សួស្ដី​ ​បង​ Sabay!
​ ​អរុណ​សួស្ដី​ បង​ Sabay​​ តើ​បង​សុខសប្បាយ​ជា​ទេ ​ហើយ​ការងារ​ដំណើរ​ការ​យ៉ាង​ណា​ដែរ? ​​ខ្ញុំ​ជា​ប្រិយមិត្ត​ម្នាក់​ដែល​តែង​អាន​គ្រប់​ព័ត៌មាន​ដែល Sabay ​ចុះ​ផ្សាយ​ជា​ប្រចាំ។​ ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ​ដែល​ Sabay ​ផ្ដល់​ឱកាស​​ដល់​អ្នក​ដែល​ចង់​បង្ហាញ​​ពី​រឿង​ស្នេហា​ក្នុង​ទំព័រ​របស់​បង។ ​ដូច្នេះ​ថ្ងៃ​នេះ ​ខ្ញុំ​ចង់​លាត​ត្រដាង​រឿង​ស្នេហា​ ដ៏​ឈឺចាប់​របស់​ខ្ញុំ​ នៅ​ថ្នាក់​មហាវិទ្យាល័យ ​ព្រោះ​ខ្ញុំ​មិន​​ហ៊ាន​​ប្រាប់​មនុស្ស​ជុំ​វិញ​ខ្លួន​ ព្រោះ​ខ្លាច​​ពួកគេ​គិត​ថា ​ខ្ញុំ​ឆ្កួត​​​ ហើយ​បើ​ទុក​ទៀត​ខ្ញុំ​កាន់​តែ​ឈឺចាប់​ទ្វេ​ដង។ ​ដូច្នេះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ផ្សេង​​ ក្រៅ​ពី​សុំ​ឲ្យ​បង​ប្រែ​សម្រួល ​និង​ចុះ​ផ្សាយ​ក្នុង​ទំព័រ​របស់​បង​ប៉ុណ្ណោះ។
​ ​​​​​​​ស្នេហា​ដ៏​ឈឺចាប់​របស់​ខ្ញុំ​ ផ្ដើម​ដំបូង​ក្រោយ​បញ្ចប់​វិទ្យាល័យ​បន្ត​ចូល​មហាវិទ្យាល័យ​នៅ​​ខេត្ត​មួយ។ ​ក្រោយ​បញ្ចប់​វិទ្យាល័យ​ជាមួយ​និទ្ទេស​ដ៏​ល្អ ​ខ្ញុំ​ក៏​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​​នៅ​ខេត្ត​មួយ​នោះ​។ ​ឆ្នាំ​ទី ១ ​និង​ទី ២ ​ខ្ញុំ​ប្រឹង​ប្រែង​រៀន​សូត្រ​ខ្លាំង​ណាស់​ដោយ​មិន​បាន​គិត​ដល់​រឿង​ស្នេហា ​​ដើរ​ផឹកស៊ី ​និង​ធ្វើ​រឿង​អ្វី​ផ្សេង​ទៀត​ឡើយ។ ​នៅ​ពេល​នោះ​ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើការ​ជា​គ្រូបង្រៀន​​ភាសា​អង់គ្លេស​ក្រៅ​ ម៉ោង ​នៅ​វិទ្យាស្ថាន​មួយ​ ​ជា​ពេល​ដែល​ខ្ញុំ​ស្គាល់​មនុស្ស​ច្រើន​ឡើង​​ រួម​ទាំង​សិស្ស​ស្រី​ ប្រុស។ ​
ពេល ​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ ​​បេះ​ដូង​របស់​ខ្ញុំ​ក៏​មិន​នៅ​នឹង​ថ្កល់​​ទៀត​ដែរ ខ្ញុំ​បាន​លង់​ស្រឡាញ់​សិស្ស​របស់​ខ្ញុំ​ម្នាក់។ ​នាង​មិន​សូវ​ជា​ស្អាត​ទេ​ សម្រាប់​អ្នក​ដទៃ​ តែ​សម្រាប់​ខ្ញុំ​​នាង​ជា​ស្រី​ដែល​ស្រស់​ស្អាត​ជាង​គេ។ ​យើង​ផ្ដើម​ទាក់ទង​គ្នា​នៅ​ពេល​ដែល​ខ្ញុំ និង​នាង​រៀន​ឆ្នាំ​ទី ២​ដូចគ្នា។ ​អាយុ​របស់​យើង​ប្រហាក់ប្រហែល​គ្នា ​ហើយ​រៀន​ជំនាន់​ជាមួយ​គ្នា​ទៀត។ ​ប៉ុន្តែ​នៅ​ពេល​ឈាន​ចូល​ឆ្នាំ​ទី ៣​​ ខ្ញុំ​ស្គាល់​ទាំង​ភាព​ឈឺចាប់​ និង​រីករាយ។ ​​ពេល​ខ្ញុំ​កំពុង​ស្រឡាញ់​នាង ​មាន​បុរស​ម្នាក់​ក៏​​កំពុង​ទាក់ទង​នាង​ដែរ។ ​ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ធ្វើ​ដូច​អត់​មាន​អ្វី​កើត​ឡើង​ ព្រោះ​មិន​ចង់​ឲ្យ​ស្នេហ៍​ដំបូង​របស់​ខ្ញុំ​បញ្ចប់​ទៅ​ដោយ​ស្រួល។ ​ខ្ញុំ​ដឹង​ថា ​នាង​ស្រឡាញ់​បុរស​ម្នាក់​នោះ​​ជាង​ខ្ញុំ​ទៅ​ទៀត។ ​ថ្ងៃ​មួយ​ ខ្ញុំ​បាន​សួរ​នាង​​​ ​ឲ្យ​រៀបរាប់​លម្អិត​ពី​បុរស​ម្នាក់​នោះ ​តែ​នាង​ឆ្លើយ​ថា​​ គេ​គឺ​ជា​មិត្ត​ធម្មតា​ប៉ុណ្ណោះ ​​បើ​ទោះ​ជា​ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ថា ​មិន​ធម្មតា​ដូច​ពាក្យ​នាង​និយាយ។ នាង​តែង​ទៅ​សាលា​ជាមួយ​បុរស​ម្នាក់​នោះ​រហូត។ ​​ខ្ញុំ​ និង​បុរស​ម្នាក់​នោះ​គឺ​ជា​មនុស្ស​ដែល​​មាន​គេ​ស្គាល់​ច្រើន​នៅ​ក្នុង​សាលា ​ដោយ​កាន់​តួនាទី​ធំ​​ផ្សេង​គ្នា។
