កញ្ញាម៉ាលី
នៅសង្កាត់ចាក់អង្រែរាជធានីភ្នំពេញ
បានចូលរួមចែករំលែកបទពិសោធន៍សម្ផស្សដល់សុភាពបុរស-នារី
ដោយនាងប្រាប់ឱ្យដឹងថា
ឆ្លងកាត់ការអនុវត្តជាក់ស្តែងកន្លងមកដែលនាងតែងយកផ្លែ
ត្រសក់មកបិទមុខ ដើម្បីឱ្យវាជួយថែរក្សា
និងបំប៉នស្បែកមុខនោះ ឃើញថា មានភាពស្រស់ថ្លាមែន
គឺវាធ្វើឱ្យស្បែកមុខទន់រលោងមានសំណើម ភ្លឺថ្លា
ហើយអាចជួយបន្តឹង និងកាត់បន្ថយភាពជ្រៀវជ្រួញបានទៀតផង ។
ដូចគ្នានេះដែរ កញ្ញា ដាឡែន
នៅច្បារអំពៅរាជធានីភ្នំពេញ បានរៀបរាប់ឱ្យដឹងដែរថា
នាងក៏ចូលចិត្តយកត្រសក់មកបិទមុខដែរ
ព្រោះក្រោយពេលបិទរួចស្បែកមុខប្រែទៅជាភ្លឺថ្លាម៉ដ្ឋ
រលោង ហើយពេលធ្វើដំណើរមិនធ្វើឱ្យស្បែកប្រែទៅជាក្រហម
និងរោលនោះទេ ។
+ របៀបផ្សំ
- វត្ថុផ្សំ
. ត្រសក់៤ឬ៥ផ្លែ អាចស្មើនឹង៥០០ក្រាមទៅ៦០០ក្រាម
. ទឹកឃ្មុំ២ស្លាបព្រាបាយ
- វត្ថុផ្សំ
. ត្រសក់៤ឬ៥ផ្លែ អាចស្មើនឹង៥០០ក្រាមទៅ៦០០ក្រាម
. ទឹកឃ្មុំ២ស្លាបព្រាបាយ
- វិធីធ្វើ
. ត្រសក់ត្រូវចិតយកសម្បក និងគ្រាប់ចេញ លាងសាច់ត្រសក់ឱ្យស្អាត រួចបុកឱ្យម៉ដ្ឋ ច្រោះទឹកចេញទុកតែសាច់ត្រសក់ប៉ុណ្ណោះ មិនត្រូវច្រោះវាឱ្យស្ងួតពេកទេ ហើយក៏មិនត្រូវទុករាវពេកដែរ (បើមានម៉ាស៊ីនក្រឡុកផ្លែឈើរឹតតែប្រសើរ) ។ លាយវត្ថុផ្សំចូលគ្នាកូរឱ្យសព្វ រួចយកមកបំពោកលើផ្ទៃមុខទុករយៈពេលយ៉ាងហោចណាស់២០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ប្រភពពី កោះ សន្តិភាព
0 Comments:
Post a Comment