សារៈប្រយោជន៍នៃប្រភេទនីមួយៗរបស់វីតាមីន
វាមិនមែនជាល្អនោះទេ ប្រសិនបើអ្នកមិនបានដឹងថា
តើប្រភេទវីតាមីនទាំងនោះ មាននៅក្នុង ម្ហូបអាហារ
បន្លែផ្លែឈើប្រភេទណានោះ។ ជាការល្អណាស់ប្រសិនជាយើងបានយល់ច្បាស់
ប្រភេទនៃវីតាមីនននីមួយៗឱ្យបានច្បាស់។យើងត្រូវដឹងថា
វីតាមីន(Vitamin) ឬជីវជាតិ មានច្រើនប្រភេទដូចជា៖ វីតាមីន A, B1, B2,
B3, B5, B6 ជាដើមដែលអ្វីទាំងអស់នេះ
ជាតម្រូវការរបស់រាងកាយដែលមិនអាចខ្វះបាន។ ខាងក្រោមនេះផបហ្សូន
អាស៊ីសូមបង្ហាញ ម្ហូបអាហារ ផ្លែឈើដែលវីតាមីននិមួយៗស្ថិតនៅ៖
១. វីតាមីន A : វីតាមីននេះភាគច្រើនមាននៅក្នុងបន្លែស្លឹកពណ៌បៃតង ថ្លើមសត្វ ស៊ុតក្រហម ផលិតផលពីទឹកដោះគោ ត្រីសម្បូរខ្លាញ់ និងបន្លែពណ៌បៃតង និងលឿង។ប្រសិនជារូបរាងកាយរបស់យើងកង្វះវីតាមីនA អាចបណ្តាលឱ្យ ស្បែកស្ងួត និងគគ្រើម ក្រចកស្រួយ ងាយនឹងបាក់ និងមានចំណុចសៗ បើមានកង្វះវីតាមីន A ខ្លាំង ភ្នែកនឹងមើលមិនសូវឃើញនៅពេលយប់ (ខ្វាក់មាន់) បើបណ្ដោយយូរៗទៅ អាចងងឹតភ្នែកបាន។
២. វីតាមីន B1 : វីតាមីន B1 មានច្រើននៅក្នុងសណ្ដែកគ្រប់ប្រភេទ អង្ករសម្រូប កន្ទក់ សាច់ជ្រូក និងពងមាន់ - ទា។
ការកង្វះវីតាមីន B1 អាចធ្វើឲ្យការដុតបំផ្លាញកាបូអ៊ីដ្រាត មិនបានល្អ ធុញអាហារ ឆាប់មានអារម្មណ៍ឆេវឆាវ មួម៉ៅ អស់កម្លាំង ឬរមាស់ដៃជើង។ បើមានបញ្ហាកង្វះវីតាមីន B1 ច្រើន អាចធ្វើឲ្យខ្សោយបេះដូង និងដំបៅសាច់ដុំ។
៣. វីតាមីន B2 : វីតាមីន B2 មានច្រើននៅក្នុងថ្លើម សាច់មាន់ ទឹកដោះគោ ស៊ុត និងធញ្ញជាតិ។
អាការកង្វះវីតាមីន B2 : ដំបៅរង្វះមាត់ រលាកអណ្ដាត និងមាត់ និងជំងឺកង្វះឈាមក្រហម (Anemia)។
៤.វីតាមីន B3 ឬណៃអាស៊ីន (Niacin) B3 : វីតាមីន B3 ច្រើនមាននៅក្នុងត្រីមានខ្លាញ់ សាច់មាន់ ថ្លើម សណ្ដែកស្ងួត និងធញ្ញជាតិសំបក។
៥. វីតាមីន B5 : វីតាមីននេះ មានច្រើននៅក្នុងបន្លែស្ទើរគ្រប់មុខ ផលិតផលពីសាច់សត្វ ត្រី ស៊ុតក្រហម បន្លែស្លឹកពណ៌បៃតង និងធញ្ញជាតិ។
៦. វីតាមីន B6 : វីតាមីន B6 មានច្រើននៅក្នុងសាច់សត្វ ទា មាន់ គោ ជ្រូក ស៊ុត ត្រី និងទឹកដោះគោ។
កង្វះវីតាមីន B6 : គេងមិនលក់ ងាយឆ្លងរោគ អស់កម្លាំង មានបញ្ហាស្បែកបបូរមាត់ប្រេះបែក អណ្ដាត និង មាត់រលាក៕ពី popzone.asia

0 Comments:
Post a Comment