អាហារជាសារធាតុទ្រទ្រង់ជីវិត
ប៉ុន្តែមានអាហារមួយចំនួនអាចនាំឱ្យស្បែកជ្រីវជ្រួញ
និងឆាប់ចាស់ជាងវ័យ ។
ខាងក្រោមនេះជាអាហារ១១យ៉ាងដែលមានឥទ្ធិពលខ្លាំងចំពោះ
ភាពចាស់ជ្រីវជ្រួញនៃស្បែករបស់លោកអ្នក។
១-ស្ករ ៖
ជាតិស្ករបង្កទៅជាសរសៃប្រូតាអីុន (Collagen) នៅក្នុងរាងកាយ
ធ្វើឱ្យស្បែករបស់អ្នកឆាប់ពន្លា ឬយឺត
រហូតកើតស្នាមជ្រីវជ្រួញនាំឱ្យលោកអ្នកឆាប់ចាស់កជាងវ័យស្បែក
ជ្រីវជ្រួញ ។
២-ខ្លាញ់ ៖
ជាពិសេសខ្លាញ់ពណ៌លឿងខ្ពស់ (Trans Isomer)
ដូចជាមាននៅក្នុងសាច់គោ អាហារបំពង
ជាហេតុបង្កឱ្យសរសៃឈាមមានសម្ពាធខ្ពស់ និងស្បែកឡើងជ្រីវជ្រួញ ។
៣-អំបិល ៖
ជាសារធាតុខនិចដែលបឺតទឹកពីរាងកាយធ្វើឱ្យខ្លួនប្រាណអស់កម្លាំង
ប្រឈមមុខក្នុងការកើតជំងឺនៅតម្រងនោម ក្រលៀន សម្ពាធឈាមឡើងខ្ពស់
ជាឧសបគ្គក្នុងការស្រូបយកសារធាតុអាហារក្នុងខ្លួនចូលទៅឆ្អឹង ។
៤-កាហ្វេ ៖ កាហ្វេនឹងបឺតស្រូបយកទឹកក្នុងខ្លួន និងបង្កឱ្យកើតមានការនឿយហត់ ។
៥-ស្ករគ្រាប់ ៖ ជាតិផ្អែមនៅក្នុងស្ករគ្រាប់ធ្វើឱ្យកើតអាការៈរមាស់ក្នុងរាងកាយ និងបង្កឱ្យកើតមានស្នាមជ្រីវជ្រួញ។
៦-សារធាតុផ្តល់ជាតិផ្អែមសិប្បនិម្មិត៖
សារធាតុខាងលើមានដូចជា អាស្ប៉ាថេម (Aspartame)
ឬជាប្រភេទស្ករប្រើសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមមានច្រើននៅ
ក្នុងផលិតផលគ្មានជាតិស្ករ និងបង្កឱ្យកើតអាការឈឺក្បាល,
ឈឺសន្លាក់ដៃជើង និងធ្វើឱ្យមានចំណង់ជាតិស្ករកាន់តែច្រើន។
៧-គ្រឿងស្រវឹង ៖ សារធាតុអាល់កុល
នឹងជ្រួតជ្រាបក្នុងរាងកាយ
បង្កឱ្យកើតស្នាមជ្រីវជ្រួញរារាំងការរឹបរឹតនៅលើស្បែក (Collagen)
បណ្តាលឱ្យកើតអុដក្រហម និងអាការហើមស្ពោរ ។
៨-ភេសជ្ជៈប៉ូវកម្លាំង ៖ ភេសជ្ជៈ
ប៉ូវកម្លាំងនឹងបំផ្លាញសារធាតុស្រោបធ្មេញ
ខ្លាំងជាងការពិសារទឹកក្រូចដល់ទៅ៨ដង
ជាហេតុធ្វើឱ្យធ្មេញមានកំណកកំបោរ (ពុក) និងផុយស្រួយ ។
៩-កាបូនអីុដ្រាដ ៖
សារធាតុកាបូនអីុដ្រាដ
បើវាមានបរិមាណច្រើនក្នុងរាងកាយនឹងបំផ្លិចបំផ្លាញសរសៃទឹក
ប្រូតាអីុន និងសរសៃតូចឆ្មាក្រោមស្រទាប់ស្បែក ។
១០-អាហារចៀន ឬបំពង ៖ ការបរិភោគអាហារប្រភេទបំពង នឹងធ្វើឱ្យប្រព័ន្ធភ្ជាប់សរសៃប្រូតេអីុន នៅក្រោមស្បែកយឺត បណ្តាលឱ្យស្បែកឆាប់ជ្រីវជ្រួញ ។
១១-ទឹកក្រូច ៖ ការពិសារទឹកក្រូច និងបណ្តាលឱ្យខ្វះជាតិទឹកក្នុងខ្លួន និងអស់កម្លាំង៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ពី កោះសន្តិភាព



0 Comments:
Post a Comment