Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, June 16, 2013

ហេតុអ្វី​បាន​ជា អ្នក​មាន​ជំងឺ​ផ្តាសាយ ជា​ញឹក​ញាប់?

0 Comments

សំណួរមួយនេះប្រហែលជា ត្រូវបានសួរនៅពេល ដែលរដូវរងារបាន ចូលមកដល់។ កាលណា រដូវរងារចូលមកដល់ រដូវនៃជំងឺផ្តាសាយ ក៏បានចូលមកដល់ដែរ។ ទន្ទឹមនឹងនេះ នៅរដូវនេះម្តាយ នឹងជីដូនរបស់អ្នកបាន ប្រាប់អ្នកកុំឲ្យចេញទៅក្រៅផ្ទះ ពីព្រោះវាអាចកើតជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាម អ្នកបានឡើយ។
តាមការពិត ជំងឺផ្តាសាយធំ និង ជំងឺផ្តាសាយធម្មតាត្រូវ បានកើតឡើងដោយសារតែ វីរុសផ្សេងៗដែលមាន នៅក្នុងបរិយាកាស។ មួយវិញទៀត មនុស្សភាគច្រើនមាន ជំងឺជាញឹកញាប់នៅ រដូវរងារដោយសារ មេរោគមិនត្រូវបាន សម្លាប់ដោយសារ កម្តៅព្រះអាទិត្យ។

ម្យ៉ាងវិញទៀត នៅពេលដែលមាន អាកាសធាតុត្រជាក់ នៅខាងក្រៅ មនុស្សភាគច្រើនចូលចិត្ត សំងំនៅក្នុងផ្ទះ និង ចំលងមេរោគទៅគ្នា ទៅវិញទៅមក។
ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំន ងជាមួយគ្នាយ៉ាងជិតស្និត ការចំលងមេរោគនៅ ពេលដែលអ្នកស្ថិតនៅ ក្នុងកន្លែងដែលមាន អាកាសធាតុត្រជាក់ មានកំរិតខ្ពស់ជាង នៅពេលដែលអ្នកស្ថិត នៅក្នុងកន្លែងដែលមា នអាកាសធាតុក្តៅល្មម។

បច្ចុប្បន្នក៏ថែមទាំង មានភស្តុតាងដែរថា ប្រភេទវីរ៉ុសផ្តាសាយក៏ អាចចំលងមេរោគនៅក្នុង បរិយាកាសដែលមាន ខ្យល់ស្ងួត ដែលជាខ្យល់ត្រួវបាន បង្កើតឡើងដោយ ម៉ាស៊ីនកម្តៅ ។ ជាងនេះទៅទៀត បរិកាសកាសស្ងួត អាចធ្វើឲ្យវីរ៉ុសចំលង មេរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ។

ចំណែកឯ នៅតំបន់ត្រូពិចដែលជា កន្លែងដែរពុំសូវមាន អាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើង នៅក្នុងអំឡុងពេល រដូវធ្លាក់ភ្លៀង។ ក៏ប៉ុន្តែ ការកើតមានជំងឺនេះ មិនមែនមកពីភ្លៀងនោះទេ គឺវាអាចកើតមានដោយសារ ការចំលងវីរ៉ុសពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត។

អ្វីដែលសំខាន់ដើម្បីចងចាំ នៅពេលដែលរដូវនៃ ជំងឺផ្តាសាយចូល មកនោះគឺ អ្នកត្រូវការពារពារខ្លួនប្រាណ របស់អ្នកដើម្បីប្រឆាំង ជាមួយនឹងការចំលង មេរោគអស់ទាំងនោះ នៅពេលដែលអ្នកស្ថិត នៅក្នុងក្រុមមនុស្ស ជាច្រើននាក់ ពីព្រោះវីរ៉ុសអាចចំលង មេរោគដោយសារ ទំនាក់ទំនងទៅវិញ ទៅមករបស់មនុស្ស។ មួយវិញទៀត ចូរជឿជាក់ថាអ្នកបាន សំអាតដៃរបស់ អ្នកជាញឹកញាប់។ ប្រែសម្រូល៖Looking TODAY

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com