Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, June 24, 2013

ក្មេង​ស្រី​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​ក្បាល​របស់​នាង ជាប់​រនាំង​ដែក (Video Inside)

0 Comments

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣នេះ គេហទំព័រចិនមួយ បានផ្សាយឲ្យដឹងថា ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីក្បាលរបស់នាង ជាប់នឹងចន្លោះ រនាំងដែកការពារ សុវត្ថិភាព នៅជាន់ទី៦ នៃអគាររស់នៅមួយ របស់ប្រជាជននៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ដោយក្មេងស្រីម្នាក់នេះ ត្រូវបានឪពុកម្តាយ ទុកឲ្យនៅផ្ទះម្នាក់ឯង ហើយនាងបានឡើងលើ រនាំងដែកការពារ សុវត្ថិភាពនោះ ដោយសារតែ នាងបានឮសំឡេង ចម្លែកមួយពីខាងក្រោមផ្ទះ ហើយនាងក៏ឡើងទៅមើល ស្រាប់តែ ធ្លាក់ ហើយជាប់ក្បាល នៅនឹងចន្លោះ រនាំងដែកការពារ សុវត្ថិភាពនោះតែម្តង៕
ប្រែសម្រូល៖Looking TODAY
 



0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com