Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 15, 2013

ស្លឹកម្រុំ ឧិសថ​ព្យាបាល​និងទប់ស្កាត់​ជំងឺ​ដ៏​សក្កិសិទ្ធ

0 Comments

ស្លឹកម្រុំ មិនត្រឹមតែអាចមកស្លរកកូរទេ អ្វីដែលសំខាន់នោះគឺក៏អាចប្រើប្រាស់ជាថ្នាំព្យាលបាលដ៏សក្កិសិទ្ធទៀតផងដែរ។ វាមានតំលៃថោកហើយងាយស្រួលរកនៅប្រទេសកម្ពុជាយើង។ឯកសារបរទេស មួយបានបង្ហាញថាការស្រាវជ្រាវតាមវិទ្យាសាស្ត្របានបង្ហាញថារុក្ខជាតិស្លឹកម្រុំដ៏សាមញ្ញនេះផ្ទុកទៅដោយថាមពលជីវជាតិ

  • កំរិតវិតាមីន C 7ដង ច្រើនជាងផ្លែក្រូច
  • កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ
  • កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត
  • កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
  • កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក

មិនមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រច្រើនប៉ុន្មានទេ មានតែផ្នែកមួយជាក់លាក់ដែលការស្រាវជ្រាវតាមវិទ្យាសាស្ត្របង្ហាញគឺគេអាចវាអាចប្រើប្រាស់វាសំរាប់ជា Antibiotic ។ប៉ុន្តែតាមការព្យាបាលបែបថ្នាំបូរាណរបស់ប្រទេសឥណ្ឌានិយាយថាស្លឹកម្រុំនេះអាចទប់ស្កាត់ជំងឺបាន៣០០មុខ។

ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់នូវក្តីសង្ឃឹម ផ្ទុកទៅដោយអាហាររូបត្ថម្ភ ជាថ្នាំពេទ្យ និង មានតំលែថោកសមរម្យ សំរាប់ប្រទេសក្រីក្រជាច្រើននៅលើពិភពលោក។

អ្នកអាចកែច្នៃស្លឹកម្រុំមកធ្វើជាតែផឹកបានដោយយកស្លឹកម្រុំមកលាងហើយដាក់ហាល(កុំអោយត្រូវថ្ងៃចំ) រហូតដល់វាក្រៀមស្រួយ បន្ទាប់មកយកស្លឹកនោះមកបុកឬកិនអោយម៉ដ្ឋ។ អ្នកអាចទទួលទានដោយដាក់ឆុងដូចតែដែរ គឺកំរិតទឹកក្តៅមួយកែវត្រូវដាក់តែស្លឹកម្រុំមួយស្លាបព្រាកាហ្វេ។
និពន្ធ​ដោយ ចាន់ណេ
 ប្រភពពី evithy

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com