ក្រុម ​គ្រូ​ពេទ្យ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​សាកលវិទ្យាល័យ​ Aachen​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជន​ជាតិ​អាល្លឺម៉ង់​វ័យ​ ២៤​ឆ្នាំ​ម្នាក់​បាន​ទទួល​ការ​វះ​កាត់​ខួរ​ក្បាល​ បន្ទាប់​ពី​កើត​ជំងឺ​ឈឺ​ក្បាល​ ផ្ដាសាយ​ជាប់​រហូត​ និង​មើល​ស្រវាំងៗ​នៅ​ភ្នែក​ម្ខាង​។ តាម​ម៉ាស៊ីន ​scan របស់​មន្ទីរ​ពេទ្យ​បាន​បង្ហាញ​ថា​ មាន​ខ្មៅ​ដៃ​ប្រវែង​ជាង​១០​ស.ម​មួយ​ ជាប់​ពី​ឆ្អឹង ក្នុង​ខួរ​ក្បាល​រហូត​ដល់​ដើម​ក​របស់​គាត់​។
ខ្មៅ​ដៃ​ដែល​បាន​វះកាត់​យក​ចេញ
បុរស ​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ​ តែ​បាន​រៀប​រាប់​ថា​ គាត់​មិន​ដឹង​ថា​ខ្មៅ​ដៃ​ទៅ​ជាប់​ក្នុង​ក្បាល​របស់​គាត់​តាំង​ពី​ពេល​ណា​ទេ​ ។ គាត់​បាន​បន្ថែម​ថា​ គាត់​ធ្លាប់​ដួល​កាល​ពី​គាត់​នៅ​ក្មេង​ម្តង​។
ទោះ​ជា​យ៉ាង​ណា​ ពេល​នេះ​ក្រុម​គ្រូពេទ្យ​បាន​វះ​កាត់​យក​ខ្មៅ​ដៃ​ចេញ​ពី​ក្បាល​របស់​គាត់​បាន​ជោគ​ជ័យ​​ហើយ។ ហេតុការណ៍​ ស្រដៀង​គ្នា​នេះ​ដែរ​ ក៏​ធ្លាប់​កើត​មាន​ម្តង​ដែរ​ ចំពោះ​ស្ត្រី​ម្នាក់​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដែល​បាន​ជាប់​ខ្មៅ​ដៃ​ក្នុង​ ក្បាល​របស់​គាត់​ជាង​ ៥០​ ឆ្នាំ​ឯណោះ​៕
​ប្រែ​សម្រួល​៖ សរ​ សុគន្ធី
ប្រភព​៖ telegraph សប្បាយ