ចង់អភិវឌ្ឍតម្លៃខ្លួនឯងជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការ។
អីចឹង សាកគិតថា
ខ្លួនអ្នកជាផលិតផលដែលកំពុងតែស្ថិតនៅក្នុងស្ថានភាព
ប្រកួតប្រជែងមួយវិញមើល៍ថា អ្វីៗនឹងទៅជាយ៉ាងណា?
នៅពេលដែល
អ្នកគិតថា អ្នកជាផលិតផល
អ្នកត្រូវព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីបំពេញតម្រូវការទីផ្សារ
ពុំនោះទេអតិថិជនរបស់អ្នកនឹងបោះបង់ចោលអ្នកទៅជ្រើសយកផលិតផលផ្សេងដែលល្អជាងទាំងគុណភាព និងតម្លៃ។
ដើម្បីឲ្យផលិតផលមួយមានគុណភាព និងប្រសើរជាងមុន ជាដំបូងអ្នកត្រូវសិក្សាស្វែងយល់ពីចំណុចខ្វះខាតនៅលើផលិតផលផ្ទាល់ ដោយទទួលយកមតិ យោបល់ ការរិះគន់ ពីអតិថិជនប្រើប្រាស់។
បន្ទាប់ពីទទួលបានគំនិតច្រើនពីអតិថិជនហើយ
អ្នកអាចធ្វើការវិភាគ
និងជ្រើសរើសយកចំណុចល្អមកផ្លាស់ប្ដូរទៅលើផលិតផលដែលមានដើម្បី
បំពេញតម្រូវការអតិថិជនដែលមានស្រាប់
និងបង្កើតចំណុចពិសេសណាមួយទាក់ទាញអតិថិជនថ្មីៗផ្សេងទៀត។
ចំពោះ
ខ្លួនអ្នក អតិថិជនដែលអាចផ្ដល់ជាមតិ យោបល់ និងការរិះគន់គឺ
មនុស្សជុំវិញដែលកំពុងរស់នៅ ធ្វើការ
និងប្រាស្រ័យទាក់ទងជាមួយអ្នក។ ដូច្នេះ សាកល្បងបើកចិត្តឲ្យទូលាយ
និងឲ្យពួកគេនិយាយពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់អ្នក។
ការផ្លាស់ប្ដូរខ្លួនឯងនេះទៀតសោតមិនចាំបាច់ថា
ត្រូវចំណាយច្រើននោះទេ។ សាកគិតថា
អ្នកចង់ផ្លាស់ប្ដូរខ្លួនឯងពាក់ព័ន្ធនឹងចំណេះដឹងលើពីប្រធានបទ
មួយឧទាហរណ៍ សេដ្ឋកិច្ចក្នុងរយៈពេលមួយឆ្នាំ។ ដូច្នេះ
ក្នុងមួយខែអ្នកអាចចំណាយពេលទៅបណ្ណាល័យ បី
ឬបួនដងអានសៀវភៅពាក់ព័ន្ធនឹងសេដ្ឋកិច្ច
ឬអាចទិញសៀវភៅបីបួនក្បាលសម្រាប់អានរយៈពេលមួយឆ្នាំតែម្ដង។
ផុត
ពីមួយឆ្នាំទៅ ប្រៀបធៀបខ្លួនឯងបន្តិចមើល៍ថា
កាលពីមួយឆ្នាំមុន និងបច្ចុប្បន្នអ្នកមានការយល់ដឹងយ៉ាងណា
ពាក់ព័ន្ធនឹងប្រធានបទសេដ្ឋកិច្ច។
មួយឆ្នាំក្រោយមកទៀត អ្នកអាចផ្ដោតទៅលើប្រធានបទថ្មីមួយទៀត។ ស្រមៃមើលថា ១០ ឆ្នាំបន្ទាប់ចំណេះដឹងរបស់អ្នកផ្លាស់ប្ដូរប៉ុណ្ណា? ពេលខ្លះអ្នកមិនបានគិតចង់ផ្លាស់ប្ដូរខ្លួនឯងទេ
ព្រោះយល់ថា នោះគ្រាន់ជាការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះ
ប៉ុន្តែកុំភ្លេចថា រយៈពេល ១០
ឆ្នាំក្រោយអ្នកនឹងមើលឃើញច្បាស់ថា
ការផ្លាស់ប្ដូរតិចតួចប្រចាំថ្ងៃនោះផ្លាស់ប្ដូរជីវិតរបស់អ្នក
ធំធេងប៉ុណ្ណា។ ចូរគិតពីទីផ្សាររយៈពេល ៥ ឬ ១០ ឆ្នាំក្រោយ
ហើយសាកល្បងសម្រួចខ្លួនអ្នក ពីពេលឥលូវ។
មិនជឿ សាកល្បងដោយខ្លួនឯងមើល៍!
ប្រែសម្រួល៖ Zac
ប្រភព៖ Forbes សប្បាយ
ប្រភព៖ Forbes សប្បាយ
0 Comments:
Post a Comment