Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 4, 2013

អាហ!! ខ​ប្រហុក​បាត់ដំបង ពី និស្ស័យ ឆ្ងាញ់អត់!!!

0 Comments


ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ជាទីមេត្រី! ថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកទៅភ្លក្សម្ហូបខ្មែរ នៅអាហារដ្ឋាន និស្ស័យ ដើម្បីភ្លក្ស «ខប្រហុកបាត់ដំបង»។
គ្រឿងផ្សំ : ត្រីអណ្ដែង សាច់ជ្រូកបីជាន់ ប្រហុក ខ្ទឹមស ម្ទេស ស្លឹកក្រូចសើច និងត្រប់ពុតលំញង។
បន្លែអន្លក់ : ត្រកួន ត្រប់ស្រួយ ត្រសក់ ផ្កាស្នោ ខ្ញី ស្វាយខ្ចី ពពាយ និងព្រលិត (ឬបន្លែផ្សេងតាមចំណូលចិត្ត)។
គ្រឿងផ្សំរសជាតិ : ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោត។
វិធី ចម្អិន : ដំបូងត្រូវយកខ្ទឹមសមកបកសម្បកចេញ និងបេះត្រប់ពុតលំញង។ យកសាច់ជ្រូកបីជាន់ទៅចិញ្ច្រាំទុកមួយអន្លើ រួចសឹមចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋល្អឲ្យទុកដោយឡែក។
ដំណាក់កាលបន្ទាប់ យកត្រីអណ្ដែងទៅបំពងឲ្យស្រួយ និងឆ្អិនល្មម រួចដួសទុកឲ្យស្រក់ខ្លាញ់។
បន្ទាប់ មក ទៀត យកខ្ទឹមស គ្រាប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឲ្យមានក្លិនឈ្ងុយ មុននឹងដាក់ប្រេងឆាចូល។ ចាប់ផ្ដើមបង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំរួចដាក់ចូលក្នុងខ្ទះឆាជាមួយគ្នាឲ្យសព្វ សាច់។ ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។ ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី ដើម្បីឲ្យខប្រហុកបាត់ដំបងនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។
ប្រសិន បើលោកអ្នកចង់ភ្លក្ស ខប្រហុកបាត់ដំបងនេះផ្ទាល់ សូមអញ្ជើញទៅកាន់អាហារដ្ឋាន និស្ស័យ ស្ថិតនៅផ្លូវលេខ ១៧៨ AB ផ្លូវលេខ ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ ០១១ ៥៧ ៤៧ ៦៧ និង ០៨៨ ៣៦ ៨៨ ២៨៨។។
ភោជនីយដ្ឋាន សាលាបង្រៀនធ្វើម្ហូប និងលោកអ្នកដែលចង់ចែករំលែកវិធីចម្អិនម្ហូបរបស់ខ្លួនជាមួយ ប្រិយមិត្ត ភ្នំពេញ ប៉ុស្ដិ៍ សូមទាក់ទងមកផ្នែកជីវិតកម្សាន្តតាមរយៈលេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕
By: ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com