Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 15, 2013

ការ​កំចាត់​ដង្កូវ​កាត់​ស្លឹក​លើ​ដំណាំ​ ខាត់ណា​ផ្កា

0 Comments


ដង្កូវកាត់ស្លឹក ជាដង្កូវម្យ៉ាងដែលស៊ីបំផ្លាញលើស្លឹក និងត្រួយដំណាំ ផ្សេងៗដូចជាខាត់ណា ស្ពៃគ្រប់ប្រភេទ។ ដង្កូវនេះមានសំបុរប្រផេះ ឬ ត្នោតចាស់ ដងខ្លួនរាងជាកង់ៗ និងមានឆ្នូតពណ៌លឿងខ្ចី។ ទំហំរបស់វាមានរហូតដល់ ០.៥ សង់ទីម៉ែត្រ និងមានប្រវែងពី ២ ទៅ ៣ សង់ទីម៉ែត្រ។ ពួកដង្កូវប្រ2ភេទនេះច្រើនស៊ីបំផ្លាញខ្លាំងនៅពេលយប់ ហើយវាច្រើនរស់នៅលើដីក្បែរគុម្ភដំណាំ ឬគុម្ភស្មៅក្បែរៗដំណាំ។

ក្នុងការកំចាត់ពួកដង្កូវស៊ីស្លឹកនេះកសិករ ហ៊ុន ហេង រស់នៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានវិធានការកំចាត់ ដង្កូវស្លឹកបានយ៉ាងល្អ ដោយមិនប្រើប្រាស់ថ្នាំពុលគីមីឡើយ។ វិធានការរបស់គាត់មានដូចខាងក្រោម៖

  • មុននិងភ្ជួរដីដាំ គាត់រាស់ជាមុនសិនដើម្បីកំចាត់ស្មៅ ដែលជាជំរករបស់ដង្កូវ និង បណ្តេញដង្កូវអោយធ្លាក់ក្នុងចង្អូរ។
  • ជីកចង្អូរដែលមានជំរៅ ៣តឹក ទំហំ២តឹក ពទ្ធ័ជុំវិញថ្នាលដែលមានដាំ ខាត់ណាផ្កា។ ការជីកចង្អូរនេះ គឺដើម្បីអោយដង្កូវវារចេញពីថ្នាល ធ្លាក់ចូលក្នុងចង្អូរងាប់ និងការពារកុំអោយដង្កូវវារឆ្លងមកពីកន្លែងផ្សេងៗទៀតបាន។
  • ដោយសារសកម្មភាពនៃការបំផ្លាញខ្លាំងក្លា នៅពេលយប់កសិករបានបញ្ចាំងភ្លើងដើរចាប់នៅពេលយប់(ចាប់ដោយដៃ)។ ការចាប់ច្រើនប្រព្រឹត្តទៅនៅម៉ោង ១០, ម៉ោង ១២ , ម៉ោង៣យប់ ឬ ម៉ោង៤ជិតភ្លឺ។


អត្ថបទដកស្រង់ចេញពីសៀវភៅ "មេរៀនពីកសិករ"


និពន្ធ​ដោយ សំបូរ 
ប្រភពពី evithy

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com