Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 22, 2013

ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​បូស្តុន​បើក​រថយន្ត​កៀរ​សព​បងប្រុស

0 Comments

 
នេះ​ជា​រូប​ភាព​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ FBI បង្ហាញ​ជន​សង្ស័យ​ទម្លាក់​គ្រាប់​បែក​នៅ​Boston។ AFP


ក្រុងបូស្តុនៈ​អធិការ​ប៉ូលិស​ប្រចាំ​ទី​

ប្រជុំជន​បាន​ និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ជន​ជាប់សង្ស័យ​បំផ្ទុះ​គ្រាប់បែក​ឈ្មោះ Dzhokhar Tsarnaev​បាន​បើក​រថយន្ត​កៀរ​សាកសព​បងប្រុស​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ដោយ​ អាវុធ​មួយ​ដែល​បណ្តាល​ឲ្យ​បងប្រុស​របស់​គេ​ត្រូវ​បាន​សម្លាប់​។
អធិការ​ប៉ូលិស​ទី​ប្រជុំជន​វ៉ាត់ធើរថោន​លោក Edward Devau បាន​ប្រាប់ CNN ថា ជន​សង្ស័យ​ឈ្មោះ Dzhokhar និង Tamerlan Tsarnaev ក៏​បាន​គប់​គ្រាប់បែក​ឆ្នាំងបាយ​ដូច​គ្រាប់បែក​ដែល​ពួកគេ​បាន​ប្រើ​លើ​ហ្វូង ​មនុស្ស​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ដែរ​ទៅលើ​ពួក​មន្ត្រី​ដែល​តាម​ ប្រមាញ់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។
ជន​សង្ស័យ​Tamerlan Tsarnaev អាយុ​២៦​ឆ្នាំ​បាន​ស្លាប់​ក្នុង​ការ​បាញ់​តដៃ​ជាមួយ​កម្លាំង​ប៉ូលិស ខណៈ​ប្អូនប្រុស​របស់​គេ​អាយុ​១៩​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ សុក្រ​នៅពេល​គាត់​ត្រូវ​បាន​គេ​ស្វែង​រក​ឃើញ​លាក់​ខ្លួន​នៅក្នុង​ទូក​មួយ​ ក្នុង​តំបន់​វ៉ាត់ធើរថោន​។
លោក​អធិការ​Devau បាន​ប្រាប់​ពី​របៀប​ដែល​Dzhokhar បាន​បើក​រថយន្ត​កិន​លើ​សាកសព​បងប្រុស​តាម​ផ្លូវ​ខណៈ​ពេល​គាត់​បាន​រត់​គេច​ ពី​ប៉ូលិស​ស្ទាក់​ចាប់​បងប្រុស​របស់​គេ​។
យោងតាម​គណនេយ្យករ​របស់​ប៉ូលិស​ថា ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​មន្ត្រី​ ប៉ូលិស​ម្នាក់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាស្សាឈូសេត ហើយ​បន្ទាប់មក​បាន​លួច​រថយន្ត​ប្រភេទ​មែរសឺដេស​មួយ​គ្រឿង​បង្ក​ចលាចល​នៅ​ វ៉ាត់ធើរថោន​នៅ​ឯ​ជាយ​ក្រុង​បូស្តុន​។
លោក​បាន​និយាយ​ថា​៖​«​យើង​បាន​ប៉ាន់ស្មាន​ថា ការ​បាញ់​ជាង​២០០​គ្រាប់​ក្នុង​រយៈពេល​ពី​៥​ទៅ​១០​នាទី​»។ លោក​បន្ថែម​ថា បងប្អូន​ទាំងពីរ​នាក់​បាន​គប់​គ្រាប់បែក​ឆ្នាំង​មួយ និង​គ្រឿង​ផ្ទុះ​ច្នៃ​មួយ​ចំនួន​ទៀត​។
លោក​បន្ត​ថា គ្រាប់បែក​ដៃ​ដែល​គេ​ច្នៃ​ពីរ​គ្រាប់​បាន​ផ្ទុះ និង​ពីរ​គ្រាប់​ផ្សេង​ទៀត​មិន​ផ្ទុះ​ទេ។ គ្រឿង​ផ្ទុះ​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ពួកគេ​ បោះបង់​ចោល​ដែរ​។
លោក​វេជ្ជបណ្ឌិត​បាន​ប្រកាស​ជា​ផ្លូវការ​ថា ជន​សង្ស័យ Tamerlan បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជា​កន្លែង​ប្អូនប្រុស​របស់​គេ​ក៏​កំពុង​សម្រាក​ ព្យាបាល​៕ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com