Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, May 2, 2013

ជម្លោះ​ជុំវិញ​រឿង​រុក្ខជាតិ​បង្ក​ជំងឺមហារីក​សួត​

0 Comments


ការសិក្សា​ថ្មី​មួយ​ដែល​ប្រកាស​លើ​ទស្សនា​ វ​ដ្តី Procecding of the national Academy of Suenes បាន​លើកឡើងថា អស់​ពេល​ច្រើន​ឆ្នាំ​ហើយ​ដែល​ការសង្ស័យ និង​ជជែក​វែកញែក​នោះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ North Carolina អះអាងថា រុក្ខជាតិ​ក៏បង្ក​ការបំពុល​បរិយាកាស ឥទ្ធិពល​ដល់​សុខភាព​មនុស្ស អាស្រ័យ​ដោយ​ឥទ្ធិពល​ជាមួយ Nitrogen Oxide ។​
​អ្នក​វិ​ទ្យ​សាស្ត្រ​លើកឡើងថា រុក្ខជាតិ​បង្កើត isoprene ដែលជា​សណ្ឋាន​ម៉ូលេគុល​សម្បូរ​ក្នុង​បរិយាកាស ប្រយោជន៍​ការពារ​កុំ​ឲ្យ​ស្លឹក​របស់​វា​ត្រូវ Oxygen បង្ក​គ្រោះថ្នាក់ ក៏ដូចជា​ការប្រែប្រួល​សីតុណ្ហភាព​ជាប្រចាំ ។​
​ពី​ឆ្នាំ​២០០៤ មាន​និក្ខេបបទ​លើកឡើងថា Isoprene មាន​ទាក់ទង​ដល់​ដំណើរការ​បង្កបង្កើត​នូវ​គ្រាប់​ដ៏​តូច​ល្អិត អាច​ច្បាម​ជាប់​សួត​នាំ​ឲ្យ​មានលទ្ធភាព​កើត​មហារីក​សួត ជំងឺហឺត និង​មិនល្អ​សម្រាប់​ជាលិកា (Tissue) ។ ឥទ្ធិពល​របស់ Isoprene និង​ប្រយោជន៍​របស់​វា​ចំពោះ​រុក្ខជាតិ ជា​ប្រធានបទ​ឈ្លោះប្រកែក​គ្នា​ពី​ពេលនោះ​មកទល់​បច្ចុប្បន្ន ។​
​ករណីនេះ​សាស្ត្រាចារ្យ Jason Surratt និង​សហការី​បានលើកឡើង​នូវ​យន្ត​ការដែល​តាមរ​យៈ​នោះ Isoprene រួមចំណែក​បង្កើត​សណ្ឋាន​គ្រាប់​តូច​ល្អិត​គ្រោះថ្នាក់​សុខភាព ។ ការសិក្សា​ថ្មី​នោះ​បង្ហាញថា ក្រោម​ពន្លឺ​ក្តៅ​របស់​ព្រះអាទិត្យ Isoprene ប្រតិកម្ម​ជាមួយ nitrogene Oxide បណ្តាសារ​ធាតុ​បង្ក​ជាតិពុល​មាន​ប្រភពពី​ចំហេះ​ឧស្ម័ន បាន​បង្កើតឡើង​នូវ​គ្រាប់​តូច​ល្អិត​ខាងលើ ។​
​លោក Surratt លើកសំណើរ​បន្ថយ​សារធាតុ​បង្ក​ជាតិពុល​ដល់​មនុស្ស​នៅលើ​ពិភពលោក ។ Isoprene ការពារ​រុក្ខជាតិ ប៉ុន្តែ​អាស្រ័យ​ដោយមាន​វត្តមាន​របស់ nitrogen Oxide វា​ក្លាយជា​បង្កើត​ភាព​អកម្ម​ដល់​សុខភាព​របស់​មនុស្ស និង​បរិស្ថាន ។ យើង​មិនអាច​កាប់​ដើមឈើ​ចោល តែ​អាច​ជះឥទ្ធិពល​ទៅលើ​វា តាមរយៈ​បន្ថយ​ចំហេះ​ឧស្ម័ន​ដែល​បង្ក​នូវ​គ្រាប់​តូច​ល្អិត​មាន​គ្រោះថ្នាក់ ៕ប្រភពពី ខ្មែរស្ថាបនា

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com