
ស្ត្រីប្រេស៊ីលម្នាក់មានអាយុ៣០ហើយ តែនាងដូចជាកូនង៉ែតអាយុ៩ខែ។
ម៉ារី រស់ក្នុងសង្គមគ្រួសារក្រីក្រមួយនៅក្នុងផ្ទះដីក្នុងតំបន់សៀរ៉ា ប្រទេសប្រេស៊ីល។ គ្រួសាររបស់គាត់គឺជាសង្គមគ្រួសារដែលឪពុករបស់នាងមានប្រពន្ធពីរ។ នាងត្រូវបានម្តាយចុងមើលថែនិងចិញ្ចឹមនាងអស់រយៈពេល១៣ឆ្នាំមក ហើយបន្ទាប់ពីម្តាយបង្កើតបានស្លាប់ទៅ។ តែជាអកុសលគ្រួសារនាងមិនមានលទ្ធភាពរកប្រាក់ដើម្បីព្យាបាលចំពោះ ជំងឺដ៏ចម្លែករបស់នាងម៉ារីឡើយដោយបណ្តោយឲ្យនាងរស់នៅទាំងសភាព បែបក្រិននេះតាំងពីកំណើតមក។ នាងត្រដររស់នៅទាំងសភាពយ៉ាប់បែបនេះដោយមិនហ៊ានទាមទាររកអ្វី ដែលជាតម្រូវការខ្លួនឡើយ សូម្បីតែការនិយាយចេញមកក្រៅមួយម៉ាត់ក៏មិនអាចនិយាយបានផង។ ម៉ារីមិនត្រឹមតែរស់នៅក្នុងគ្រួសារក្រីក្រនោះទេតែមើលទៅហាក់ ដូចជាគ្មានទទួលបាននូវក្តីស្រឡាញ់ទៀតផង។ តែអ្នកស្រីដូរ៉ាជាម្តាយចុងនាងបានបីបាច់ថែទាំនាងតាំងពីក្មេង មកម៉្លេះ។
ក្រុមអ្នកជំនាញមកពីមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ សៀរ៉ាប្រទេសប្រេស៊ីលជឿថា ស្ថានភាពក្រិនរបស់នាងម៉ារីដែលកំពុងតែមាននេះគឺបណ្តាលមកពីកង្វះ ខាតនៃការបញ្ចេញជាតិអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីតក្នុងរាងកាយរបស់ នាងតែម្តង។ រូបរាងកាយនិងប្រាជ្ញាស្មារតីរបស់នាងម៉ារីមិនអាចអភិវឌ្ឍបានឡើយ ដោយសារតែភាពអសកម្មនៃក្រពេញទីរ៉ូអ៊ីតនេះ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថានាងម៉ារីអាចនឹងមានស្ថានភាពលូត លាស់ដូចទៅនឹងធម្មតាបាននៅពេលណាគេព្យាបាលជំងឺខាងលើនោះ។ ពេលនេះនាងម៉ារីត្រូវបានក្រុមគ្រូពេទ្យនៅសាកលវិទ្យាល័យសៀរ៉ា យកទៅពិនិត្យនិងបានជួយព្យាបាលដោយមិនគិតថ្លៃឡើយ។ ឥឡូវនេះក្រុមគ្រូពេទ្យព្យាបាលនាងម៉ារីឲ្យអាចចេះដើរចេះញ៉ាំ អាហារផ្សេងៗនិងអាចនិយាយពាក្យបានពីរបីម៉ាត់ទៀតផងដែរ៕ PR ប្រភពពី ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment