នាយតាក់ស៊ីស្លាប់ តើពិតឬមិនពិត?
រាជធានីភ្នំពេញ ៖ ជាង៣ខែមកហើយ
ដែលនាយតាក់ស៊ីធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែជំងឺទឹកនោម ផ្អែម
ហើយថ្មីៗនេះប្រពន្ធ របស់នាយក៏បានអះអាងថា នាយមានអាការធូរស្បើយ
ជាងមុនច្រើនណាស់ និងត្រៀមឡើងសម្តែងក្នុងពេលឆាប់ៗនេះ។
តែមកដល់ពេលនេះពីមួយសប្តាហ៍ ទៅមួយសប្តាហ៍កន្លងផុតទៅ
យើងនៅតែមិនទាន់ឃើញវត្តមាន របស់នាយតាក់ស៊ី ឡើងសម្តែងវិញនៅឡើយទេ។
ទន្ទឹមនឹងនោះក៏លេចឮព័ត៌មានថា នាយតាក់ស៊ី បានទទួលមរណភាពហើយ
កាលពីពីរបីថ្ងៃមុន។
ដោយចង់ដឹងច្បាស់អំពីបញ្ហានេះ
កោះសន្តិភាពក៏បានទំនាក់ទំនងទៅនាយពែកមី ដែលជាប្រធានក្រុមរបស់នាយតាក់ស៊ី
តែទាក់ទងមិនបាន ដូច្នេះក៏បន្តទំនាក់ទំនងទៅលោកសុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ
ដោយលោកបានប្រាប់ឲ្យដឹងថា រឿងនាយតាក់ស៊ី បានស្លាប់បាត់បង់ជីវិតនេះ
វាមិនមែនជាការពិតនោះទេ ពេលនេះនាយមានសុខភាពល្អវិញហើយ
និងត្រៀមឡើងសម្តែងវិញក្នុងពេលឆាប់ៗនេះ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ដោយ កោះសន្តិភាព
0 Comments:
Post a Comment