ខួរក្បាល ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ។
សុខភាពខួរក្បាលល្អអាចឲ្យអ្នកគិតគ្រប់កិច្ចការបានរហ័ស
និងមានគំនិតច្នៃប្រឌិតច្រើន។ ដូច្នេះការថែរក្សាសុខភាព
ខួរក្បាលជារឿងដែលចាំបាច់ត្រូវយល់ដឹង។ ផ្នែកមួយនៃការរក្សាសុខភាពខួរក្បាលគឺ ការជ្រើសរើសអាហារ។
អីចឹង
តើអាហារប្រភេទណាខ្លះដែលល្អចំពោះសុខភាពខួរក្បាល?
ខាងក្រោមនេះជាអាហារមួយចំនួនដែលត្រូវបានណែនាំដោយអ្នកជំនាញ។

ត្រី

ត្រីជាអាហារដ៏ល្អសម្រាប់ខួរក្បាល
ព្រោះវាសម្បូរដោយជាតិប្រូតេអ៊ីន និងសារធាតុអាស៊ីដអូមេហ្គា 3។
ទន្ទឹមនឹងគ្នានេះ
អ្នកក៏ត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើសប្រភេទត្រីមកទទួលទាន
ដែរ។ ត្រូវជ្រើសរើសប្រភេទត្រីដែលមិនសូវមានជាតិបារត
ព្រោះជាតិបារតប្រឆាំងនឹងជាតិអូមេហ្គាដ៏ល្អសម្រាប់រាងកាយ។
ត្រីដ៏ល្អសម្រាប់ទទួលទានមានដូចជា ត្រីសូម៉ុង ត្រីអណ្ដែង
ត្រីអណ្ដាតឆ្កែ និងត្រីរៀលជាដើម។
បន្លែ
បន្លែបៃតង មួយចំនួនដែលល្អចំពោះខួរក្បាលមាន ខាត់ណាខៀវ (Broccoli) ស្ពៃខៀវ ម្ទេស ផ្សិត ការ៉ុត និងស្ពៃក្ដោបសុទ្ធតែជាបន្លែដែលល្អចំពោះខួរក្បាល។
បន្លែបៃតង មួយចំនួនដែលល្អចំពោះខួរក្បាលមាន ខាត់ណាខៀវ (Broccoli) ស្ពៃខៀវ ម្ទេស ផ្សិត ការ៉ុត និងស្ពៃក្ដោបសុទ្ធតែជាបន្លែដែលល្អចំពោះខួរក្បាល។
ផ្លែឈើ
ផ្លែប៊ឺ សម្បូរទៅដោយ Monounsaturated Fats ដែលល្អចំពោះសុខភាពខួរក្បាល។ វិធីជ្រើសរើសផ្លែឈើគឺត្រូវជ្រើសរើសផ្លែឈើណាដែលមានសម្បុរស្រស់ ល្អ។ ផ្លែប៊ែរី ក៏ជាផ្លែឈើជួយជំរុញថាមពលខួរក្បាលដែរ។
ផ្លែប៊ឺ សម្បូរទៅដោយ Monounsaturated Fats ដែលល្អចំពោះសុខភាពខួរក្បាល។ វិធីជ្រើសរើសផ្លែឈើគឺត្រូវជ្រើសរើសផ្លែឈើណាដែលមានសម្បុរស្រស់ ល្អ។ ផ្លែប៊ែរី ក៏ជាផ្លែឈើជួយជំរុញថាមពលខួរក្បាលដែរ។
សូកូឡាខ្មៅ

សូកូឡាសម្បូរទៅដោយជាតិ Flavonoids។ ជាតិ Flavonoids
ជួយសម្រួលដល់លំហូរឈាមទៅកាន់សរសៃឈាមខួរក្បាល
ដូច្នេះវាអាចជួយបង្កើនសមត្ថភាពការគិតរបស់អ្នក។
បើទោះជាសូកូឡាល្អសម្រាប់ខួរក្បាលក៏ដោយក៏ការទទួលសូកូឡាគួរ
ធ្វើឡើងឲ្យបានសមស្រប
មិនច្រើនហួសហេតុដែលនាំទៅរកបញ្ហាសុខភាពផ្សេងទៀត។
សណ្ដែកសៀង
សណ្ដែកសៀងផ្ទុកទៅដោយសារធាតុ Choline, lecithin និង isoflavones ដែលជួយជំរុញខួរក្បាល និងកាត់បន្ថយភាពភ្លេចភ្លាំង។
សណ្ដែកសៀងផ្ទុកទៅដោយសារធាតុ Choline, lecithin និង isoflavones ដែលជួយជំរុញខួរក្បាល និងកាត់បន្ថយភាពភ្លេចភ្លាំង។
ដឹងពីអាហារខាងលើហើយ កុំភ្លេចបញ្ចូលប្រភេទអាហារទាំងនោះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកណា!
ប្រែសម្រួល៖ Zac
ប្រភព៖ សប្បាយ
ប្រភព៖ សប្បាយ
0 Comments:
Post a Comment