Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, June 8, 2013

រំលោភ​ម៉ែ បាន ​៥ឆ្នាំ តាម​រំលោភ​កូន​ស្រី ៤​ឆ្នាំ​​ទៀត

0 Comments


នាងទីង ផ្ងា (ពេលផ្តល់បទសម្ភាសន៍), លោករម៉ាស់ ហៀង,  លោកទីង អាន់, នាងវី ហ៊ីង,កុមារីរងគ្រោះ,​​នាងទីង ផ្ញា បង្ហាញទឹកអូរ ជាកន្លែងតាហៀង ចាប់រំលៅភកូនស្រី,​ លោកហ៊ ហ៊ុល, លោករម៉ាស់ វីង
រឿង​រ៉ាវ​ចាប់​រំលោភ​សេព​សន្ថវៈ តែង​កើត​មាន​នៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​លើ​សាកល​លោក សូម្បី​តែ​ជន​ជាតិ​ភាគ​តិច កាន់​ប្រពៃណី​តឹង​រ៉ឹង ក៏​មាន​ករណី​នេះ​ដែរ។ ជាក់​ស្តែង ថ្មីៗ​នេះ ស្ត្រី​ជន​ជាតិ​ចារ៉ាយ​ម្នាក់ នៅ​ខេត្ត​រតនគិរី បាន​ប្តឹង​បុរស​ចំណាស់​ម្នាក់ ជា​ជន​ជាតិ​ដូច​គ្នា ពី​បទ​រំលោភ​នាង​ហើយ តាម​រំលោភ​កូន​ស្រី​ អាយុ ៤​ឆ្នាំ របស់​នាង​ទៀត...។
នាងទីង ផ្ញា អាយុ៣៥ឆ្នាំ ជាជនជាតិ​ចារ៉ាយ រស់នៅភូមិលើឃូន ឃុំ​កិះចុង ស្រុក បរកែវ ខេត្តរតនគិរី បានរៀបរាប់ថា រូបនាងជាកូនច្បង ក្នុង​ចំណោមបងប្អូន២នាក់ ឪពុក​ម្តាយស្លាប់ អស់ហើយ។ នាងរស់​នៅក្រោមបន្ទុកបង​ស្រីជីដូនមួយ​ម្នាក់ តាំងពីតូច គេប្រើឱ្យឃ្វាលគោ​ក្របី ជួយ ធ្វើស្រែ និងត្រូវបងថ្លៃ​ជីដូន​មួយ ឈ្មោះរចំ លឿន ចាប់​រំលោភ រហូតមានផ្ទៃពោះ បង្កើតបានកូនស្រី ម្នាក់ ប៉ុន្តែ អ្នកចាប់រំលោភនាងនោះ ក៏មានជំងឺគាំងបេះដូងស្លាប់ ដោយសារចាញ់អារក្ស។ ចំណែកកូនស្រីដែលកើតពី​ការចាប់​រំលោភ​នោះ ក៏ស្លាប់ដែរ ដោយមានគ្រោះថ្នាក់ដើរដួលបោកក្បាលនឹងថ្ម។ ក្រោយមក នាងបានចេញទៅរស់នៅជាមួយបងស្រីជីដូនមួយម្នាក់ទៀត ឈ្មោះប៉ិញ មានប្តី​ឈ្មោះ​ហៀង។ ពុំដឹងជាអកុសលអ្វី ឃើញនាងមេម៉ាយសាច់ខ្ចី បងថ្លៃកំហូចនោះ ក៏ចាប់នាងរំលោភ ក្នុងខ្ទមស្រែ ប៉ុន្តែ បងស្រីបែរជាកាន់ជើងប្តីគាត់ មកជេរបញ្ចោរនាងថា លួចប្តីគាត់ទៅវិញ។ បន្ទាប់ពី មានរឿងរ៉ាវបាន៤ខែ នាងក៏សម្រេចយកប្តីចាស់ម្នាក់ ជាជនជាតិខ្មែរ ឈ្មោះតាសុខ គ្រាន់បានជាខ្នងបង្អែក កុំឱ្យប្រុសព្រានមើលងាយទៀត។ ប៉ុន្តែ ជាអកុសល ក្រោយពេលបង្កើតបានកូនស្រីម្នាក់ ប្តីចាស់នេះ កើតជំងឺគ្រុនចាញ់ ព្យាបាលមិនជា ក៏ស្លាប់ចោលនាង និងកូនខ្ចី តាំងពី៣ឆ្នាំមុនម៉្លេះ។
