Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 11, 2013

កំណត់​ត្រា​ឯតទគ្គកម្ម​ពិភព​លោក​ ចាប់​ត្រី​គល់រាំង​បាន​ពីរ​លើក ដោយ​អ្នកនេសាទ 2 នាក់​ផ្សេង​គ្នា ក្នុង​មួយ​សប្តាហ៍ ​

0 Comments

លោក Colin Smith បាន​ចាប់បាន និង​ដោះ​លេង​ត្រី​គល់រាំង​ដែលមាន​ទម្ងន់ 100 ផោន 8 អោន​ស៍ ទៅក្នុង​បឹង​មួយ​នៃ​ប្រទេស បារាំង បន្ទាប់មក​មិន​ដល់​មួយ​សប្តាហ៍​ផង លោក John Thorpe ក៏​ចាប់បាន​ត្រី​ដដែល​នេះ។
អ្នកនេសាទ​ត្រី​ម្នាក់​នៅក្នុង​ប្រទេស​បារាំង គាត់​បាន​ចាប់​ត្រី​ដែលមាន​ទម្ងន់ 100ផោន 8អោន​ស៍ ដែល​វា​ជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ ដែល​បានទទួល​ការអនុញ្ញាតិ​ពី​សហគម International Game Fish Association ហើយ​វា​ក៏​ធ្លាប់មាន​គេ​ចាប់​ត្រី​មួយ​ដែលមាន​ទម្ងន់ 75 ផោន 11 អោន​ស៍ ដែល​ត្រូវបាន​គេ​ចាប់បាន​នូវ​ផ្លូវ Lac de នៃ​បឹង Cassien ក្នុងប្រទេស​បារាំង កាលពី​ឆ្នាំ 1987។
លោក Colin Smith ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​អាច​ចាប់បាន​ត្រី​ធំ នៅ​កន្លែង​ដែលមាន​ប្រជាប្រិយ​គឺ​បឹង Etang La Saussaie  នៅក្នុង​តំបន់​សាម​ប៉ា​ញ ក្នុងប្រទេស​បារាំង កាលពី​ពីរ​សបា្តហ៍​កន្លងទៅ។
គួរ​ឲ្យ​កត់សម្គាល់​ផង​ដែលថា ត្រី​ដដែល ក៏ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​វា​ត្រូវបាន​គេ​ថ្លឹង  ដែល​ចាប់បាន​ម្តងទៀត ដោយ​លោក John Thorpe ។ គេ​សន្និដ្ឋានថា វា​ជា​ត្រី​តែមួយ​ដែល​ត្រូវបាន​ស៊ី​ស​ន្ទួ​ច​ម្តងទៀត បន្ទាប់ពី​វា​ត្រូវបាន​ដោះ​លេង ហើយ​វា​ក៏ត្រូវ​បាន​ស្រក​ទម្ងន់ 1 ផោន ដែល​នៅពេលនេះ​មាន​ទម្ងន់​ត្រឹមតែ 99ផោន 12 អោន​ស៍។
តើ​ពួកគេ​ធ្វើ​យ៉ាង​ដើម្បី​ដឹងថា​វា​ជា​ត្រី​តែមួយ?
Etang La Saussaie គឺមាន​ទំហំ 8អ៊ែ​ក ហើយ​បឹង​ឯកជន​មួយ​នេះ ត្រូវបាន​ទទួលស្គាល់ថា វា​ជា​បឹង​ដែលមាន​ការពេញនិយម​សម្រាប់​អ្នកនេសាទ ដែល​ចាប់បាន​ត្រីធំៗ ហើយ​ម្ចាស់​បឹង​នេះ ដឹង​យ៉ាងច្បាស់​ថា ត្រី​ដ៏​មាន​ប្រជាប្រិយភាព គឺ​នៅក្នុង​បឹង​នេះ។
ការពិត​ត្រី​នេះ​ត្រូវបាន​គេ​ចាប់​បានជា​ច្រើនដង​ទើប​ធ្វើ​ឲ្យ​វា​មានការ​ស្រក់​ទម្ងន់។
ត្រី​នេះ​ជាទូទៅ​ត្រូវបាន​គេ​ចាប់បាន 1 ឬ 2លើក​ក្នុង​មួយឆ្នាំ។ លោក Phil Gregory អ្នក​ឧ​ប​ស្ថ​ម្ភ​ការធ្វើដំណើរ​ដើម្បី​នេសាទ​ត្រី ឈ្មោះថា Carpe France បាន​និយាយ​នៅក្នុង​អ៊ី​ម៉ែ​ល​មកកាន់​សារព័ត៌មាន GrindTV ថា ត្រី​នេះ ត្រូវបាន​គេ​ចាប់បាន និង​ចុះបញ្ជី​ជា​លើកដំបូង ក្នុង​ឆ្នាំ 2003 (ដែល​ពេលនោះ វា​មាន​ទម្ងន់ 42 ផោន) និង​កើន​ទម្ងន់​ជា​មធ្យម​ក្រោម 6 ផោន ក្នុង​មួយឆ្នាំ។ វា​ត្រូវ បាន​គេ​ចាប់បាន​ពីរលើក កាលពី 2 ឆ្នាំ​កន្លងទៅជាប់ៗគ្នា គឺ នៅ​ខែឧសភា ទម្ងន់ 88 ផោន 12 អោន​ស៍ និង ម្តងទៀត កាលពី​ខែ មិថុនា ឆ្នាំមុន ដោយ​វា​មាន​ទម្ងន់ 88 ផោន 8 អោន​ស៍។
ទោះជា​យ៉ាងណា ការនេសាទ​ទាំងនោះ មិន​ធ្លាប់បាន​កត់ត្រា​ក្នុង​បញ្ជី​ឯកទគ្គកម្ម​ពិភពលោក​នោះទេ។
វា​មាន​ផលប៉ះពាល់ សម្រាប់ធ្វើ​ការនេសាទ​នៅក្នុង​ខែ មី​ថុ​នា ព្រោះ​វា​ជា​រដូវ​ត្រី​ពង ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​វា​មានការ​ប្រសើរឡើង​គឺ មាន​តែ​កុំ​បន្ត​នូវ​ការនេសាទ​នា​រដូវ​នេះ។
ដើម្បី​ភាព​ប្រា​ដក​និយម​សម្រាប់​ជីវិត​របស់​ពួក​សត្វ​ត្រី​នោះ គឺមាន​តែ​យក​វា​ទៅ​ចុះ​ក្នុង​ប​ញ្ចី​កំណត់ហេតុ​របស់​សត្វ​ត្រី ទើប​ធ្វើ​ឲ្យ​សត្វ​ត្រី​មួយ​ក្បាល​នេះ អាច​រស់​បន្តបាន។
ដូច្នេះ យើង​ពិតជា​អាច​បានឃើញ សត្វ​ត្រី​ដែលមាន​ទំហំ​ធំ​ម្តងទៀត​មិន​ខាន មុ​ន​ពេលដែល​វា​ត្រូវ​ចូលនិវត្តន៍៕ប្រភពពី khmerstation

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com