លោកអ្នកតែស្តាប់ឮពីមតិភាន់ច្រឡំមួយចំនួនយល់ថា ការចម្អិនម្ហូបពីគ្រឿងសមុទ្រមានការលំបាក។ អាហារសមុទ្រទាំងនោះមានដូចជា ត្រី បង្គា បង្កង ក្តាម និងសត្វសមុទ្រនានាទៀត ដែលសុទ្ធសឹងជាអាហារប្រចាំសប្តាហ៍របស់យើង។ តាមពិតទៅអាហារសមុទ្រទាំងនេះវាមានបច្ចេកទេសសម្រាប់ចម្អិនផ្សេងៗ គ្នាដើម្បីជួយឲ្យយើងទទួលបាននូវរសជាតិផ្សេងៗគ្នាដែរ។ ទាំងនេះជាអាថ៌កំបាំងបួនយ៉ាងសម្រាប់ចម្អិនម្ហូបអាហារសមុទ្រដ៏មាន ឱជារសឈ្ងុយឆ្ងាញ់បាន។
១.ត្រី-ការចម្អិនត្រី
ឲ្យបានល្អដើម្បីទទួលទានបានឆ្ងាញ់
នោះគេត្រូវប្រើវិធីឲ្យបានសមស្របបន្តិច មុននឹងទទួលទានវា។
ជាទូទៅការចម្អិនត្រីត្រូវបានគេប្រើពេលវេលាចំនួន១០នាទីសិន
ដើម្បីប្រែប្រួលវាទៅមួយចំហៀងទៀតដើម្បីឲ្យវាឆ្អិនសព្វនិងទទួល
ទានទៅវាឆ្ងាញ់។
ដោយឡែករយៈពេលនៃការចម្អិនត្រីនេះក៏អាស្រ័យតាមប្រភេទត្រីដែល
មានស្បែកស្តើងនិងក្រាស់ផងដែរ។
២.បង្គា-ពេលចម្អិន
បង្គាការទុកឲ្យមានពណ៌ក្រហមព្រឿងៗ
បន្តិចនោះគឺជាសញ្ញាណមួយបង្ហាញនូវភាពឆ្អិនរបស់សាច់បង្គាដែល
ញ៉ាំងឲ្យការទទួលទានមានឱជារស។
គេតែងប្រើពេលវេលាពី២ទៅ៥នាទីក្នុងការស្ងោរ ឬ
ស្រុសវាសម្រាប់ចំនួនបង្គាមួយគីឡូ។
តែវាក៏អាស្រ័យលើទំហំនៃបង្គាដែរ។
៣.ងាវ-ការចម្អិនងាវ
នេះក៏ត្រូវការពេលវេលាសមស្របដែរ
ដើម្បីឲ្យវាឆ្អិនល្អនិងមានឱជារស។ រយៈពេលនៃការស្រុសឬ
អាំងងាវក៏អាស្រ័យលើទំហំវាដែរ។
ជាទូទៅគេប្រើពេល២ទៅ៣នាទីដើម្បីចម្អិនវា។
៤.គ្រំ និងលៀស
បន្ទាប់ពីចម្អិន នៅពេលវាចំហមាត់ចេញមកនោះបញ្ជាក់ថា
ការចម្អិនគ្រំ ឬលៀសរបស់យើងនោះវាមានលក្ខណៈឆ្អិនល្អហើយ។
ជាទូទៅពេលវេលាចម្អិនមានពី៥ទៅ៧នាទីសម្រាប់ប្រភេទគ្រំឬ
លៀសធំៗ។ ដើម្បីឲ្យដីខ្សាច់ឬ
កម្ទេចកម្ទីនានានៅក្នុងគ្រំនិងលៀសចេញមកក្រៅនោះគេនិយមប្រើទឹក
ត្រជាក់ដាក់ត្រាំវា៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment