សម្រាប់
អ្នកធ្វើការយូរជាមួយកុំព្យូទ័រ ការស្រវាំងភ្នែក
និងអារម្មណ៍ស្ត្រេសពីការសម្លឹងកញ្ចក់កុំព្យូទ័រយូរតែងកើតមាន
ជាញឹកញាប់។ ដូច្នេះដើម្បីកែខៃសុខភាព អ្នកឲ្យប្រសើរជាងមុន Sabay សូមលើយកគន្លឹះខ្លីងាយៗបីយ៉ាងមកចែករំលែកដល់ប្រិយមិត្ត៖
១. ឈប់សម្រាក

ការ
សម្រាកភ្នែកពីកញ្ចក់កុំព្យូទ័ររៀងរាល់ ៣០
នាទីម្ដងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ។
អ្នកអាចសម្លឹងមើលវត្ថុដែលនៅឆ្ងាយៗ
ហើយបើល្អគួរងើបដើរចេញឲ្យបាន ៥ នាទីគឺរឹតតែប្រសើរ។
នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Marc Grossman
អ្នកជំនាញផ្នែកភ្នែកមកពីទីក្រុងញូវយ៉ក។ អ្នកជំនាញដដែលបន្តថា
ការសម្រាកភ្នែករយៈពេលខ្លីញឹកញាប់
ប្រសើរជាងការសម្រាករយៈពេលវែង។ អ្នកអាចសម្រាកភ្នែកពី ២ ទៅ ៣
នាទីរៀងរាល់ ១៥ ទៅ ២០ នាទីម្ដង ៥ នាទី រៀងរាល់ ៣០ នាទីម្ដង
ឬ ១០ នាទីរៀងរាល់១ ម៉ោងម្ដង។
២. សម្លឹងវត្ថុដែលនៅឆ្ងាយ

គន្លឹះ
ទីពីរក្នុងការជួយដល់ភ្នែកគឺ ការសម្លឹងវត្ថុដែលនៅឆ្ងាយ។
ខុសពីគន្លឹះខាងលើបន្តិច នៅចំណុចនេះ
អ្នកអាចសម្លឹងចេញឆ្ងាយពីកញ្ចក់កុំព្យូទ័រទៅកាន់វត្ថុដែលនៅ
ឆ្ងាយពី ១០ ទៅ ១៥ វិនាទី។ បន្ទាប់មកសម្លឹងវត្ថុដែលនៅជិតពី ១០ ទៅ
១៥ វិនាទីដែរ។ ធ្វើបែបនេះប្រហែល ១០
ដងនឹងអាចជួយឲ្យសមត្ថភាពផ្ដោតរបស់ភ្នែកប្រសើរជាងមុន។
៣. ម៉ាស្សាភ្នែកនឹងបាតដៃ

ចំណុច
ចុងក្រោយក្នុងការថែរក្សាភ្នែកគឺ ការម៉ាស្សាភ្នែកនឹងបាតដៃ។
នេះគឺជា វិធីយូហ្គាមួយបែបដែលល្អចំពោះសុខភាពភ្នែក។
វិធីសាស្ត្រម៉ាស្សាគឺងាយៗ។ ដំបូង
អ្នកត្រូវត្រដុសបាតដៃទាំងពីររបស់អ្នកជាមួយគ្នាឲ្យក្ដៅ។
បន្ទាប់មក យកបាតដៃដែលត្រដុសហើយទៅគ្របលើភ្នែករបស់អ្នក
ហើយដកដង្ហើមឲ្យវែងៗ សម្រាកប្រហែល ៣០ វិនាទី។
បើទោះជានេះជាការសម្រាករយៈពេលខ្លីក៏ដោយ
ក៏វានឹងធ្វើឲ្យភ្នែកអ្នកស្រស់បស់ជាងមុនដែរ។
សាកល្បងធ្វើតាមការណែនាំទាំងបីនេះមើល៍ថា មានប្រសិទ្ធភាពដែរអត់?
ប្រែសម្រួល៖ Zac
ប្រភព៖ businesspundit សប្បាយ
ប្រភព៖ businesspundit សប្បាយ
0 Comments:
Post a Comment