
ថ្នាំប្រឆាំងនឹងអាស៊ីត (Antiacids)
ថ្នាំប្រឆាំងនឹងអាស៊ីតនេះត្រូវបានគេប្រើប្រាស់សម្រាប់ការការពារ ទូទៅ។ ថ្នាំប្រឆាំងអាស៊ីតផ្សំពីជាតិអាលុយមីញ៉ូម និងម៉ាញ៉េស្យូមអាចជួយបន្ថយរោគសញ្ញានៃជំងឺរលាកក្រពះស្រួចស្រាលដោយ បន្សាបជាតិអាស៊ីតក្រពះ។ ថ្នាំនេះមិនថ្លៃ និងមានសុវត្ថិភាព។
ថ្នាំ Rulox គឺជាថ្នាំប្រឆាំងអាស៊ីត (មានការបញ្ចូលគ្នានៃអាលុយមីញ៉ូម និងម៉ាញ៉េស្យូម) ដែលមានសកម្មភាពបន្ថយភាពអាស៊ីតក្នុងក្រពះ និងបង្កើន pH ក្រពះ និងពោះវៀន។ អ៊ីយ៉ុងអាលុយមីញ៉ូមបន្ថយការកន្ត្រាក់របស់សាច់ដុំរលោង និងបន្ថយការបញ្ចេញចំណីអាហារនៅក្នុងក្រពះ។ ការបញ្ចូលគ្នានៃម៉ាញ៉េស្យូម និងអាលុយមីញ៉ូមត្រូវបានគេប្រើប្រាស់ដើម្បីជៀសវាងការប្រែប្រួលមុខងារ នៃពោះវៀនធំ។
ថ្នាំបង្អាក់សកម្មភាព H2 (H2 blockers)
ប្រភេទនៃថ្នាំនេះមានចលនការគឺបន្ថយការដណ្តើមនៃអ៊ីស្តាមីននៅ កន្លែងអ្នកទទួលអ៊ីស្តាមីន ២ (H2 receptor) ។ អ៊ីស្តាមីនដើរតួសំខាន់នៅក្នុងការបញ្ចេញអាស៊ីតក្រពះ។ នៅពេលដែលវាត្រូវបានគេប្រើតែឯង, វាត្រូវបានគេប្រើប្រាស់ដូចជាថ្នាំប្រឆាំងនឹងការបញ្ចេញក្នុង ការព្យាបាលមេរោគ H pylori។ ថ្នាំ Cimetidine (Tagamet) គឺជាពពួកថ្នាំប្រឆាំងនឹងអ៊ីស្តាមីន H2 ដែលធ្វើអោយមានការថយចុះការបញ្ចេញអាស៊ីតក្រពះ, ទំហំរបស់ក្រពះ និងកំហាប់នៃអ៊ីដ្រូសែន។
ថ្នាំ PPI (Proton pump inhibitors)
ថ្នាំ PPI គឺជាថ្នាំមួយបន្ថយការបញ្ចេញរបស់អង់ស៊ីមដូចជា H, K និង ATPase ដែលស្ថិតនៅនឹងភ្នាសសម្រាប់បញ្ចេញអាស៊ីតក្រពះ។ ថ្នាំ PPI អាចបន្ថយទាំងស្រុងនូវការបញ្ចេញអាស៊ីត និងមានសកម្មភាពយូរ។ ពួកវាមានប្រសិទ្ធភាពខ្ពស់បំផុតនៃការរាំងស្ទះអាស៊ីតក្រពះ។ ថ្នាំ Omeprazole គឺជាថ្នាំដែលស្ថិតនៅក្នុងក្រុមថ្នាំ PPI នេះ។
ថ្នាំអង់ទីប៊ីយោទិច
ការឆ្លងមេរោគបាក់តេរីក៏អាចបណ្តាលអោយរលាកក្រពះផងដែរ។ មូលហេតុទូទៅបំផុតគឺបណ្តាលមកពីមេរោគ H pylori។ ថ្នាំជាច្រើនមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ H pylori។ ថ្នាំអង់ទីប៊ីយោទិចតែមួយមុខមិនត្រូវបានគេណែនាំអោយប្រើនោះទេ ដោយសារតែងាយនឹងវិវត្តទៅនឹងស៊ាំនៃថ្នាំ។
ការព្យាបាលបញ្ចូលគ្នារួមមាន ថ្នាំ PPI គួបផ្សំនឹងថ្នាំ amoxicillin ឬថ្នាំ PPI គួបផ្សំនឹងថ្នាំ clarithromycin ។
ការប្រើប្រាស់ថ្នាំបីគួបផ្សំគ្នាក៏ត្រូវបានគេណែនាំក្នុង ការសម្លាប់មេរោគបាក់តេរីដែលបង្កអោយជាជំងឺរលាកក្រពះផងដែរ។ ថ្នាំនោះរួមមាន ថ្នាំ PPI, ថ្នាំ clarithromycin និងថ្នាំ amoxicillin ឬថ្នាំ metronidazole។ ការព្យាបាលដោយថ្នាំបួនមុខបញ្ចូលគ្នាក៏ត្រូវបានគេណែនាំអោយប្រើ ផងដែរ។
ការពិភាក្សាថាតើថ្នាំណាមួយដែលត្រូវប្រើ ត្រូវបានពឹងផ្អែកលើគោលការណ៍៤គឺ ទី១ គឺភាពពុលផ្សេងៗពីគ្នានៃថ្នាំនីមួយៗ ទី២គឺតម្លៃនៃថ្នាំនីមួយៗ ទី៣ គឺភាពបន្ទាន់នៃបាក់តេរីដែលធន់ទៅនឹងថ្នាំប្រឆាំងនឹងមេរោគ និងទី៤ គឺកម្រិតនៃភាពទប់ទល់នៃជំងឺ។
ថ្នាំប្រឆាំងនឹងការរាក
វាត្រូវបានគេប្រើប្រាស់ក្នុងការគួបផ្សំជាមួយនឹងថ្នាំអង់ទីប៊ី យោទិច និងថ្នាំ PPI ឬ ថ្នាំបង្អាក់សកម្មភាព H2 ដើម្បីសម្លាប់មេរោគ H pylori។
ថ្នាំដែលគេប្រើជាទូទៅគឺថ្នាំ Bismatrol, Pepto-Bismol ជាដើម៕សុខភាព
0 Comments:
Post a Comment