នាងទីង ផ្ញា បន្តទៀតថា នៅពេលនាងក្លាយជាមេម៉ាយ៣ភ្លើង តាហៀង និងប្រពន្ធគាត់ ក៏ងាកមក  រាប់អាននាងវិញ តែងតែហៅនាងទៅជួយស្ទូងដក ច្រូតកាត់ មិនសូវ​ខាន​។ ពេលបងស្រីមិននៅ តាហៀង តែងមកក្រវែលខ្ទមរបស់នាងជារឿយៗ ដោយគាត់ នឹកឃើញអនុស្សាវរីយ៍ក្នុងខ្ទមស្រែ កាលពី៥ឆ្នាំមុន ប៉ុន្តែ ដោយសារនាងប្រុង​ប្រយ័ត្ន ទើបបុរសកំហូច នេះ មិនអាចយកខ្លួននាងបានទៀតឡើយ។ នៅពេលធ្វើអ្វីនាងមិនកើត តាហៀង តែងពោលបញ្ឆិតបញ្ឆៀងថា “ម៉ែមិនសូវផ្អែមទេ បើកូនវា ទើបផ្អែមមើលទៅ?” នាងមិនយល់ពាក្យនេះទេ ទើបនាងចេះតែបណ្តោយឱ្យ តានេះ ពកូនស្រីនាង អាយុ៤ឆ្នាំ ទៅងូតទឹកអូររាល់ថ្ងៃ។ មកដល់ល្ងាចថ្ងៃមួយ បន្ទាប់ពីនាំ​កូននាងវិលពី ងូតទឹកវិញ តាហៀង ប្រញាប់គេចបាត់ ស្របពេលដែលកុមារីយំមិនឈប់ ស្រែកថា “ឈឺណាស់ៗ!!” ដោយយកដៃក្តោបទ្វារមាសផង។ លុះនាងដេញដោល សួរទៅ កូនស្រីក៏ប្រាប់ដោយសំឡេងរដាក់រដុបថា ពេលនាំទៅងូតទឹកអូរ តាហៀង បានយករបស់អ្វីរឹងៗ រុក ចូលប្រដាប់ភេទនាង។ លុះនាងពិនិត្យទៅ ទើបដឹងថា តាហៀង ពិតជាបានចាប់រំលោភកូនស្រីនេះតែម្តង ព្រោះយោនីហើមប៉ោង មានឈាមហូរលាយនឹងទឹកកាម ចេញមក ទើបកូនស្រីនេះឈឺផ្សាស្រែកយំមិនបាត់។
នាងជនជាតិចារ៉ាយ បន្តទៀតថា មុនដំបូង នាង ចង់ប្តឹងភ្លាមៗ តែយោគយល់ដល់បងស្រី និងតាហៀង ដែលធ្លាប់ឧបត្ថម្ភជីវភាពនាង ទើបមិនចង់ប្តឹង។ ប៉ុន្តែ លុះ​គ្រប់​១អាទិត្យ ដោយកូនឈឺមិនបាត់ ទើបនាង យករឿងនេះ ទៅរាយការណ៍ប្រាប់នាងវី ហ៊ីង ជាជនបង្គោលឃុំ ទើបនាងនោះ បន្តរាយការណ៍ទៅប៉ូលិស ឈានដល់ការ​ចាប់​ខ្លួន​តាហៀង យកទៅសាកសួរនៅអធិការដ្ឋាន។ ឯកូនស្រីនាងត្រូវបាននាំយកទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ ប៉ុន្តែ ទីបំផុត ជនល្មើសបែរ​ជា​សមត្ថកិច្ចដោះលែង មកវិញ ចំណែកវាសនាកូនស្រីក៏គ្មានអ្នកទទួលខុសត្រូវ ធ្វើឱ្យនាងតូចចិត្តខ្លាំងណាស់ នឹងភាពអយុត្តិធម៌នេះ។
