Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, May 3, 2013

មើល Kimchi "​អាហារ​" ជួយ​គ្របគ្រង​ស្ករ​ក្នុង​ឈាម របស់មនុស្ស

0 Comments


នេះ​ជា​ពណ៌​មាន​ថ្មី​ទើបត្រូវ​បានលើកឡើង​ ដោយ​ទស្សនា​វ​ដ្តី​ថែទាំ​សុខភាព​ល្បីឈ្មោះ PRE នៅ​អាមេរិក សំដៅ​ជួយ​មនុស្ស​ធាត់​និយាយ​ដោយឡែក រកឃើញ​វិធី​គ្រប់គ្រង​ភាព​ឃ្លាន​ប្រសិទ្ធភាព និង​ប្រឆាំង​តប​ជំងឺ​ធាត់ ។​
​នៅ​អាមេរិក Kimchi នៅ​ត្រូវបាន​ជំទាវ​ទី​១ អាមេរិក​មី​នេ​ល​អូ​បា​ម៉ា បោះ​អត្រា​នុ​ម័ត និង​ត្រូវបាន​តាំង​លក់​យ៉ាង​ទូលំទូលាយ​ក្នុង​ហាង​ទាំងឡាយ ។ នៅ​ប្រទេស​ដែល​ជំងឺ​ធាត់​កំពុង​ក្លាយជា​បញ្ហា​មួយ​មាន​លក្ខណៈ​ជាតិ​ដូច​ អាមេរិក នោះ​ការអនុម័ត​និង​ដាក់លក់​ទូលំទូលាយ​នូវ​អាហារ​មួយ​ភេទ​ណាមួយ​នោះ​ដើម្បី​ ជំនួយ​គ្រប់គ្រង​ជំងឺ​ធាត់​គឺមាន​សារសំខាន់​ណាស់ និង​ជានិច្ចកាល​ត្រូវបាន​ពិនិត្យ​ពិសោធន៍​ម៉ត់ចត់ ។​
​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​លើ​ ទស្សនា​វ​ដ្តី "​អាហារ​ព្យាបាល​ជំងឺ​" (The Journal of Medicinal Food) របស់​អាមេរិក នោះ Kimchi មានលទ្ធភាព​កែប្រែ​ឲ្យ​ប្រសើរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ពេល​ឃ្លាន និង​ផ្គត់ផ្គង់​បរិមាណ​ដ៏​ធំ​មួយ​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់ ។​
​ដើម្បី​លើកឡើង​ការសន្និដ្ឋាន​ខាងលើ ពួក​អ្នកស្រាវជ្រាវ​អាមេរិក​បាន​ទៅធ្វើ​ការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Kimchi (kimchi Research Isstitute) និង​សាកលវិទ្យាល័យ​ជាតិ Pusan (Pusan National University) នៅ​Busan កូរ៉េខាងត្បូង ។ នៅទីនេះ ពួកគេ​អនុវត្ត​សម្រាប់​មុខសញ្ញា​១០០​នាក់​នូវ​របប​អាហារ​មាន kimchi តិច​ឬ​ច្រើន ក្នុង​រយៈពេល​១​សប្តាហ៍ ។ ក្រោយ​ពេលវេលា​ពិសោធន៍ ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ទាំង​២​ក្រុម​នេះ​សុទ្ធតែ​រារាំង​បាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​យ៉ាង​ ទាប​ពេល​ឃ្លាន ទន្ទឹមនេះ​ប​ង្កើ​កម្រិត​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​សរីរាង្គ ។ ពិសេស​អ្នក​ទទួលទាន Kimchi ច្រើន​នៅ​ទទួលបាន​ប្រយោជន៍​ធំ​ជាង ។​
​ហើយ​នោះ​ពុំមែន​ជា​មូលហេតុ​តែមួយគត់​ បណ្តា​ល​ឲ្យ​អ្នក​ត្រូវ​បន្ថែម​អាហារ​ឡើង​មេនេះ​ទៅក្នុង​របប​ទទួលទាន ។ លោក Angela Lemond វេជ្ជបណ្ឌិត ជំនាញការ​ជីវជាតិ អ្នកនាំពាក្យ​របស់​វិទ្យាស្ថាន​ជីវជាតិ និង​របប​ទទួលទាន​អាមេរិក (Academy of Nutrition and Dietetics) ឲ្យ​ដឹង​បន្ថែមថា "kimchi ជា​ប្រភព​សម្បូរ​ជាតិ​សរសៃ និង​ពពួក​បាក់តេរី​មាន​ប្រយោជន៍ ជួយ​រំលាយ​អាហារ​ល្អ ។ ក្រៅពីនេះ​វា​នៅ​ផ្ទុក​សម្បូរ​បាក់តេរី Lactobacillus ដូចគ្នា​នឹង​ប្រភេទ​បាក់តេរី​មាន​ប្រយោជន៍​ត្រូវបាន​រកឃើញ​ក្នុង​ទឹកដោះគោ​ ជូរ​។ បាក់តេរី​ទាំងនេះ​មាន​ប្រសិទ្ធភាព​បង្កើន​សុខភាព​ផ្លូវ​ពោះវៀន​និង​ប្រព័ន្ធ ​ការពារ​សរីរាង្គ​យ៉ាង​ស័ក្តិ​សិទ្ធ​" ។​
​អ្នក​អាច​ស្វែងរក​ដោយ​ខ្លួនឯង នូវ​រូបមន្ត​ធ្វើ kimchi តាមរយៈ​អ៊ិន​ធឺ​ណេ​ត និង​កែសម្រួល​កម្រិត​ហឹរ​ឲ្យ​ត្រូវមាត់ (​ឬ​បញ្ហា​អំពី​ក្រពះ​របស់​អ្នក ប្រសិន​មាន​) ។ អ្នក​អាច​ឆា kimchi ជាមួយ​សាច់​សុទ្ធ​ទទួលទាន​ជាមួយ​បា​យស ឬ​ស៊ុត​ចៀន ទទួលទាន​ជាមួយ​មី គុយទាវ មីសួ​... សុទ្ធតែជា​វិធី​ដ៏​ឆ្ងាញ់​មាត់ និង​ពុំ​សូវ​មាន​កាឡូរី ៕ប្រភពពី ខ្មែរស្ថាបនា

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com