មជ្ឈមណ្ឌលសិទ្ធិមនុស្សឈ្នះពានរង្វាន់ការផ្លាស់ប្ដូរសង្គមពីអូស្ត្រាលី

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ
RFA/Morm Moniroth
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និយាយថា ពានរង្វាន់ផ្នែកគេហទំព័រ ឬវែបសាយ មជ្ឈមណ្ឌលសិទ្ធិមនុស្ស នឹងត្រូវទទួលបាននៅខែឧសភា ខាងមុខនេះ។ លោកបន្តថា អ្វីដែលនឹងត្រូវកើតឡើងនេះ គឺជាកិច្ចផ្ដួចផ្ដើមដោយការច្នៃប្រឌិតសម្រាប់ឲ្យមនុស្សក្នុងសម័យ ថ្មី អាចទទួលបានព័ត៌មានកាន់តែទូលំទូលាយ តាមរយៈគេហទំព័រ ឬវែបសាយ៖ «នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ គឺយើងមើលទៅយើងលេចធ្លោឡើង ព្រោះអីប្រទេសនានានៅជិតខាងយើងហ្នឹង គេយកតាមយើងច្រើនដែរ។ អ៊ីចឹង យើងគឺអ្នកឈានមុខក្នុងការមានភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ហ្នឹង»។
លោក អ៊ូ វីរៈ បន្តថា តាមរយៈការទទួលបានពានរង្វាន់នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានដាក់គម្រោងក្នុងការប្រកួតប្រជែងដែលមានប្រទេសជាង១០០ ក្នុងពិភពលោក កាលពីជាង ១ឆ្នាំមុន៕ប្រភពពី សំឡេងសហរដ្ឋអាមេរិច (RFA)
0 Comments:
Post a Comment