Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 20, 2013

លេច​ធ្លាយ​រូបសំណាក​ព្រះ​រួមភេទ​នៅក្នុង​តៀមស្រា

0 Comments


​រូបសំណាក​ព្រះពុទ្ធ​១​អង្គ ដែល​មើលទៅ​ហាក់ដូចជា​ស្ថិតក្នុង​សកម្មភាព​រួមភេទ ជាមួយ​រូបចម្លាក់​ព្រះពុទ្ធ​ស្រី​១​អង្គ​ទៀត ត្រូវបាន​ដាក់តាំង​នៅក្នុង​តៀម​ត្រា​មួយកន្លែង​ឈ្មោះថា Yanu ស្ថិតក្នុង​តំបន់​ទេសចរណ៍​ល្បីល្បាញ Lijiang ក្នុងប្រទេស​ចិន ត្រូវបាន​រិះគន់ថា គឺជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​ព្រះពុទ្ធសាសនា​។​
Lijinag គឺជា​តំបន់​ទេសចរណ៍​១ ក្នុងចំណោម​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​បំផុត មាន​ទីតាំង​ស្ថិតនៅ​ខេត្ត Yunnan ភាគខាងត្បូង នៃ​ប្រទេស​ចិន ដែលជា​កន្លែង​ល្បី​ខាង​គំនិត​រវើរវាយ និង​រឿង​ផ្តេសផ្តាស ។ បើតាម​លោក Lin អ្នកគ្រប់គ្រង​តៀម​ត្រា​នោះ បាន​ឲ្យ​ដឹងថា តៀមស្រា​នេះ ត្រូវបាន​ដាក់ឈ្មោះថា Yanyu (​មានន័យថា ជា​បទពិសោធន៍​រ៉ូ​ម៉ែន​ទិច និង​រឿង​ផ្តេសផ្តាស​) ដើម្បី​បង្ហាញ​ភាពល្បីល្បាញ​សម្រាប់​តំបន់​ទេសចរណ៍ Lijiang និង​ទាក់ទាញ​អ្នកជំនួញ​។​

​រូបសំណាក​ព្រះពុទ្ធ ដែលមាន​កម្ពស់ ៤ ម៉ែត្រ ត្រូវបាន​អ្នក​ទេសចរណ៍​ហៅថា​ជា ព្រះ​ពុទ្ធរូប​ផ្តេសផ្តាស​, ព្រះពុទ្ធ​មាន​កិច្ចការ​រ៉ូ​ម៉ែ​និ​ច​, ព្រះពុទ្ធ​រួមភេទ​។ ករណីនេះ ត្រូវបាន​គេ​ដឹងថា បាន​កសាង​ប្រឌិត​ឡើង​អស់​ទឹកប្រាក់​រាប់សិប​លាន RMB (​លុយ​ចិន​) ។​

​ការ​ប្រូ​ម៉ូត​សិន​តាមរយៈ​តៀមស្រា​នេះ ជាការ​នាំមក​នូវ​សំណាងល្អ ជា​ពិស​នៅក្នុង​មង្គលការ និង​រឿង​ស្នេហា ។ រូបសំណាក​ព្រះពុទ្ធ​ចេះ​មានរឿង​ស្នេហា​ផ្តេសផ្តាស​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​កុះករ មក​មើល ស្ទាបអង្អែល និង​ថ្វាយបង្គំ​។​

​នៅក្នុង​ប្រទេសមួយ ដែលជា​ទីកន្លែង​កាន់​ពុទ្ធសាសនា នោះ​សាសនា​ត្រូវបាន​ចាត់ទុកថា ជា​ផ្នែក​ដ៏​ធំ​១​សម្រាប់​ប្រទេស​នោះ ។ គេ​បានដឹង​យ៉ាងច្បាស់​ថា មាន​ប្រជាជន​ចិន​យ៉ាងច្រើន បាន​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ទៅនឹង​ព្រះពុទ្ធសាសនា ។ ប៉ុន្តែ នៅពេល​លេច​ធ្លាយ​មាន​រូបសំណាក​ព្រះ​ពុទ្ធរូប​រួមភេទ នៅ​ពាសពេញ​បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត​បែបនេះ បានធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ចិន​ជាច្រើន បញ្ចេញ​កំហឹង និង​រិះគន់​យ៉ាងខ្លាំង ចំពោះ​តៀម​ត្រា​នោះ និង​បាន​លើកឡើងថា ការច្នៃប្រឌិត​ចង់បាន​ការចាប់អារម្មណ៍​បែបនេះ គឺជា​ប្រមាថ​សាសនា និង​ដាក់​បណ្តាសា​ព្រះពុទ្ធ​រូប​នៃ​យើង​តែម្តង​។​

​ឆ្លើយតប​ទៅនឹង​ មតិ​រិះគន់​តាម​អន​ឡាញ លោក Lin អ្នកគ្រប់គ្រង​តៀមស្រា​នោះ បាន​និយាយ​ការពារ​សកម្មភាព​ដ៏​កខ្វក់​របស់ខ្លួន​ថា រូបសំណាក​ព្រះពុទ្ធ​រូបនេះ​ត្រូវបាន​កសាង​នៅក្នុង​ប្រទេស​ឥណ្ឌា និង​បាន​នាំយកមក Lijiang មុនពេល​បើកសម្ពោធ​តៀមស្រា​របស់គាត់ នៅ​ខែមេសា ឆ្នាំ​២០១៣ ។

​ឈ្មោះ​ព្រះពុទ្ធ គឺ​ព្រះពុទ្ធ​រីករាយ មាន​ប្រភព​ចេញពី​ព្រះពុទ្ធសាសនា​នៃ​ប្រទេស​ទី​បេ ។ ព្រះពុទ្ធ​ប្រុស តំណាង​ឲ្យ​ច្បាប់ និង​ព្រះពុទ្ធ​ស្រី តំណាង​ឲ្យ​ភាព​ឆ្លាត​វៃ ។ ដូច្នេះ “​វា​មិន​សមរម្យ​ដែល​មើលរូប​ចម្លាក់​នៅក្នុង​ផ្លូវ​កោ​កិ​យ​” -​លោក Lin រាយការណ៍​ទៅ​អ្នកកាសែត ពី​ខេត្ត Yunnan ៕
ប្រភពពីhttp://www.ksn-news.com

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com