សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨
មេសាផ្សាយថា
មនុស្សជាង១ម៉ឺននាក់បានដើរដង្ហែជាក្បួនក្នុងទីក្រុង
តូក្យូ ដើម្បីចាប់ផ្តើម«សប្តាហ៍ឥន្ទធនូ»
ឬការប្រមូលផ្តុំរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា
ដែលរៀបចំឡើងជាលើកដំបូង
ក្នុងទិសដៅទ្រទ្រង់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ។
នាងហ៊ីរ៉ូកូ ម៉ាស៊ូហារ៉ា អាយុ៣៥ឆ្នាំ
មនុស្សម្នាក់ក្នុងចំណោមអ្នកប្រារព្ធពិធីថ្លែងថា
មានមនុស្សចូលរួមក្នុងក្បួននោះប្រហែល១២.០០០នាក់
គឺជាផ្នែកមួយនៃគម្រោង ដែលដំណើរការរហូតដល់ថ្ងៃទី៦ ឧសភា
។នាងម៉ាស៊ូហារ៉ា
ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍របស់ខ្លួននៅឯមជ្ឈមណ្ឌល
ទេសចរណ៍តូក្យូ ឌីស្នី កាលពីខែមុននិយាយថា
ការទ្រទ្រង់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាកំពុងមាន
ការកើនឡើងជារឿយៗ ។
ការរៀបការរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅមិនទាន់មាន
ច្បាប់ទទួលស្គាល់ក្នុងប្រទេសជប៉ុនទេ
ទោះបីជាមានប្រទេសជាច្រើននៅទូទាំងពិភពលោកមានច្បាប់ទទួល
ស្គាល់ក៏ដោយ ៕ប្រភពពី កម្ពុជាថ្មី
0 Comments:
Post a Comment