ទោះ​ ជា​យ៉ាង​ណា​ ខ្ញុំ​ចាប់​ផ្ដើម​មិន​ច្បាស់​ពី​ចិត្ត​របស់​នាង​ថា ​​តើ​នាង​កំពុង​គិត​អ្វី​នោះ​ទេ​ ​តែ​បាន​បន្ត​ទាក់ទង​ជាមួយ​នាង​រហូត​​ដល់​ឆ្នាំ​ទី ៤។ ​​​នៅ​ពាក់កណ្ដាល​ឆ្នាំ​ទី ៣ ​សាលា​បាន​រៀបចំ​ឲ្យ​មាន​ការ​ចុះ​កម្មសិក្សា​នៅ​ប្រាសាទ​អង្គរវត្ត ​ហើយ​យើង​ទាំង​បី​នាក់ ​​ខ្ញុំ​ នាង​ និង​គេ​ សុទ្ធ​តែ​ចូលរួម។ ​​នៅ​ពេល​នោះ​ នាង​មិន​ជិះ​ឡាន​ជាមួយ​ខ្ញុំ​ទេ ​ដោយ​សុខ​ចិត្ត​ជិះ​ជាមួយ​បុរស​ម្នាក់​នោះ។
​ ​​​​​​​​​ពេល​ទៅ​ដល់​ នាង​ដើរ​លេង​ និង​ថត​រូប​ជាមួយ​បុរស​នោះ​រហូត ​​ប៉ុន្តែ​តែង​សម្លឹង​រក​ខ្ញុំ ​និង​មើល​ទៅ​ដូច​ជា​ខ្លាចៗ។ ​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​នាង​ នាង​ហាក់​​​នៅ​រាង​ឆ្ងាយ​​ពី​បុរស​នោះ​បន្តិច។ ​​ខ្ញុំ​ពិត​ជា​មិន​ដឹង​​ថា​​នាង​កំពុង​ធ្វើ​អ្វី​នោះ​ទេ? ​​នៅ​ថ្ងៃ​ចុងក្រោយ​ ​នៃ​ទស្សនកិច្ច​សិក្សា​នៅ​ទី​នោះ ​​និស្សិត​ទាំង​អស់​​បាន​ទៅ​ទស្សនា​តំបន់​អភិរក្ស​អង្គរ។ ​ខ្ញុំ​មិន​បាន​ចូល​ទៅ​ខាង​ក្នុង​ទេ ​ព្រោះ​ឃ្លាន​ខ្លាំង ​ចង់​រក​អី​ញ៉ាំ។ ​​នាង​មិន​​បាន​នៅ​ជាមួយ​បុរស​នោះ​ទេ ​ដោយ​សុខ​ចិត្ត​ចេញ​ក្រៅ​តាម​រក​ខ្ញុំ។ ​​ខ្ញុំ​មិន​ដឹង​ថា ​នាង​មក​រក​ខ្ញុំ​កន្លែង​ញ៉ាំ​អី​ទេ។ ​​ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក​ ស្រាប់​តែ​លេច​មុខ​បុរស​នោះ​ ​នៅ​ពី​មុខ​ខ្ញុំ ​និយាយ​ពាក្យ​សម្ដី​អសុ​រស​ និង​ម៉ត់ចត់​ដាក់​ខ្ញុំ ​តែ​ខ្ញុំ​មិន​ឆ្លើយ​អ្វី​ទាំង​អស់​​ព្រោះ​យល់​ថា ​​​​គ្មាន​តម្លៃ​នឹង​ឈ្លោះ​ជាមួយ​មនុស្ស​បែប​នេះ​នៅ​តាម​ផ្លូវ។ ​​ពេល​នោះ​ ខ្ញុំ​បាន​​សួរ​នាង​ឲ្យ​សម្រេច​ចិត្ត​ជ្រើស​រើស​​បុរស​ដែល​នាង​ត្រូវការ​​ ពិត​ប្រាកដ។ ​​នាង​ឆ្លើយ​ថា​​ នាង​ស្រឡាញ់​ខ្ញុំ ​ហើយ​​ថា​មិន​​ចំពោះ​ថា​ ​មាន​​អ្វី​កើត​ឡើង​ក៏​នាង​មិន​ចាកចេញ​ពី​ខ្ញុំ​ដែរ។ ​នាង​សុំ​ឲ្យ​ខ្ញុំ​ឲ្យ​ពេល​នាង​បន្តិច​ដើម្បី​បំភ្លេច​បុរស​ម្នាក់​នោះ ព្រោះ​គេ​ជា​ស្នេហា​ដំបូង​របស់​នាង។ ​ខ្ញុំ​បាន​យល់ព្រម​នឹង​នាង ​​ព្រោះ​ខ្ញុំ​ដឹង​ថា ​ស្នេហា​ដំបូង​ពិត​ជា​ពិបាក​បំភ្លេច​ណាស់ ​តួយ៉ាង​ដូច​ខ្ញុំ​​មិន​អាច​បំភ្លេច​នាង​ដូចគ្នា។​
​ ​​​​​ចាប់​តាំង​ពី​ពេល​នោះ​មក​ ​ខ្ញុំ​នៅ​បន្ត​ទាក់ទង​ជាមួយ​នាង​ដដែល ​ប៉ុន្តែ​​ឲ្យ​នាង​​ធ្វើ​តាម​អ្វី​ដែល​នាង​ចង់​បាន​ដើម្បី​បំភ្លេច​បុរស​ ម្នាក់​នោះ។ ​មួយ​ឆ្នាំ​ក្រោយ​មក ​នៅ​ថ្ងៃ​ប្រឡង​បញ្ចប់​ឆ្នាំ​ទី ៤ ​​ថ្ងៃ​ដែល​ខ្ញុំ​គិត​ថា​ជា​ថ្ងៃ​រីករាយ​ក្នុង​ជីវិត​​នោះ​ បាន​ប្រែ​ក្លាយ​ជា​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត។ ​​នាង​បាន​មក​ជួប​ខ្ញុំ​និយាយ​ប្រាប់​ខ្ញុំ​ថា “បង! ​ខ្ញុំ​មិន​អាច​បែក​ពី​គេ​បាន​ទេ ​ព្រោះ​គេ​ជា​មនុស្ស​ទី ១ ​ចំណែក​បង​ជា​មនុស្ស​ទី ២​ ប៉ុណ្ណោះ ដូច្នេះ…” ​
​ ​តើ​ឲ្យ​ខ្ញុំ​ធ្វើ​បែប​ណា​ ដើម្បី​បំភ្លេច​នាងបាន បើ​​ឥឡូវ​នេះ​បេះដូង​ខ្ញុំ​ពេញ​ប្រៀប​ដោយ​រូប​នាង​ទៅ​ហើយ? ​ហេតុអី​នាង​ឃោរឃៅ​ចំពោះ​ខ្ញុំ​ម្ល៉េះ? ​
ចុងក្រោយ​ ខ្ញុំ​សូម​អរគុណ បង​ Sabay ​ដែល​ជួយ​ចុះ​ផ្សាយ។
ដោយ​ក្ដី​គោរព ​និង​ឈឺចាប់
ប្រែ​សម្រួល៖ Zac Sabay News
ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់ ​may.soklim@cidc.com.kh។ ឬ​អ្នក​​អាច​ទូរស័ព្ទ​មក​យើង ០១៦ ៧៩២ ១៥១។ Sabay នឹង​ចុះ​​ផ្សាយ​​ជូន។
អត្ថបទ​ដើម៖
Dear Bong Sabay,
Good morning both sabay, how are you and your work? I am one of the
readers who always read all of kinds of information released by Sabay
Newspaper. And I am also happy thay Sabay gives a chance to anyone who
wants to show out about their personal love story to pose in this
newspaper. Now i want to ask your help for me to reveal my bitter love
during my past life at university because I dare not tell anyone around
me coz if I said, someone will think that I am crazy man in love but if
I still keep it I fell in my heart nearly break out. So this is no
choice but have chance to show out on this web site and please Bong
sabay helps me to translate in Khmer.
My bitter love story is starting while I finished high school and move
to study at university at the remote area. When I passed my high school
with good mention and I also got scholarship to study at that province.
For the first and second year, I tried to study. I do not care about
love, drinking or anything else besides studying. At the same time I was
selected as a English-part time teacher for one institute, that time I
met and knew many people and student both men and ladies. The time is
moving and my heart does not stay the same, I felt I fall in love my own
private student, she is not too pretty for anyone but she is very
beautiful for me. We started contacting with each other when I am a
second year and so is her. Our ages are nearly the same and we study the
same year (generation). We started contacting with each other more than
3 years. But during 3 years, I met both happiness and sadness. While I
was falling in love with her, I learned that there was a man who she was
also contacting with. But I still ignored with what I have known because
I do not want to finish my first love at that time. I still ignored
