ជប៉ុនពង្រាយមីស៊ីលប្រឆាំងកូរ៉េខាងជើងនៅតូក្យូ ការពារពីការវាយប្រហារ

អ្នកនាំពាក្យក្រសួងម្នាក់ បាននិយាយថា មីស៊ីលដី-អាកាស PAC -3ពីរ ត្រូវបានដំឡើងនៅឯក្រសួងការពារជាតិក្នុងក្រុងតូក្យូរួចជា ស្រេច ខណៈរដ្ឋមន្ត្រីការពារជាតិលោក អ៊ីតស៊ូណូរិ អូណូឌើរ៉ា បានថ្លែងថា«យើងកំពុងអនុវត្តវិធានការជាច្រើន ក្នុងនោះមានការពង្រាយមីស៊ីល PAC-3 ខណៈដែលយើងប្រុងជើងការ»។
របាយការណ៍ក្នុងស្រុកផ្សាយថា មីស៊ីលប្រភេទនេះនឹងត្រូវពង្រាយនៅកន្លែងផ្សេងពីរទៀតនៅក្នុងតំបន់ធំក្រុងតូក្យូ។
លោកនាយករដ្ឋមន្ត្រី ស្ស៊ីនហ្សូ អាបេ ប្រាប់អ្នកកាសែតព្រឹកថ្ងៃអង្គារថា ៖«រដ្ឋាភិបាលកំពុងខំប្រឹងខ្ពស់បំផុតដើម្បីការពារអាយុជីវិតពល រដ្ឋរបស់យើង និងធានាសុវត្ថិភាពពួកគេ»៕ភ្នំពេញប៉ុស្តិ៍ AFP/CC
0 Comments:
Post a Comment