ដឹងជីវប្រវត្តិរបស់CEO Sony ឬនៅ?
បុរសវ័យ ៥២ឆ្នាំ ជនជាតិជប៉ុន ឈ្មោះKazuo Kaz Hirai ជាធនធានមនុស្សដ៏សំខាន់សម្រាប់Sony Corporation ដោយក្ដោបកាន់តួនាទីចំនួនពីរក្នុងពេលតែមួយគឺ ប្រធាន និងនាយកប្រតិបត្តិ (President-CEO)។
Hirai ចាប់បដិសន្ធិនៅឆ្នាំ ១៩៦០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងក្រុមគ្រួសារមានជំនួញជាធនាគារ។ ឪពុករបស់Hirai តែងតែនាំកូនប្រុសដើរកម្សាន្តមិនថានៅក្នុងស្រុក និងបរទេស (សហរដ្ឋអាមេរិក ឬកាណាដា) នោះទេ។
ការសិក្សា៖ ដោយ មានចំណង់ចំណូលចិត្តផ្នែកកម្សាន្ត (ហ្គេម) បន្ទាប់ពីបញ្ចប់វិទ្យាល័យ Hirai ក៏បានបន្តថ្នាក់ឧត្ដមសិក្សារបស់ខ្លួនលើជំនាញ «សិល្បៈសេរី» ពីសាកលវិទ្យាល័យក្នុងស្រុកមួយដែលមានឈ្មោះថា សាកលវិទ្យាល័យគ្រិស្ទានអន្តរជាតិ នៅខែសីហា ១៩៨៤។
ប្រវត្តិការងារ៖ បន្ទាប់ ពីបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ ១៩៨៤ រួចមក Hirai ក៏បានចូលបម្រើការងារផ្នែកតន្ត្រីកម្សាន្តរបស់សូនី ដោយទទួលបន្ទុកលើផ្នែក «តន្ត្រីអន្តរជាតិ»។ ដោយមើលឃើញពីសក្ដានុពលរបស់Hirai សូនីក៏បានតំឡើងតួនាទីរបស់ធនធានមនុស្សដ៏សំខាន់រូបនេះជា ប្រធានមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុនប្រចាំ (Sony Computer Entertainment)ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។
បោះជំហានចូលវីដេអូហ្គេម និងហ្គេមកុំព្យូទ័រ៖ ខែសីហា ១៩៩៥ ប្រធានមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុន ចាប់ផ្ដើមពង្រីកវិសាលភាពរបស់ខ្លួនពីខាងតន្ត្រី ចូលផ្នែកវីដូអូហ្គេម និងហ្គេមកុំព្យូទ័រ នៅសហរដ្ឋអាមេរិកដដែល (Sony Computer Entertainment America)។
Hirai ជាថ្នាក់ដឹកនាំដំបូងបង្អស់របស់សូនីដែលមានគំនិតច្នៃប្រឌិតបង្កើត ឲ្យមានPlayStation ដំបូងបង្អស់ឲ្យលេចចេញជារូបរាងឡើងនៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៧។
វត្តមានPlayStation 2៖ មកដល់ឆ្នាំ ២០០០ Kazuo ក៏បានបើកសម្ពោធPlayStation 2 ឲ្យចេញលក់ជាផ្លូវការបន្ទាប់ពីទទួលបានជោគជ័យលើវីដេអូហ្គេមកាល ពីឆ្នាំ ១៩៩៧មក ធ្វើឲ្យចំណូលរបស់សូនីកាន់តែរីកធំធាត់។ វីដេអូហ្គេមPlayStation 2 ទាំងនោះមាន Jak and Daxter, Ratchet & Clank, Sly Cooper និងហ្គេមជាស៊េរី SOCOM: U.S. Navy SEALs។
@: តំណែងអនុប្រធាន (Vice President)៖ Sony Computer Entertainment បានប្រកាសយ៉ាងឱឡារិកថា Hirai នឹងត្រូវតម្លើងតួនាទីពីប្រធាន មន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុនមកជា អនុប្រធាន នៅថ្ងៃទី ០១ កក្កដា ២០០៦។
@: តំណែងប្រធាន-នាយកប្រតិបត្តិ៖ PlayStation 3 ចេញលក់មិនដល់ ២សប្ដាហ៍ផង Hirai ក៏បានឡើងពីឋានៈអនុប្រធាន មកជាប្រធានរបស់Sony Computer Entertainment ជំនួសឲ្យលោក Ken Kutaragi នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០០៦។ ក្នុងពេលទន្ទឹមគ្នានឹងអង្គុយលើកៅអីប្រធាន Hirai ក៏ត្រូវបានផ្ដល់តួនាទីមួយផ្សេងទៀតជានាយកប្រតិបត្តិ ឬហៅថាCEO។
@: តំណែងប្រធានក្រុមប្រឹក្សា៖ ជិតប្រាំឆ្នាំក្នុងតួនាទីជាCEO និងPresident លោកHirai ក៏បានសមាជិកក្រុមប្រឹក្សាបោះឆ្នោតតែងតាំងជាប្រធាន នៅថ្ងៃទី ០១ កញ្ញា ២០១១ ជំនួសកៅអីលោក Andrew House។ ក្រោយពីជាប់ឆ្នោត Hirai បានឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី ២៥ មិថុនា ២០១២។
