Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 10, 2013

អ.ហ បាញ់ពីរគ្រាប់ ផ្អើលចោរកំពុង ធ្វើសកម្មភាពប្លន់ ម៉ូតូស្កូបពី

0 Comments

អ.ហ បាញ់ពីរគ្រាប់ ផ្អើលចោរកំពុង ធ្វើសកម្មភាពប្លន់ ម៉ូតូស្កូបពី


ភ្នំពេញៈ ក្រុមចោរមួយក្រុមជិះម៉ូតូសេ១២៥ ពណ៌ ខ្មៅមួយគ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ បានមកធ្វើសកម្ម ភាពដេញកៀរប្លន់យកម៉ូតូស្កូបពី ពណ៌ស ស៊េរី២០១៣ គ្មានស្លាកលេខពីនារី២នាក់ ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស រហូតមកដល់មុខក្លឹបរាត្រីទីក្រុងមាស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលដល់កងរាជអាវុធហត្ថ ដែលកំពុងយាមនៅមុខក្លឹបទីក្រុងមាស បានដកកាំភ្លើងបាញ់ឡើងលើមេឃគំរាមក្រុមចោររត់ចែកជើងគ្នា នាវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះក្នុងករណីប្លន់ខាងលើនេះ ទី១. ឈ្មោះ ស្រីម៉ី និងម្នាក់ទៀត មិនបានស្គាល់អត្តសញ្ញាណ ដោយសារក្រោយពីចោរ ធ្វើសកម្មភាពមិនបានសម្រេចនោះ ក្រុមនារីរងគ្រោះមិនបានទៅដាក់ពាក្យ ណ្តឹងឡើយ។
ទាក់ទិននឹងករណីប្លន់ដោយប្រើកាំបិតខាងលើនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ព្រោះមុនពេលកើតហេតុនារីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូស្កូបពីឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស រហូតមកដល់មុខក្លឹបទីក្រុងមាស ក៏ត្រូវចោរមួយក្រុមចោរកាន់កាំបិតបុ័ងតោ មួយមកធ្វើសកម្មភាពកៀរនាងទៅអែបខាង និងដ ណ្តើមយកម៉ូតូ ប៉ុន្តែជាអកុសលត្រូវក្រុមកងរាជអាវុធហត្ថខណ្ឌចំការមន ដែលកំពុងឈរជើងនៅជិតចំណុច កើតហេតុឃើញទាន់ ក៏បានបាញ់ពីរគ្រាប់គំរាមទៅក្រុមចោរ ដែលកំពុងធ្វើសកម្មភាពប្លន់ម៉ូតូ បណ្តាលឲ្យក្រុមចោរទាំងនោះ ឡើងជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលភ្លាមៗតែម្តង។ សំណាងល្អដែលក្នុងហេតុការណ៍នេះ នារីរងគ្រោះទាំងពីរនាក់ មិនបាត់បង់ទ្រព្យសម្បតិ្ត និងរងរបួស។
ករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចជាករណីគំនុំ មិនមែនប្លន់នោះទេ៕ដើមអម្ពិល
Photo by DAP-NEWS






Photo by DAP-NEWS

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com