ប្រជាពលរដ្ឋ Hong Kong ដែលជាអតីតស្ថិតនៅក្រោមអាណានិគមអង់គ្លេសបានប្រមូលផ្តុំជា រៀងរាល់ឆ្នាំនៅទីក្រុងក្នុងសួន Victoria ដើម្បីរំលឹកដល់ជនរងគ្រោះដែលទទួលរងការបង្ក្រាបយ៉ាងសាហាវឃោរឃៅ ពីរដ្ឋអំណាចចិន នៅនៅឆ្នាំ១៩៨៩។
សូមបញ្ជាក់ថា ទីក្រុងហុងកុង គឺជាទីក្រុងមួយដែលមានប្រជាជនមិនពេញចិត្តទៅនឹងទង្វើរបស់រដ្ឋ អំណាចចិនច្រើនជាងគេនៅក្នុងប្រទេសចិនចំពោះការបង្ក្រាប់ទៅលើ ក្រុមនិស្សិតដែលមានរហូតដល់ទៅ៦៨ភាគរយ និងមានអ្នកពេញចិត្តតែជាង៣២ភាគរយប៉ុណ្ណោះ។ នេះបើតាមការស្ទង់មតិមួយដែលបានធ្វើឡើងដោយសាកលវិទ្យាល័យក្រុង ហុងកុងកាលពីខែមុន។
យ៉ាងណាក៏នៅថ្ងៃនេះ អជ្ញាធរចិនក៏បានទប់ស្កាត់ដោយដាក់ពង្រាយកងកម្លាំងនៅខាងក្រៅ ច្រកទ្វារថ្មទីកន្លែងកប់សព Wanan ជិតកូនភ្នំនៃភាគខាងលិចទីក្រុងប៉េកាំង។ រថយន្តប៉ូលីសជាច្រើនត្រូវបានដាក់ពង្រាយផងដែរនៅលើ Tiananmen។
សូមរម្លឹកបន្តិចថា នៅថ្ងៃទី៤មិថុនាឆ្នាំ១៩៨៩ រថក្រោះជាច្រើនគ្រឿងនៃកងទ័ពចិនបានបរកិនកំទេចក្នុងថ្លុកឈាមពួក និស្សិតបាតុករនៅលើទីលានTiananmen កណ្តាលទីក្រុងប៉េកាំងពួកនិស្សិតដែលបានកេណ្ឌប្រមូលគ្នាទាមទារឲ្យមាន កំណែទម្រង់នយោបាយនៅក្នុងប្រទេស។
ការវាយបង្ក្រាបនេះបានបណ្តាលឲ្យមានស្លាប់ជាច្រើនជាច្រើនពាន់ នាក់។ ២៤ឆ្នាំក្រោយមកព្រឹត្តិការណ៍ Tiananmen នៅតែជារឿងមួយដែលថ្នាក់ដឹកនាំចិនមិននិយាយរំលឹក ពីព្រោះខ្លាចមានចលនាបះបោរកើតឡើងជាថ្មីនៅពេលថ្ងៃខួបម្តងៗនៃ ការកាប់សម្លាប់រង្គាលនេះ៕(ដោយៈជា ធីរិទ្ធ) ប្រភពពី vayofm.com វិទ្យុខ្មែរអន្តរជាតិ (វាយោ)
0 Comments:
Post a Comment