លោកទីង អាន់ អាយុ២៩ឆ្នាំ ជាប្អូនបង្កើតរបស់ នាងទីង ផ្ញា បានឱ្យដឹងថា លោកក៏បានពិនិត្យទ្វារមាស ក្មួយស្រីនេះដែរ ដោយឃើញឈាមហូរលាយជាមួយ ទឹកកាម បានទាំងជូនទៅមន្ទីរពេទ្យទៀតផង។ តាហៀង ពិតជាបានចាប់រំលោភក្មួយស្រីនេះ ប្រាកដណាស់ ព្រោះ ខឹងយកខ្លួនម៉ែវាមិនបាន ក៏ស៊ីក្មួយ ដូចពាក្យគាត់ថា ម៉ែមិនសូវ​ផ្អែម ដូច្នេះមានតែក្លែមកូនវិញ។
នាងវី ហ៊ីង អាយុ២៤ឆ្នាំ ជាជនបង្គោលប្រចាំ ឃុំកិះចុង បានឱ្យដឹងថា ហេតុការណ៍នោះ​ រំលងបាន១ អាទិត្យទៅហើយ ទើបម្តាយកុមាររី​រងគ្រោះបានមក ប្តឹងនាង ទើប​នាង​បន្ត​រាយការណ៍ទៅប៉ូលិស។ ពុំដឹងជាយ៉ាងម៉េច ស្រាប់តែជនល្មើសត្រូវដោះលែងវិញ នាងក៏មិនហ៊ានប្រឆាំងដែរ ព្រោះការងារខុសគ្នា។
លោករម៉ាស់ វីង អាយុ៦០ឆ្នាំ ជនជាតិចារ៉ាយ និងជាមេភូមិលើឃូន បានឱ្យដឹងថា ប៉ូលិសពិតជាបាន ដោះលែងជនសង្ស័យប្រាកដមែន ព្រោះពេលសាកសួរ តាហៀង បាន​ឆ្លើយថា គាត់មិនបានចាប់រំលោភក្មេងស្រី នោះទេ។
ដោយឡែក លោករម៉ាស់ ហៀង អាយុ៦០ឆ្នាំ ជាជនសង្ស័យ បានឆ្លើយថា កន្លងមក គាត់តែងតែពក្មួយស្រីតូចនោះ ទៅងូតទឹកអូរ មិនដែលខាន។ ថ្ងៃមួយ គាត់ដុស​សាប៊ូ​ចូលភ្នែកវា ទើបវាយំឡាំប៉ា រអិលដួល ទង្គិចនឹងថ្ម ត្រូវប្រដាប់ភេទ ស្រាប់តែម្តាយវាប្តឹងគាត់ថា ចាប់រំលោភទៅវិញ។
លោកហ៊ ហ៊ុល អាយុ៣៤ឆ្នាំ ជាមេប៉ុស្តិ៍ប៉ូលិស ឃុំកិះចុង បានឱ្យដឹងថា ហេតុការណ៍នេះ មានភាពមិន ប្រាកដប្រជា របៀបកាច់កុងគ្នា ទើបសមត្ថកិច្ចដោះលែង ជន​សង្ស័យ​ ប៉ុន្តែ ខាងអធិការដ្ឋាននគរបាលស្រុកបរកែវ ជាអ្នកដោះលែង ខាងលោកមិនបានដឹងទេ។
ជុំវិញករណីនេះ អ្នកយកព័ត៌មានយើងមិនហ៊ាន សន្និដ្ឋានយ៉ាងណាឡើយ ប៉ុន្តែ ក៏យល់ថា បងប្អូន ជនជាតិភាគតិច ក៏មានរឿងរ៉ាវចាប់រំលោភសេពសន្ថវៈ មិនខុសពីជន​ជាតិ​​ខ្មែរ​នោះឡើយ ដែលជាគំរូដ៏អាក្រក់ មិនគួរឱ្យមានក្នុងសង្គមឡើយ ៕
ប្រភពពី http://www.akt-media.com
 ដោយ៖ អាន សឿន

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com