
លោក Ferran Adria ចុងភៅដ៏ល្បីឈ្មោះដែលចម្អិនម្ហូបនោះ។AFP
កាលពីល្ងាចថ្ងៃសុក្រកន្លងមកគេក៏ឃើញមានការដាក់លក់ស្រា ចំនួនមួយឈុតមានតម្លៃ៩១៣ ៦០៥ ដុល្លារដែរនៅឯទីស្នាក់ការក្រុមហ៊ុន Sotheby's ដោយស្រានោះលោកហ្វែរ៉ាន អាតដ្រា បានទិញវាកាលពីពីរឆ្នាំមុន សម្រាប់ដាក់នៅក្នុងអាហារដ្ឋានលំដាប់ផ្កាយបីឈ្មោះ Michelin នៅតំបន់អែលប៊ុលីក្បែរទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។
ដំបូងឡើយក្រុមហ៊ុន Sotheby's បានដេញថ្លៃទិញវានៅឯទីក្រុងហុងកុងកាលពីខែមេសា ក្នុង តម្លៃ១,៨ លានដុល្លារដោយមានបូកបញ្ចូលទាំងតម្លៃអាហារពេលល្ងាចតម្លៃ២៨០០ ដុល្លារសម្រាប់មនុស្សហូបបួននាក់រួមមានលោកហ្វែរ៉ាន អាត ដ្រា និងប្អូនប្រុសគាត់លោកអាល់ប៊ើតអាតដ្រា ផងនោះ។ ហ្វែរ៉ាន អាត ដ្រា បានលក់វាសម្រាប់យកប្រាក់បង្កើតមូលនិធិថ្មីមួយដែលមានទីតាំងនៅ ក្នុងអតីតភោជនីយដ្ឋានចាស់នៃតំបន់អែលប៊ុលីនោះតែម្តង។
ក្រុមហ៊ុនSotheby'sមិនបានប្រាប់ឈ្មោះអ្នកឈ្នះនៃការដេញថ្លៃលើ អាហារពេលល្ងាចនោះឡើយ តែគេគ្រាន់តែប្រាប់ថាជាជាតិអាស៊ីម្នាក់ខណៈគេប៉ាន់ស្មានថា យ៉ាងច្រើនអាហារពេលល្ងាចនោះមានតម្លៃត្រឹម៥ពាន់ដុល្លារ។
ស្របពេលគ្នានេះដែរការដេញថ្លៃលើស្រាក្រហមចំនួនបួនដបម៉ាក Domaine de la Romanée-Conti ស៊េរីឆ្នាំ២០០៤ត្រូវបានគេលក់ក្នុងតម្លៃ៥២០៦២ ដុល្លារ វាស្ទើរតែស្មើតម្លៃពីរដង ខណៈកាលពីមុនគេលក់តម្លៃតែ ២៧៥០០ដុល្លារប៉ុណ្ណោះ។
ចំណោមអ្នកដេញថ្លៃកំពូលទាំងដប់សម្រាប់ការលក់ពិសេសនេះមាន៧ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃនោះ៕ PR ប្រភពពី ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment