការ ដើម្បីអនុវត្តពី ឆ្នាំ២០១២-២០១៥ ដោយមានខ្លឹមសារជាច្រើន ដែលភាគទាំងពីរបានឯកភាពគ្នា រួមទាំងមានការជជែកអំពីបញ្ហា ដែលធ្វើពាណិជ្ជកម្មឆ្លងដែន ដើម្បី ស្វែងរកគន្លឹះ ជួយជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរថែមទៀត។
លោកបន្តថា លទ្ធផលនៃកិច្ចប្រជុំ ដែលបានជាផលប្រយោជន៍ ចំពោះប្រជាពលរដ្ឋកម្ពុជា ភាគីថៃបានឯកភាព សម្រួមនីតិវិធីរបស់ខ្លួន ក្នុងការឲ្យ ពោត និងដំឡូងមីរបស់កម្ពុជា បានឆ្លងដែនទៅប្រទេស ថៃ ដោយសម្រួល និងបានចំនួនច្រើន។ ក្រៅពីនេះ ភាគីទាំងពីរបានពង្រឹងកិច្ច សហប្រតិបត្តិការ នៅតាមព្រំដែន ដើម្បីជំរុញការនាំចេញអង្ករ ឲ្យបានច្រើនពីកម្ពុជា។ លើសពីនេះ ភាគីថៃសន្យាជួយដល់កម្ពុជា ក្នុងការផលិតនៅ អាហារមូស្លីម (ហាឡាហ្វូដ) ដើម្បីឲ្យកម្ពុជា មានឱកាសនាំចេញបរទេសផងដែរ។
លោកចម ប្រសិទ្ធ បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានឯកភាពគ្នា ក្នុងការជំរុញវិស័យទេសចរណ៍ ដោយមានការលើក ទឹកចិត្ត ឲ្យភ្ញៀវទេសចរឆ្លងដែន ដោយងាយស្រួល ដោយយើងនឹងធ្វើការ ជាមួយក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាឲ្យ ភ្ញៀវទេសចរ មកពីប្រទេសថៃ ប្រើប្រាស់ Visa តែមួយ បានសេចក្តីថា ពេលភ្ញៀវចូលប្រទេសថៃ ហើយថែមទាំងអាចចូលមកកាន់ ប្រទេសកម្ពុជា បានថែមទៀត។
លោកមានប្រសាសន៍ថា «ដោយសារមានទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ រដ្ឋមន្ត្រីពាណិជ្ជកម្មទាំង២ កិច្ចប្រជុំនេះបានទទួល ជោគជ័យ ដោយសារយើង មានស្មារតីសហការគ្នាល្អ និងរួមដៃគ្នា ក្នុងការកសាងសហគមន៍ សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥»។
បើតាមលោករដ្ឋមន្ត្រីចមប្រសិទ្ធ កាលពីឆ្នាំ២០១២ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជានាំចេញប្រទេសថៃក្នុងរង្វន់ ២៥២លានដុល្លារ អាមេរិក ចំណែកនាំចូលពីថៃវិញ ៣៧៨៦លានដុល្លារអាមេរិក ដែលជាតួលេខមួយយ៉ាងច្រើន។ ការនាំចេញពីថៃច្រើនដោយសារតែ ផលិតផលមួយ ចំនួនធំប្រទេសកម្ពុជា មិនអាចផលិតបាន ត្រូវការនាំចូលជាចាំបាច់។
តាមលោកចម ប្រសិទ្ធ បើទោះជាកម្ពុជា និងថៃ មានបញ្ហាជាមួយគ្នា នៅតុលាការទីក្រុងឡាអេ ក្នុងសំណុំរឿងប្រាសាទព្រះវិហារក្តី ក៏ទំនាក់ទំនង ពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ នៅតែដំណើរការល្អដដែល។
លោកបញ្ជាក់ថា «ប្រទេសទាំងពីរព្រំដែន មិនអាចញែកទៅណាទេ នៅតែដដែលមិនអាចទៅណាទេ អីចឹងទេពាណិជ្ជកម្ម ត្រូវខិតខំធ្វើយ៉ាងណា ឲ្យពាណិជ្ជកម្ម ឆ្លងដែនប្រទេសទាំងពីរ បានកាន់តែច្រើន ប្រជាជនរកស៊ីជាមួយគ្នាច្រើន អត់មាននឹងឃើញរឿង ធ្វើសង្គ្រាមជាមួយគ្នាទេ»៕ប្រភពពី ដើមអម្ពិល

0 Comments:
Post a Comment