Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, April 25, 2013

ផ្អើលពេញមួយប្រទេស ខណៈកម្មវិធី រៀបអាពាហ៍ពិពាហ៍មួយ មានសុទ្ធតែខ្មោច ចូលរួម (មានវីដេអូ)

0 Comments

មិនគួរអោយជឿ ៖ តាមពិតទៅគ្មានខ្មោចពិតប្រាកដឯណា ចេះមកចូលរួមកម្មវិធីរៀបអាពាហ៍
ពិពាហ៍នោះទេ​​​ តែវាគ្រាន់តែជាសិល្បៈនៃការតុបតែងខ្លួនជាខ្មោច​  Zombie មកចូលរួមកម្មវិធី
មួយនេះ ខ​ណៈពេលដែលកូនកំលោះ និងកូនក្រមុំក៏ក្លាយជាខ្មោច Zombie ក្នុងថ្ងៃមង្គលនេះ
ផងដែរ នេះបើយោងតាមអត្ថបទផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេស spy ។

គួរបញ្ជាក់ផងថា  កម្មវីធីរៀបអាពាហ៍ពិពាហ៍ដ៏ចម្លែកមួយនេះ  ត្រូវបានធ្វើឡើងកាលពីពេល
កន្លងទៅ ពោលគឺនៅរាត្រីថ្ងៃទី ២៣ មេសា កន្លងផុតទៅថ្មីៗនេះ នៅឯទីក្រុងឡុងដ៍ប្រទេស
អង់គ្លេស ស្របពេលដែលមានកូនក្រមុំវ័យ ២៧ ឈ្មោះ Jennife r Jones និងកូនកំលោះវ័យ
៣១ ឆ្នាំ ឈ្មោះ Rob Blackmore ។


លើសពីនេះ   ប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការ
រៀបអាពាហ៍ពិពាហ៍ ដែលកម្មវិធីទាំងមូល ត្រូវបានធ្វើឡើងដោយតុបតែងខ្លួនជាខ្មោច Zom-
bie នេះ វាគឺជាលើកទីមួយហើយ ដែលត្រូវបានគេធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស ។ ខាង
ក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖







0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com