មុននឹងទៅដល់មន្ទីរពេទ្យ តើត្រូវធ្វើការសង្គ្រោះបន្ទាន់យ៉ាងដូចម្តេច?
- ដាក់ជនរងគ្រោះនៅស្ងៀម ដោយលៃយ៉ាងណាឲ្យមុខរបួស ឋិតនៅក្រោមបេះដូង។
- លាងមុខរបួសដោយទឹកថ្នាំ(បើមាន)
- កុំឲ្យមុខរបួសមានចលនា តោងដឹងថាជាតិពិស ផ្តុំនៅត្រង់រង្វង់មុខរបួសប៉ុណ្ណោះ ពេលធ្វើចលនា ជាតិពិសអាចចល័តទៅផ្នែកដទៃ ពិសេសទៅដល់បេះដូងយ៉ាងឆាប់រហ័ស ក្នុងករណីនេះគេអាចប្រើកំណាត់ឈើ មកចងអបវា ដើម្បីកុំឲ្យកន្លែងរបួស មានចលនា។ ប្រជាជនយើងភាគច្រើន តែងតែយល់ខុស ដោយវះមុខរបួស ឬច្របាច់ដើម្បីយកជាតិពិសចេញ វិធីទាំងពីរនេះ កាន់តែធ្វើឲ្យជាតិពិសជ្រាបទៅបេះដូង ឆាប់រហ័ស។
- មិនត្រូវឲ្យជនរងគ្រោះផឹកស្រានោះទេ មានតែទឹកមួយគត់ដែលអាចឲ្យជនរងគ្រោះ បើគេទាមទារ។

ដោយ ៖ ប៊ី
ខ្មែរឡូត
0 Comments:
Post a Comment