យុវជនខឹងសម្បារនាំគ្នាផ្តួលរថយន្តប៉ូលិសនៅស្ទឹងមានជ័យ
បន្ទាប់ពីការសង្កេតការណ៍នៅថ្ងៃស ម្សិលមិញ
នឹងថ្ងៃបោះឆ្នោតពេញមួយថ្ងៃទី ២៨ កក្កដានេះ
ក្រុមអង្គការសង្គមស៊ីវិល ប្រមាណជា៤០អង្គការ
បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលបឋមនៃការសង្កេតនៅថ្ងៃស
និងថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត ដែលបង្ហាញថា
ដំណើរការបានប្រព្រឹត្តទៅ ស្របតាមប្រតិទិន ដែលគ.ជ.ប បានគ្រោងទុក
បើទោះណាជាមានអំពើហិង្សាតិចតួច
និងភាពមិនប្រក្រតីខ្លះបានកើតឡើងក្នុងអំឡុងពេលថ្ងៃបោះឆ្នោតក៏
ដោយ។
សេចក្តីថ្លែងការណ៍ដែលអានដោយលោក ធន សារ៉ាយ ប្រធានគណៈកម្មាធិការនាយកខុមហ្រ្វែល បានឲ្យដឹងថា បន្ទប់ស្ថានការណ៍រកឃើញជាបឋម នូវភាពមិនប្រក្រតីប្រមាណចំនួន ២០០ ករណី (ក្នុងខេត្តមួយចំនួន ដូចជាកំពង់ចាម ភ្នំពេញ ព្រៃវែង សៀមរាប ស្វាយរៀង និងខេត្តផ្សេងៗទៀត) ដែលក្នុងនោះទាក់ទងទៅនឹងការបាត់ឈ្មោះ និងរកឈ្មោះមិនឃើញ ព្រមទាំងអាជ្ញាធរមានវត្តមាននៅតាមការិយាល័យបោះឆ្នោត។
ជាមួយគ្នានេះ បន្ទប់ស្ថានការណ៍ សូមអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ គ្រប់គណបក្សនយោបាយ កងកម្លាំងប្រដាប់អាវុធ រក្សានូវភាពស្ងៀមស្ងាត់ ដើម្បីរង់ចាំការប្រកាសលទ្ធផលរបស់ គ.ជ.ប។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិលបន្ថែមថា គេសង្កេតឃើញថាមិនមានអំពើហិង្សាណាមួយផ្សេងទៀត នៅទូទាំងប្រទេស ដូចជាករណីនៅម្តុំស្ទឹងមានជ័យនោះទេ។ មន្ត្រីអង្គការសង្គមស៊ីវិលក៏បានបញ្ជាក់ផងដែរថាក្រុមអ្នកបះបោរ ហិង្សា រហូតដល់មានការដុតឡានសមត្ថកិច្ចនោះ គេនៅមិនទាន់វាយតម្លៃថា បណ្តាលមកពី ក្រុមអ្នកគាំទ្រគណបក្សណាពិតប្រាកដទេ។ ក៏ប៉ុន្តែគ្រាន់តែថា អំពើនេះកើតឡើងមកពីមានជនមិនស្គាល់មុខមួយរូបវាយទៅលើព្រះសង្ឃ ពីការតវ៉ាមិនបានបោះឆ្នោត៕
ដោយ ញឹម សុផល
ពី www.khmer.rfi.fr/cambodia

0 Comments:
Post a Comment