ប្រភព៖ wikipedia
សប្បាយ
Hirai ចាប់បដិសន្ធិនៅឆ្នាំ ១៩៦០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងក្រុមគ្រួសារមានជំនួញជាធនាគារ។ ឪពុករបស់Hirai តែងតែនាំកូនប្រុសដើរកម្សាន្តមិនថានៅក្នុងស្រុក និងបរទេស (សហរដ្ឋអាមេរិក ឬកាណាដា) នោះទេ។
ការសិក្សា៖ ដោយ មានចំណង់ចំណូលចិត្តផ្នែកកម្សាន្ត (ហ្គេម) បន្ទាប់ពីបញ្ចប់វិទ្យាល័យ Hirai ក៏បានបន្តថ្នាក់ឧត្ដមសិក្សារបស់ខ្លួនលើជំនាញ «សិល្បៈសេរី» ពីសាកលវិទ្យាល័យក្នុងស្រុកមួយដែលមានឈ្មោះថា សាកលវិទ្យាល័យគ្រិស្ទានអន្តរជាតិ នៅខែសីហា ១៩៨៤។
ប្រវត្តិការងារ៖ បន្ទាប់ ពីបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ ១៩៨៤ រួចមក Hirai ក៏បានចូលបម្រើការងារផ្នែកតន្ត្រីកម្សាន្តរបស់សូនី ដោយទទួលបន្ទុកលើផ្នែក «តន្ត្រីអន្តរជាតិ»។ ដោយមើលឃើញពីសក្ដានុពលរបស់Hirai សូនីក៏បានតំឡើងតួនាទីរបស់ធនធានមនុស្សដ៏សំខាន់រូបនេះជា ប្រធានមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុនប្រចាំ (Sony Computer Entertainment)ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។
បោះជំហានចូលវីដេអូហ្គេម និងហ្គេមកុំព្យូទ័រ៖ ខែសីហា ១៩៩៥ ប្រធានមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុន ចាប់ផ្ដើមពង្រីកវិសាលភាពរបស់ខ្លួនពីខាងតន្ត្រី ចូលផ្នែកវីដូអូហ្គេម និងហ្គេមកុំព្យូទ័រ នៅសហរដ្ឋអាមេរិកដដែល (Sony Computer Entertainment America)។
Hirai ជាថ្នាក់ដឹកនាំដំបូងបង្អស់របស់សូនីដែលមានគំនិតច្នៃប្រឌិតបង្កើត ឲ្យមានPlayStation ដំបូងបង្អស់ឲ្យលេចចេញជារូបរាងឡើងនៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៧។
វត្តមានPlayStation 2៖ មកដល់ឆ្នាំ ២០០០ Kazuo ក៏បានបើកសម្ពោធPlayStation 2 ឲ្យចេញលក់ជាផ្លូវការបន្ទាប់ពីទទួលបានជោគជ័យលើវីដេអូហ្គេមកាល ពីឆ្នាំ ១៩៩៧មក ធ្វើឲ្យចំណូលរបស់សូនីកាន់តែរីកធំធាត់។ វីដេអូហ្គេមPlayStation 2 ទាំងនោះមាន Jak and Daxter, Ratchet & Clank, Sly Cooper និងហ្គេមជាស៊េរី SOCOM: U.S. Navy SEALs។
ស្នាក់ការធំរបស់សូនី នៅសានដឺហ្គូល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
តម្លើងតួនាទី៖ @: តំណែងអនុប្រធាន (Vice President)៖ Sony Computer Entertainment បានប្រកាសយ៉ាងឱឡារិកថា Hirai នឹងត្រូវតម្លើងតួនាទីពីប្រធាន មន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុនមកជា អនុប្រធាន នៅថ្ងៃទី ០១ កក្កដា ២០០៦។
@: តំណែងប្រធាន-នាយកប្រតិបត្តិ៖ PlayStation 3 ចេញលក់មិនដល់ ២សប្ដាហ៍ផង Hirai ក៏បានឡើងពីឋានៈអនុប្រធាន មកជាប្រធានរបស់Sony Computer Entertainment ជំនួសឲ្យលោក Ken Kutaragi នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០០៦។ ក្នុងពេលទន្ទឹមគ្នានឹងអង្គុយលើកៅអីប្រធាន Hirai ក៏ត្រូវបានផ្ដល់តួនាទីមួយផ្សេងទៀតជានាយកប្រតិបត្តិ ឬហៅថាCEO។
@: តំណែងប្រធានក្រុមប្រឹក្សា៖ ជិតប្រាំឆ្នាំក្នុងតួនាទីជាCEO និងPresident លោកHirai ក៏បានសមាជិកក្រុមប្រឹក្សាបោះឆ្នោតតែងតាំងជាប្រធាន នៅថ្ងៃទី ០១ កញ្ញា ២០១១ ជំនួសកៅអីលោក Andrew House។ ក្រោយពីជាប់ឆ្នោត Hirai បានឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី ២៥ មិថុនា ២០១២។
ប្រភព៖ wikipedia
សប្បាយ
0 Comments:
Post a Comment