Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, April 7, 2013

សារធាតុគីមី នៃភពព្រហស្បតិ៍ អាចជួយឲ្យមាន ជីវិតកើតឡើង

0 Comments

សារធាតុគីមី នៃភពព្រហស្បតិ៍ អាចជួយឲ្យមាន ជីវិតកើតឡើង

កាលីហ្វញ៉ាៈ  ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សារធាតុដ៏ច្រើនលើសលប់ នៅលើភព Europa របស់ភពព្រហស្បតិ៍ អាចជាថាមពល ដ៏សំខាន់មួយសម្រាប់ បង្កើត និងទ្រទ្រង់ជីវិត នៅទីនោះ។
ក្រុមអ្នកស្រាវជ្រាវ នៅយានពិសោធន៍ របស់ភ្នាក់ងារអវកាស ណាសាបាននិយាយថា ប្រសិនបើឧស្ម័ន អ៊ីដ្រូហ្សែន ផឺរ៉ូស៊ីតដែលត្រូវ បានរកឃើញ ភាគច្រើននៅផ្ទៃខាងក្រៅ នៃព្រះច័ន្ទ Europa អាចនឹងលាយបញ្ចូល ទៅក្នុងសមុទ្របាន វានឹងអាចបង្កើតសារធាតុ សម្រាប់បង្កើតជីវៈបាន។
អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Kevin Hand បាននិយាយថា "តាមដែលយើងធ្លាប់បានដឹង ជីវិតត្រូវការទឹក ព្រមទាំងសារធាតុមួយចំនួន ដូចជា កាបូន នីដ្រួហ្សែន ផូស្វ័រ និង សុលផួ។ មិនតែប៉ុណ្ណោះជីវិតក៏ត្រូវការ ការបង្កើតនៃថាមពលគីមី និង ថាមពលពន្លឺមួយចំនួន ដើម្បីធ្វើឲ្យជីវិត ពេញលេញ បរិបូរណ៍។ ពួកយើងគិតថា សមាសធាតុទាំងនោះ ដែលរួមមានផើរ៉ូស៊ីត ប្រហែលក្លាយជា ផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការបង្កើត ថាមពលទ្រទ្រង់ជីវិត"។
គួបញ្ជាក់ដែរថា ឧស្ម័នអ៊ីដ្រូហ្សែន ត្រូវបានទទួលបានជា លើកដំបូងគេបង្អស់ នៅលើព្រះច័ន្ទ Europa ដោយបេសកកម្ម របស់ភ្នាក់ងារ អវកាសណាសា៕.ប្រភបពី lookingtoday
Looking Today

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com