Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, June 10, 2013

ប្រភេទផ្លែឈើជួយថែរក្សាស្បែកមុខ និងកំចាត់មុនលើផ្ទៃមុខ

0 Comments
សម្រស់គឺជាអ្វីដែលសំខាន់ណាស់សំរាប់ស្រ្តីគ្រប់ៗរូប ដើម្បីទទួលបាននូវភាពជឿជាក់ និងភាពទាក់ទាញពី មនុស្សនៅជុំវិញខ្លួន។ ខាង ក្រោមនេះ ជាប្រភេទផ្លែឈើដែលអាចជួយថែរក្សាស្បែកមុខ និងកំចាត់មុនលើ ផ្ទៃមុខរបស់អ្នក៖
១- ផ្លែប៉ម ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅសារធាតុ និងវីតាមីន ជាច្រើនប្រភេទដែលជួយទៅចិញ្ចឹមស្បែកមុខ របស់អ្នកឱ្យស្រស់ ស្អាតមានសំនើម។ ជាពិសេសសូមទទួលទានទាំងសម្រក ដោយសារតែសម្រកប៉មក៏មានផ្ទុកនូវ វីតាមីនជាច្រើន និងមាន ផលប្រយោជន៍ សំរាប់ចិញ្ចឹមស្បែកមុខ។
២- ផ្លែល្ហុង មានផ្ទុកនូវសារធាតុ អង់ហ្សីម ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលកោសិកាស្បែកចាស់ៗ និងធ្វើស្បែកមុខនៅ ក្មេងវ័យជានិច្ច។
៣- ទឹកក្រូចឆ្មា ជាឱសថដ៏សក្តិសិទ្ធិ សំរាប់ព្យាបាលមុខកើតមុន គ្រាន់តែយកទឹកក្រូចឆ្មា លាបនៅលើផ្ទៃមុខ កន្លែងណាដែលកើតមុន ទុករយៈពេល ១០ ទៅ ១៥នាទី រួចលាងសំអាតមុខចេញ នឹងសាប៊ូសំអាតមុខជាការស្រេច។
៤- ការទទួលទាន ផ្លែចេក មួយថ្ងៃ មួយផ្លែ  នឹងជួយកំចាត់មុខលើផ្ទៃមុខរបស់អ្នកបានមានប្រសិទ្ធិ ដោយសារតែផ្លែចេក មានផ្ទុកនូវ សារធាតុចិញ្ចឹម និងវីតាមីន​ជាច្រើន។
៥- ការទទួលទាន ផ្លែទំពាំងបាយជូ នៅពេលថ្ងៃ ជួយសំអាតស្បែក និងជួសជុលនូវកោសិកាដែលងាប់ ឱ្យមានសភាពល្អដូចដើមវិញ។
៦- ការទទួលទាន ផ្លែ Cherries អាចជួយឱ្យពោះវៀន មានសុខភាព និងគេងលក់ស្រួលនៅពេលយប់ ដោយសារតែផ្លែ Cherries សម្បូរណ៍ដោយវីតាមីន A និងវីតាមីន C៕ប្រភពពី​www.khmerherald.com

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com