although I know that she loved him more than me. One day I asked her to
tell me detail about that man but she told me that he is only her friend
but i know clearly that he and she is not a normal friend because she
always went to school with him all time. I and He are also the
well-known men in the school because I and he have some importance
position in the school difference place. I really do not understand with
her heart. I still keep in touch with her till I studied year 4. In the
middle of year 3, school prepared a field trip to visit at Angkor wat,
I, her and he also went to there. She decided not to take car with me
but she took car with him.
She went for a walk with him and took photo with him but her eyes
always looking for me and feel scare and go a bit far from him when she
saw me but on the back of me, I really do not know? One day, it was the
last day of staying in Angkor; we all (all students) had to visit at
Angkor Conservation center. I did not stay inside because i feel hungry
and want to find something to eat and then she decided not stay with him
and went out to meet me. I did not know she want to find me at the
eating shop. But a few minute later, he came there and talk with me very
seriously and impolite word but replied nothing because think that it is
no value to make argument with him on the road. That time I suggested
her to decide which one she needed. And then she said that She loves me
and that although what happened she will not go away from me but she
asked me some time for her in order to forget him because he is the
first love for her. I agreed because I know that the first is very
difficult to forget like me, I try to forget her but however I cannot.
From that time, I still keep in touch like before and I let her do what
she needed to forget her. 1 year later, at the end of year 4, and the
last day of taking exam for finishing the bachelor, that day is the
happiest day I though in my mind but it become the most hurt day for me.
The last word she said to me is “ Bong I can not let him go because he
is the first for me but you are the second, so ……….”.
So what should I do to forget her in case now my heart is full of her
image?
Why is she cruel for me like this ?
At the last, I would like to thank ( Bong Sabay ) .
Hurting regards,