
រូបភាពផ្ដល់ឲ្យដោយអង្គការលីកាដូ (LICADHO)
រូបភាពផ្ដល់ឲ្យដោយអង្គការលីកាដូ (LICADHO)
អង្គការសង្គមស៊ីវិលទាំងនេះនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការរឹតត្បិតដែលនៅតែមាន ដោយហាមឃាត់ទៅលើការរាយការណ៍ព័ត៌មានតាមវិទ្យុបរទេសមួយចំនួនអំពី ការបោះឆ្នោតរយៈពេល ៥ថ្ងៃមុនថ្ងៃបោះឆ្នោត។ បញ្ហានេះអង្គការសង្គមស៊ីវិលជាង ២០ នោះ បានសំណូមពរដល់រដ្ឋាភិបាលចំនួន ៤ចំណុចសំខាន់ៗ។
ទី១ សុំឲ្យលុបចោលនូវបទបញ្ជាថ្ងៃទី២១ ដែលហាមឃាត់ការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសដែល ទាក់ទងនឹងការស្ទង់មតិ ការស្រាវជ្រាវ និងលទ្ធផលនៃការស្ទាបស្ទង់មតិអំពីការបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃ មុនថ្ងៃបោះឆ្នោត។
ទី២ បញ្ឈប់ការត្រួតពិនិត្យ ចាប់ពិរុទ្ធលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅមុន និងក្នុងថ្ងៃបោះឆ្នោតតទៅទៀត។ ទី៣ បញ្ចប់ការចេញបទបញ្ជាត្រួតពិនិត្យចាប់ពិរុទ្ធដោយផ្ទាល់ ឬប្រយោលទៅលើប្រព័ន្ធផ្សព្វផ្សាយ អ៊ីនធឺណិត រួមទាំងការបិទដោយផ្នែក ដែលត្រូវបានធ្វើឡើងដើម្បីកម្រិតការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានសង្គម និងគេហទំព័រ ដែលមានសេចក្ដីរាយការណ៍ព័ត៌មានរបស់បរទេស ឬសេចក្ដីរាយការណ៍ព័ត៌មានទូទៅដែលអាចប៉ះពាល់ដល់បក្សកាន់អំណាច និងទី៤ អនុញ្ញាតឲ្យបើក និងធានាឲ្យមានរយៈពេលផ្សាយតាមបណ្ដាញទូរទស្សន៍ស្មើគ្នាសម្រាប់ គ្រប់គណបក្សទាំងអស់។
អង្គការសង្គមស៊ីវិលជាង ២០ នេះ រួមមាន មជ្ឈមណ្ឌលកម្ពុជា សម្រាប់ប្រព័ន្ធផ្សាយព័ត៌មានឯករាជ្យ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ សម្ព័ន្ធសហគមន៍កសិករកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) និងអង្គការមួយចំនួនផ្សេងទៀត៕
ដោយ ទីន ហ្សាការីយ៉ា
ដោយ www.rfa.org/khmer/news
0 Comments:
Post a Comment