ក្រុង ប័កដូៈ
តើការផឹកស្រាច្រើនពិតជាបានបង្កឲ្យមានអាការឈឺក្បាលមែនឬ?
អ្នកចូលចិត្តទទួលទានស្រាខ្លះកត់សម្គាល់ថា
ស្រាណាមានជាតិអាល់កុលខ្លាំងទើបល្អសម្រាប់ខ្លួន
ខណៈអ្នកខ្លះទៀតមិនបានចូលចិត្តនូវរសជាតិបែបនេះ។

ក្រុមអ្នករិះគន់ផ្នែកផលិតផលស្រានិង
ផ្តល់ប្រឹក្សាសម្រាប់ការ
ផលិតស្រាក៏បានស្តីបន្ទោសត្រូវដែរព្រោះអ្នកជំនាញផលិតស្រាមិន
បង្កឲ្យមានផលប៉ះពាល់សុខភាពនិង សុវត្ថិភាពអ្នកផឹកទេ។
មានរបាយការណ៍មួយបានពីសមាគម
សេដ្ឋកិច្ចស្រាអាមេរិក(AAWE)នៅ
ឆ្នាំ២០១១បានឲ្យដឹងថា៖«ការកើនជាតិអាល់កុលនៅ
ក្នុងស្រានោះគឺបណ្តាលមកពីមនុស្សនេះឯង»។
គួរបញ្ជាក់ថារយៈពេល២ទសវត្សរ៍កន្លង
មកនេះក្រុមអ្នកផឹកបាន
អភិវឌ្ឍនូវប្រភេទគ្រឿងស្រវឹងរបស់ពួកគេដោយការបន្ថែមនូវរសជាតិ
ផ្លែឈើ
ការធ្វើស្រាឲ្យមានក្លិនក្រអូបជាដើមដែលនេះរឹតតែមានការរិះគន់
ខ្លាំងឡើង។
គ្រីស្ទៀន ស៊ីលី នាយកក្រុមហ៊ុនស្រា AXA
Millesime's នៅបារាំងនិងព័រទុយហ្គាល់និយាយថា៖«ខ្ញុំសូមបញ្ជាក់ថា
ជាតិអាល់កុលខ្ពស់នៅក្នុងស្រាមិនមែនជាគោលដៅរបស់ក្រុមហ៊ុនយើង
ឡើយ
តែអ្វីដែលយើងកំពុងតែផលិតនាពេលបច្ចុប្បន្ននេះគឺស្រាទំពាំងបាយ
ជូរ ដែលវាត្រូវបានយើងផលិតវាអស់ពេលជាង២០ឆ្នាំមកហើយ»។
ទោះបីជាជាតិអាល់កុលក្នុងស្រាត្រូវ
បន្ថយក្តី
តែសារធាតុសរីរាង្គដាក់លាយក្នុងស្រាពិតជាមិនអាចបន្ថយបានឡើយ
ព្រោះវាត្រូវការចាំបាច់សម្រាប់ឲ្យរសជាតិស្រានោះមានភាពស្រទន់។
បច្ចុប្បន្ននេះគេសង្កេតឃើញស្រាផលិត
ពីផ្លែឈើទាំងឡាយសុទ្ធតែ មាននូវសារធាតុសរីរាង្គបន្ថែម។
ជាពិសេសវាជាប់នឹងសម្បកនិងគ្រាប់ទំពាំងបាយជូរខណៈពេលគេប្រើវា
មុនពេលប្រមូលផលនៅចម្ការ
ទោះបីជាវាមានជាតិស្ករដែលបន្ថែមនូវរសជាតិផ្អែមច្រើនយ៉ាងណា
ក្តី។
តែក្រុមអ្នកផឹកនិយាយថា ស្រាមានជាតិអាល់កុលច្រើនតាំងពីយូរណាស់មកហើយ។
លោក ម៉ៃឃើល អេបស្តែនអ្នកសារព័ត៌មាន
និងជាជំនួយការសាស្រ្តាចារ្យសាកលវិទ្យាល័យសុខាភិបាលរដ្ឋហាវើដ
បានឲ្យដឹងតាមរយៈអត្ថបទចុះផ្សាយលោកថា៖«ការផឹកស្រាចាប់ពីពីរ
កែវទៅជាតិអាល់កុលនឹងមានចំនួន១២ភាគរយ។
ស្រដៀងគ្នានេះដែរស្រាណាដែលមានជាតិអាល់កុលចាប់ពី១៤ភាគរយវានឹង
អាចឲ្យអ្នកផឹកស្រាពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិង
មានការឈឺក្បាល។ បង្កផលលំបាកនាពេលបើកបរជាមិនខាន
ខណៈជាទង្វើមួយមានលក្ខណៈល្មើសច្បាប់នៃការផលិតស្រាផងដែរ»។
ឡូរ៉េន អូដេហ្គីន
អ្នកស្រាវជ្រាវនៃវិទ្យាស្ថានផលិតស្រាទំពាំងបាយជូរIFVថា៖
«យើងរីករាយនឹងការផលិតស្រាទំពាំងបាយជូរគ្រប់ប្រភេទតែយើងក៏បាន
ពិនិត្យវាឲ្យមានតុល្យភាពនៃសារធាតុផ្សំស្រានោះដែរ។
ថ្មីៗនេះមានស្រាខ្លះមានជាតិអាល់កុល១៤ភាគរយ ១៥ភាគរយ
និង១៥,៥ភាគរយ ឯណោះ។
ស្រាទាំងនោះគ្មានតុល្យភាពឡើយតាមក្បួនខ្នាតនៃការផលិត»៕
ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment